វិស័យសេដ្ឋកិច្ច

តើមានកត្តាអ្វីខ្លះជំរុញឱ្យវៀតណាមក្លាយជាប្រទេសមានកំណើនទ្រព្យសម្បត្តិលឿនបំផុតលើពិភពលោក?


វៀតណាមជាប្រទេសប្រកាន់យករបបនយោបាយកុម្មុយនីស្ត ប៉ុន្តែប្រជាជាតិនេះបើកទីផ្សារសេដ្ឋកិច្ចទូលាយ ហើយកំពុងក្លាយជាប្រជាជាតិ ដែលត្រូវបានគេទទួលស្គាល់ថា មានកំណើនទ្រព្យសម្បត្តិលឿនបំផុតមួយនៅលើពិភពលោក។ នៅក្នុង១ទស្សវត្សរ៍ចុងក្រោយនេះ ក្រុមអ្នកតាមដានសេដ្ឋកិច្ចវៀតណាម បានអះអាងថា កំណើនទ្រព្យសកម្មនៅក្នុងប្រទេសនេះបានកើនឡើងដល់ទៅ១២៥% បើធៀបនឹងមួយទស្សវត្សរ៍មុន ខណៈកំពូលអ្នកមានលំដាប់ពាន់លានដុល្លារមានដល់ទៅជាង១ម៉ឺន៩ពាន់នាក់ លំដាប់រយលានមានដល់ទៅ៥៨នាក់។នេះបើតាមសេចក្តីរាយការណ៍ របស់សារព័ត៌មាន Vietnam News។
វិស័យសេដ្ឋកិច្ច
ដោយ

អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ បានអះអាងថា វៀតណាមត្រូវបានគេសង្កេតឃើញមានកំណើនទ្រព្យសកម្មយ៉ាងសម្បើមនៅមួយទស្សវត្សរ៍ចុងក្រោយ ដោយសារប្រទេសនេះពង្រឹងជំហររបស់ខ្លួនរហូតក្លាយជាមជ្ឈមណ្ឌលផលិតកម្មពិភពលោក។ ក្រុមហ៊ុនស៊ើបការណ៍ទ្រព្យសម្បត្តិសកលដែលមានឈ្មោះថា New World Wealth បានព្យាករថា វៀតណាមនឹងមានកំណើនទ្រព្យសម្បត្តិដល់ទៅ១២៥% នៅក្នុងរយៈពេល១០ឆ្នាំខាងមុខ ដែលជាកំណើនដ៏លឿនបំផុត។

លោក អេនឌ្រូវ អាមូអ៊ីល (Andrew Amoils) អ្នកវិភាគទ្រព្យសម្បត្តិសាកលមួយរួបបានអះអាងថា វៀតណាម កំពុងក្លាយជាមូលដ្ឋានផលិតកម្មដ៏ពេញនិយមកាន់តែខ្លាំងឡើងៗសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិ យានយន្ត អេឡិចត្រូនិក និងក្រុមហ៊ុនវាយនភណ្ឌ។ កំណើនទ្រព្យសកម្មរបស់វៀតណាម គឺនាំមុខទាំងឥណ្ឌាដែលគេរំពឹងថា នឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចទីបីរបស់ពិភពលោកនៅឆ្នាំ២០២៧ ដោយឥណ្ឌាទទួលបានកំណើននេះត្រឹមតែចំណាត់ថ្នាក់លេខ២ ជាមួយនឹងកំណើនទ្រព្យសម្បត្តិដែលរំពឹងទុកត្រឹមតែ១១០%។

លោកបានបន្ថែមថា វៀតណាមនៅពេលនេះមានមហាសេដ្ឋីខ្ទង់រាប់ពាន់លានដុល្លារសរុបចំនួន១ម៉ឺន៩ពាន់នាក់ និងមហាសេដ្ឋីលំដាប់រយលាន៥៨នាក់។ វៀតណាមត្រូវបានចាត់ទុកជាប្រទេសដែលមានសុវត្ថិភាព បើធៀបទៅនឹងប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ពាក់ព័ន្ធនឹងការវិនិយោគ។

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្រីមៀរ៍ ផាក ប្រកាសលក់គម្រោងដីឡូត៍ខ្នាតវីឡាដំណាក់កាលទី៣ ក្រោយមើលឃើញសក្ដានុពលខ្ពស់នៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ

ព័ត៌មាន
ក្រោយពីមើលឃើញសក្ដានុពលកាន់តែខ្ពស់នៃតំបន់ភាគខាងជើងរាជធានីភ្នំពេញ ក្រុមហ៊ុន ព្រីមៀរ៍ ផាក ថ្មីៗនេះ បានប្រកាសលក់គម្រោងដីឡូត៍ខ្នាតវីឡាដំណាក…

កម្រិតបំណុលពិភពលោកឡើងដល់៣១៣ទ្រីលានដុល្លារ ខណៈស្ថានភាពសេដ្ឋកិច្ចស្ថិតក្នុងភាពមិនច្បាស់លាស់

ព័ត៌មាន
ទំហំបំណុលសកលកាលពីឆ្នាំ២០២៣ ត្រូវបានក្រុមការងារត្រួតពិនិត្យបំណុលសាកល នៃវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ អះអាងថា បានកើនឡើងបន្ថែម១៥ទ្រីលានដុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ