ឧស្សាហកម្មប្រេងឥន្ធនៈ

ការហាមឃាត់ការនាំចេញប្រេងឥន្ធនៈរបស់រុស្ស៊ីនឹងត្រូវដកចេញនៅសប្តាហ៍ក្រោយ


យោងតាមប្រភពឧស្សាហកម្មបីបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលរុស្ស៊ីបានប្រាប់ក្រុមហ៊ុន ផលិតប្រេងឥន្ធនៈនានាឱ្យត្រៀមខ្លួនសម្រាប់ការនាំចេញប្រេងម៉ាស៊ូត និងប្រេងសាំង ដោយនឹងលុបចោលការរឹតបន្តឹង ដែលបានដាក់នៅសប្តាហ៍ក្រោយ។ យោងតាមរដ្ឋមន្ត្រីថាមពល លោក Nikolai Shulginov បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីកំពុងពិចារណាដកការហាមឃាត់ការនាំចេញលើប្រភេទប្រេងសាំងមួយចំនួន ។
ឧស្សាហកម្មប្រេងឥន្ធនៈ
ដោយ

ប្រភពពីក្រុមហ៊ុនប្រេងរុស្ស៊ី បានឱ្យដឹងថា រដ្ឋាភិបាលបានជូនដំណឹងថា ក្រុមហ៊ុនប្រេងឥន្ធនៈទាំងអស់អាចបើកនាំចេញឡើងវិញនៅសប្តាហ៍ក្រោយ។

គួរជម្រាបថា ប្រទេសរុស្ស៊ី ដែលជាប្រទេសនាំចេញប្រេងម៉ាស៊ូតតាមសមុទ្រកំពូលរបស់ពិភពលោក បានដាក់ការហាមឃាត់លើការនាំចេញប្រេង កាលពីថ្ងៃទី២១ ខែកញ្ញា ដើម្បីដោះស្រាយបញ្ហាតម្លៃប្រេងឥន្ធនៈក្នុងស្រុកដែលមានការកើនឡើងខ្ពស់ និងខ្វះខាត។

តែរដ្ឋាភិបាលរុស្ស៊ីបានលុបចោលការរឹតបន្តឹង កាលពីថ្ងៃទី៦ ខែតុលា លើការនាំចេញប្រេងម៉ាស៊ូតតាមបំពង់បង្ហូរ ប៉ុន្តែការនាំចេញប្រេងសាំងផ្ទាល់នៅតែហាមប្រាមមកទល់នឹងពេលនេះ។ មន្ត្រីរុស្ស៊ីថា ការលុបចោលការហាមឃាត់នេះ នឹងធ្វើឱ្យទីផ្សារប្រេងក្នុងស្រុករុស្ស៊ីមានស្ថិរភាព ខណៈកាលពីឆ្នាំមុន រុស្ស៊ីជាអ្នកនាំចេញប្រេងឥន្ធនៈធំបំផុតរបស់ពិភពលោកប្រមាណ៣៥លានតោន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវិស័យឯកជនក្នុងវិស័យដឹកជញ្ជូននឹងលើកយកបញ្ហាអ្វីខ្លះស្នើសុំការជួយអន្តរាគមន៍ពីរាជរដ្ឋាភិបាល?

ព័ត៌មាន
ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ជាពិសេសបញ្ហាសង្រាមរវាងរុស្សី និងអ៊ុយក្រែន ក៏ដូចជាបញ្ហាសង្គ្រាមរវាងអ៊ីស្…

សង្គ្រាមនៅហ្គាហ្សានឹងធ្វើឱ្យសេដ្ឋកិច្ចប៉ាឡេស្ទីននឹងដើរថយក្រោយពីរទសវត្សរ៍

ព័ត៌មាន
យោងតាមការវិភាគថ្មីមួយរបស់កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP) សង្គ្រាមរបស់អ៊ីស្រាអែល លើក្រុមហាម៉ាស អាចនឹងធ្វើឱ្យសេដ្ឋកិច្ចប៉ាឡេស្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ