ទំនាក់ទំនងកម្ពុជា-ថៃ

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងពិភាក្សាជាមួយថ្នាក់ដឹកនាំថៃ លើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នៅក្នុងអំឡុងបំពេញទស្សនកិច្ចនៅថៃ


យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសថៃនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងជួបពិភាក្សាការងារជាមួយមេដឹកនាំថៃ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី សំដៅផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
ទំនាក់ទំនងកម្ពុជា-ថៃ
ដោយ

តបតាមការអញ្ជើញរបស់លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីពេលកន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងទៅបំពេញទស្សនកិច្ចនៅប្រទេសថៃនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបានបន្ថែមថា នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនេះ សម្តេចធិបតី នឹងជួបពិភាក្សាការងារជាមួយលោក សេដ្ឋា ថាវីស៊ីន លើកិច្ច សហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

បញ្ហាតំបន់រ៉ែប្រេងត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ ត្រូវបានគេរំពឹងថា ក៏នឹងក្លាយជាប្រធានបទសំខាន់មួយនៃជំនួបពិភាក្សាគ្នារវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរផងដែរ ដ្បិតបញ្ហានេះនៅមានភាពប្រទាញប្រទង់គ្នាមិនទាន់អាចរកច្រកចេញបាននៅឡើយទេ។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការ ទ្វេភាគីមួយចំនួន។ លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងចូលរួមថ្លែងសុន្ទរកថាបើកវេទិកាធុរកិច្ចកម្ពុជា-ថៃ ផងដែរ។

បើតាមការគូសបញ្ជាក់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ទៅកាន់ប្រទេសថៃនាពេលខាងមុខ វានឹងជួយពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព» ដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ភេសជ្ជៈ Yeo's ឈីងប៉ូលាំង រូបរាងកំប៉ុងថ្មីដែលបានរចនាឡើង សម្រាប់អបអរពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មាន
ក្នុងនាមជាក្រុមហ៊ុននាំមុខគេនៅកម្ពុជាក្នុងការផលិតភេសជ្ជៈអាស៊ី (Asian Drink) និងដើម្បីអបអរសាទរការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីចិន (ឆ្នា…

តើមានកត្តាអ្វីខ្លះធ្វើឱ្យទ្រព្យសកម្មក្នុងវិស័យមីក្រូហិរញ្ញវត្ថុធ្លាក់ចុះជាង៤០% នៅឆ្នាំ២០២៣?

ព័ត៌មាន
របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ទ្រព្យសកម្មសរុបក្នុងវិស័យមីក្រូហិរញ្ញវត្ថុបានធ្លាក់ចុះជាង៤០% នៅក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ