រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានថា ប្រទេសនេះ មិនជាប់ក្នុង «អន្ទាក់បំណុល» ចិនទេ

រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាននិយាយថា ប្រទេសប៉ាគីស្ថាន មិនជាប់ក្នុង «អន្ទាក់បំណុល» របស់ ប្រទេស ចិន នោះឡើយ


រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក ប៊ីឡាវ៉ាល ប៊ូតូ ហ្សាដារី (Bilawal Bhutto Zardari) បាន ប្រាប់ សារ ព័ត៌ មាន នីកេ កាល ពី ពេល ថ្មីៗ នេះ ថា ប្រទេសប៉ាគីស្ថានមិន បាន ធ្លាក់ចូលទៅក្នុង «អន្ទាក់បំណុល» ដែលបង្កើតឡើងដោយប្រទេសចិន នោះ ទេ។ លោក បាន សង្កត់ធ្ងន់ថា ប្រទេស ប៉ាគីស្ថាន មិន មានការប្រឈមមុខភ្លាមៗនឹងកង្វះលទ្ធភាពសងបំណុលរបស់ខ្លួន ឡើយ ទោះ ជា ប្រទេស នេះ កំពុង ជួប វិបត្តិសេដ្ឋកិច្ច ក៏ដោយ។ នេះ បើ តាម ការ ចេញ ផ្សាយ របស់ សារព័ត៌ មាន នីកេអេស៊ា ។
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានថា ប្រទេសនេះ មិនជាប់ក្នុង «អន្ទាក់បំណុល» ចិនទេ
ដោយ

លោក ប៊ូតូ ហ្សាដារី បាននិយាយនៅក្នុងបទសម្ភាសន៍ មួយ អំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេស ជប៉ុន ពីថ្ងៃសៅរ៍ដល់ថ្ងៃអង្គារ កន្លង ទៅ ថ្មីៗ នេះ ថា វាមិនត្រឹមត្រូវទេដែលអះអាងថា ប្រទេស ប៉ាគី ស្ថាន កំពុង ជាប់ នៅ ក្នុង អន្ទាក់បំណុលរបស់ប្រទេសចិន ។ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានរូបនេះពន្យល់ថា ភាគច្រើននៃជំនួយរបស់ ចិន ចំពោះ ប៉ាគីស្ថាន គឺស្ថិតក្នុងទម្រង់ជាការវិនិយោគទុន ឬជាកម្ចីគ្មានការប្រាក់ តែ ប៉ុណ្ណោះ ។
សេដ្ឋកិច្ចរបស់ ប្រទេសប៉ាគីស្ថាន បាន រង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពី គ្រោះទឹកជំនន់ដ៏ធំ នៅឆ្នាំ ២០២២ និងពីកំណើននៃតម្លៃអាហារ និងតម្លៃថាមពលបង្កឡើងដោយ សង្គ្រាមនៅ ប្រទេស អ៊ុយក្រែន។ ទុនបម្រុងបរទេសដែលកាន់កាប់ដោយធនាគារកណ្តាលរបស់ ប៉ាគីស្ថាន មានចំនួន ៣ ពាន់ ៥ រយ លាន ដុល្លារ គិតត្រឹមពាក់កណ្តាលខែមិថុនា។ រូបិយវត្ថុបម្រុងបរទេស ប៉ុណ្ណេះអាច ចំណាយ បាន មួយខែទៀតប៉ុណ្ណោះលើ ការនាំចូល ។ នេះជាការ ធ្លាក់ចុះយ៉ាងខ្លាំង នៅ ក្រោមកម្រិតស្តង់ដារដែលមានរយៈពេល ៣ ខែ មក នេះ ។
ការចំណាយលើគម្រោងវិនិយោគច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមកសាងហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់និងផ្លូវរបស់ ទីក្រុងប៉េកាំង ជាបន្ទុកដ៏ធ្ងន់ចំពោះ សេដ្ឋកិច្ច ប៉ាគីស្ថាន ខណៈ ដែល បំណុលបរទេសរបស់ប៉ាគីស្ថាន ប្រហែល ៣០ % ត្រូវបានកាន់កាប់ ដោយ ចិន ។

ទោះយ៉ាងណា លោក ប៊ូតូ ហ្សាដារី បានច្រានចោល ក្ដីបារម្ភ ដែល ថា ប្រទេស ប៉ាគីស្ថាន អាច ត្រូវបាន បង្ខំឱ្យប្រគល់ការគ្រប់គ្រង លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនឱ្យប្រទេសចិន ដើម្បីដោះបំណុលដែលជំពាក់ចិន។
សូមរំលេចថា កាល ពី ថ្ងៃ ព្រហស្បតិ៍សប្ដាហ៍ មុន ប្រទេស ប៉ាគីស្ថាន បាន ឈាន ដល់ កិច្ច ព្រម ព្រៀង បឋមមួយ ជាមួយ មូលនិធិ រូបិយ វត្ថុ អន្តរជាតិ (IMF) ទាក់ទងនឹង ថវិកា សង្គ្រោះ ប្រមាណ ៣ ពាន់ លាន ដុល្លារ។ កិច្ចព្រមព្រៀង នេះ បាន កើត ឡើង មុន ពេលដែល មូលនិធិ បន្ថែម ប្រហែល ៦ ពាន់ ៥ រយ លាន ដុល្លារដែល IMF បាន អនុម័ត ក្នុង ឆ្នាំ ២០១៩ អស់ សុពល ភាពបន្តិច ។
លោក ប៉ូតូ ហ្សាដារី បាននិយាយថា ពុំមានហានិភ័យភ្លាមៗណាមួយដែលបណ្ដាលមកពី កង្វះលទ្ធភាព សង បំណុល នោះទេ ហើយ លោករដ្ឋ មន្ត្រី ការ បរ ទេស រូប នេះ ក៏ បាន ជំរុញ ឲ្យ ប្រទេស នានា បង្កើន ទំនាក់ទំណងពាណិជ្ជកម្ម ជាមួយ ប្រទេស ប៉ាគីស្ថានឱ្យ កាន់ តែ ខ្លាំងឡើង ហើយ ទទួល យក កម្មករ ពី ប្រទេស នេះ ឲ្យ បាន ច្រើនថែមទៀត ។
លោក បាន បន្ថែម ទៀត ថា ក្នុង នាម ជា ប្រទេសដែល មានចំនួន ប្រជាជន ច្រើន ជាង គេ បំផុតលំដាប់ទី ៥ នៅ ក្នុង ពិភពលោក ប៉ាគីស្ថាន មាន កម្លាំង ពលកម្មដ៏ ច្រើន ដែល អាច បំពេញ តម្រូវការ ធនធាន មនុស្ស របស់ ដៃគូ អន្តរជាតិ បាន ដោយ គ្មាន ខ្វះ ចន្លោះ អ្វី ឡើយ ៕




អត្ថបទបន្ទាប់


អ្នកជំនាញជឿជាក់ថា ក្រោយតុលាការពាណិជ្ជកម្មត្រូវបានបង្កើត វានឹងជួយផ្តល់ទំនុកចិត្ត និងទាក់ទាញការវិនិយោគ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញឱ្យក្រសួងយុត្តិធម៌ និងភាគីពាក់ព័ន្ធពន្លឿនការរៀបចំការបង្កើតតុលាការពាណិជ្ជកម្មដំបូងរបស់កម្ពុជា ដើម្បីឱ្យតុលាក…

សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ វិនិយោគដោយក្រុមហ៊ុន ជីប ម៉ុង ក្នុងតម្លៃ ៨០លានដុល្លារ តើមានចំណុចអស្ចារ្យអ្វីខ្លះ ?

ព័ត៌មាន
សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ គឺជាសណ្ឋាគារលំដាប់ផ្កាយ ៤ ស្តង់ដារអាមេរិក ហើយក៏ជាគម្រោងវិនិយោគអន្តរជាតិដ៏ធំមួយរបស់ក្រុមហ៊ុន ជី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ