អត្ថបទពាណិជ្ជកម្ម

ព្រីមៀរ៍ ផាក ប្រកាសលក់គម្រោងដីឡូត៍ខ្នាតវីឡាដំណាក់កាលទី៣ ក្រោយមើលឃើញសក្ដានុពលខ្ពស់នៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ


ក្រោយពីមើលឃើញសក្ដានុពលកាន់តែខ្ពស់នៃតំបន់ភាគខាងជើងរាជធានីភ្នំពេញ ក្រុមហ៊ុន ព្រីមៀរ៍ ផាក ថ្មីៗនេះ បានប្រកាសលក់គម្រោងដីឡូត៍ខ្នាតវីឡាដំណាក់កាលទី៣ របស់ខ្លួន ជាមួយនឹងការផ្ដល់ជូនយ៉ាងពិសេសសម្រាប់អតិថិជន។
ព្រីមៀរ៍ ផាក ប្រកាសលក់គម្រោងដីឡូត៍ខ្នាតវីឡាដំណាក់កាលទី៣ ក្រោយមើលឃើញសក្ដានុពលខ្ពស់នៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ
ដោយ

លោក ឈួរ ឈុនហួរ អគ្គនាយករង​ក្រុមហ៊ុន ព្រីមៀរ៍ ផាក បានអះអាងថា បច្ចុប្បន្ន តំបន់ភាគខាងជើង​រាជ​ធានីភ្នំពេញ​កំពុង​មានសក្ដានុពលកាន់តែខ្ពស់​សម្រាប់​ការអភិវឌ្ឍ ដ្បិតថាស្ថិតនៅក្នុងតំបន់អភិវឌ្ឍ​ទីក្រុង​នាគ​សម្តេចតេជោ។ ដោយមើលឃើញពី សក្ដានុពល​ខ្ពស់នៃតំបន់នេះ ទើបក្រុមហ៊ុន ព្រីមៀរ៍ ផាក សម្រេចបើក​លក់​គម្រោងទី៣របស់ខ្លួន ខណៈគម្រោងទី២ ត្រូវបានលក់ជិតអស់ហើយ គិតមក​ទល់ពេលនេះ។​

បើតាម​ លោក ឈួរ ឈុនហួរ គម្រោងដីឡូត៍ខ្នាតវីឡា​ដំណាក់កាលទី៣ របស់ព្រីមៀរ៍ ផាក នេះ គឺមានលក្ខណៈពិសេសជាច្រើន ​​ដូចជាមានផ្លូវមេធំទូលាយ ងាយស្រួលធ្វើដំណើរ ហើយ​ជាទីតាំង​ដ៏ពោរពេញដោយសក្ដានុពល​​សម្រាប់​ការសាងសង់លំនៅដ្ឋាន​សា្នក់នៅ និងប្រកបអាជីវកម្ម​ ព្រោះវាមាន​ទីតាំង​​អមដោយ​ទន្លេសងខាង ផ្លូវចេញចូលខ្វាត់ខ្វែង​ជិតទៅ​នឹង​មហាវិថីឈ្នះឈ្នះ​ ពហុកីឡដ្ឋានជាតិ​មរតកតេជោ ផ្សារទំនើបម៉ាក្រូ សាលារៀន មន្ទីរពេទ្យ និងគម្រោង​ផ្សេងៗទៀតជាដើម។

លោកបន្ថែមថា បច្ចុប្បន្ន តំបន់នេះកំពុងមានសក្ដានុពល​កាន់តែខ្លាំងក្លាថែមទៀត ក្រោយពេល​រាជរដ្ឋាភិបាល​ប្រកាស​ពីគម្រោងអភិវឌ្ឍ​ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលនឹងត្រូវភ្ជាប់​ចេញពី​តំបន់មហាវិថីឈ្នះឈ្នះផងដែរ។

ឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានគូសបញ្ជាក់ដែរថា តំបន់ភាគខាង​ជើង​រាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន កំពុងមានសកម្មភាពអភិវឌ្ឍយ៉ាងលឿនរហ័ស ហើយវាមាន​សក្ដានុពល​ខ្ពស់​សម្រាប់ការរស់នៅ និងពាណិជ្ជកម្ម​នាពេលខាងមុខ។ អ្នកជំនាញរូបនេះ បានលើកឡើងថា ចំពោះគម្រោង ព្រីមៀរ៍ ផាក នៅតំបន់នេះ គឺមានសក្ដានុពលខ្ពស់ ដ្បិតថា ការលក់របស់គម្រោងនេះ ជាប្រភេទដី​​សម្រាប់​​ការសាងសង់ផ្ទះវីឡា ឬខុនដូក៏បាន ហើយមានតម្លៃសមរម្យ ដែលផ្ដល់ឱកាស​សម្រាប់​អ្នកទិញ​ក្នុងការ​ទិញ អាចទិញបានទីតាំងល្អសម្រាប់ការអភិវឌ្ឍនាពេលអនាគត។

អ្នកស្រី ស៊ូ ខេង ដែលជាអ្នកទិញដីឡូត៍ខ្នាតវីឡា នៅព្រីមៀរ៍ ផាក បានបញ្ជាក់ថា លោកស្រីបានទិញដី​នៅ​ទីតាំងតំបន់នេះ ដោយសារមើលឃើញអំពីការសម្ទុះនៃការអភិវឌ្ឍន៍លឿននៅក្នុងតំបន់នេះ ហើយលោកស្រីជឿជាក់ថា តំបន់ភាគខាងជើងរាជធានីភ្នំពេញ នៅក្បែរនឹងពហុកីឡដ្ឋានជាតិ​មរតកតេជោនេះ នឹងក្លាយជា​ទីក្រុងរណបថ្មីដ៏មានសក្ដានុពលមួយនា​ពេលអនាគត។

អ្នកស្រី ស៊ូ ខេង ដែលជាអ្នកទិញដីឡូត៍ខ្នាតវីឡា នៅព្រីមៀរ៍ ផាក

ជាមួយគ្នានេះ អ្នកស្រី កែវ សិរីរ័ត្ន ដែលបានទិញដីឡូត៍ចំនួន៦ឡូត៍ នៅព្រីមៀរ៍ ផាក បានគូសបញ្ជាក់ថា អ្នកស្រីបានជ្រើសរើស​ទិញដីឡូត៍ ជាជាងទិញផ្ទះ ដោយសារតែដីឡូត៍នៅព្រីមៀរ៍ ផាក មានទំហំធំអាច​សាងសង់ផ្ទះ​វីឡា និងសាងសង់សួនច្បារ ឬដាំដើមឈើ បាន ខុសពីការទិញផ្ទះល្វែង។ អ្នកស្រីបន្ថែមថា ទីតាំងសក្ដានុពល​នៃតំបន់នេះ ក៏ជា​ការជំរុញ​ឲ្យលោកស្រីសម្រេចចិត្ត​ទិញដីឡូត៍នៅព្រីមៀរ៍ ផាកផងដែរ។

អ្នកស្រី កែវ សិរីរ័ត្ន ដែលបានទិញដីឡូត៍ចំនួន៦ឡូត៍ នៅព្រីមៀរ៍ ផាក

យ៉ាងណាមិញ នាពិធីបើកសម្ពោធបើកលក់គម្រោងដំណាក់កាលទី៣នោះដែរ ក៏មានការប្រគល់-ទទួលប្លង់រឹងជូន​អតិថិជនចំនួន៣រូបជាតំណាងផងដែរ ដែលពួកគាត់បានផ្ដល់ការទុកចិត្តទិញដីឡូតិ៍ពីក្រុមហ៊ុន ព្រីមៀរ ផាក កាលពីដំណាក់កាលទី២កន្លងទៅ។ លោកស្រី ហៃ ដារ៉ានីឡែន ជាអតិថិជនមួយរូបក្នុងចំណោមនោះ បានឱ្យដឹងថា លោកស្រីបានសម្រេចទិញដីឡូតិ៍ខ្នាត២០គុណ៣០ម៉ែត្រ ចំនួន២ឡូតិ៍ទល់ខ្នងគ្នា។ បានជាលោកស្រីសម្រេចចិត្តទិញដីពីក្រុមហ៊ុន ព្រីមៀរ ផាក ក៏ដោយសារលោកស្រីមានក្ដីស្រមៃចង់បានផ្ទះនៅជួបជុំគ្រួសារ ស្ថិតនៅទីតាំងដែលល្អ មានបរិយាកាសស្រស់ស្រាយ មានខ្យល់ធម្មជាតិចេញពីទន្លេទាំងសងខាង ហើយក្រុមហ៊ុន ព្រីមៀរ ផាក ក៏បានកសាងផ្លូវចេញចូលច្រើន ព្រមទាំងផ្ដល់ទំនុកចិត្តលើផ្នែកសន្តិសុខ សុវត្ថិភាពផងដែរ។

គួរបញ្ជាក់ថា ទីតាំងដីឡូតិ៍របស់ក្រុមហ៊ុន ព្រីមៀរ ផាក ស្ថិតនៅភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ពោលគឺចម្ងាយតែ​ប្រមាណ ២គីឡូម៉ែត្រប៉ុណ្ណោះ ពី ពហុកីឡដ្ឋានជាតិ​មរតកតេជោ។

សម្រាប់​ការបើកលក់គម្រោងដំណាក់កាលទី​៣នេះ ព្រីមៀរ៍ ផាក ក៏មានការផ្ដល់ជូនពិសេស បញ្ចុះតម្លៃដល់ទៅ ១៨% រួមទាំងការកាត់ប្លង់រឹង និងសាងសង់សួនច្បារជូនផងដែរ។




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថៃ មានមហិច្ឆតា ប្រែក្លាយប្រទេសថៃ ទៅជាមជ្ឈមណ្ឌលថ្នាក់តំបន់ និងពិភពលោកក្នុងវិស័យសំខាន់ៗចំនួន៨

ព័ត៌មាន
អំឡុងសន្និសីទនៅវិមានរដ្ឋាភិបាល កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានបង្ហាញផែនការ“ចក្ខុវិស័យសម្រាប់ប្…

តើមានកត្តាអ្វីខ្លះជំរុញឱ្យវៀតណាមក្លាយជាប្រទេសមានកំណើនទ្រព្យសម្បត្តិលឿនបំផុតលើពិភពលោក?

ព័ត៌មាន
វៀតណាមជាប្រទេសប្រកាន់យករបបនយោបាយកុម្មុយនីស្ត ប៉ុន្តែប្រជាជាតិនេះបើកទីផ្សារសេដ្ឋកិច្ចទូលាយ ហើយកំពុងក្លាយជាប្រជាជាតិ ដែលត្រូវបានគេទទួលស្គាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ