អត្ថបទក្រុមហ៊ុន

វេរលុយពីថៃបានភ្លាមៗតាមរយៈ DeeMoney មកកាន់ អេ អឹម ខេ!


អេ អឹម ខេ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន បានសហការជាមួយក្រុមហ៊ុន DeeMoney ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការវេរប្រាក់ពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា។
វេរដោយផ្ទាល់នៅសាខារបស់ DeeMoney ប្រទេសថៃ បានភ្លាមៗមកកាន់ អេ អឹម ខេ ។
ដោយ

តាមរយៈកិច្ចសហប្រតិបត្តិការនេះ អតិថិជនដែលប្រកបរបរអាជីវកម្ម និងពលករធ្វើការនៅប្រទេសថៃទាំងអស់អាចវេរប្រាក់ទៅគ្រប់គណនីធនាគារ ដែលស្ថិតនៅក្រោមប្រព័ន្ធបាគង រួមបញ្ចូលទាំង អេ អឹម ខេ និងធនាគារធំៗនៅក្នុងប្រទេសកម្ពុជា។ ការវេរប្រាក់គឺអាចធ្វើបាននៅលើទូរស័ព្ទដៃ ឬ វេរដោយផ្ទាល់នៅសាខារបស់ DeeMoney។

លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារមានប្រសាសន៍ថា៖ «យើងពិតជាមានសេចក្ដីរំភើប ដែលបានសហការជាមួយក្រុមហ៊ុន Deemoney ដែលជាក្រុមហ៊ុននាំមុខគេមួយលើការវេរប្រាក់ពីប្រទេសថៃទៅអន្ដរជាតិ។ ហើយកិច្ចសហប្រតិបត្តិការនេះ គឺជាការបោះជំហានមួយសម្រាប់ អេ អឹម ខេ ថ្មីមួយទៀត ក្នុងការជួយសម្រួលដល់ ពលករធ្វើការនៅប្រទេសថៃ អាចវេរប្រាក់មកកាន់បងប្អូន សាច់ញាតិដែលរស់នៅប្រទេសកម្ពុជា យ៉ាងងាយស្រួល សុវត្តិភាពខ្ពស់ និងរហ័ស» ។

លោកបានបន្ថែមទៀតថា៖ «នេះជាកិច្ចសហការប្រតិបត្តិការថ្មីមួយទៀតដែល អេ អឹម ខេ បានចាប់ដៃគូជាមួយក្រុមហ៊ុនដ៏ធំនៅក្រៅប្រទេស ដើម្បីផ្ដល់ផលប្រយោជន៍ដល់អតិថិជនរបស់យើង។ ហើយ អេ អឹម ខេ នឹងបន្ដខិតខំប្រឹងប្រែង ផ្ដល់ផលប្រយោជន៍ដ៏ល្អបំផុតរបស់សេវាកម្ម និងផលិតផលហិរញ្ញវត្ថុដល់អតិថិជនរបស់យើង» ។

លោក Aswin Phlaphongphanich អគ្គនាយក និងជាស្ថាបនិករបស់ក្រុមហ៊ុន Deemoney មានប្រសាសន៍ថា៖ «កិច្ចសហប្រតិបត្តិការនេះ នឹងជួយបង្កើនភាពខ្លាំងស្នូលរបស់ក្រុមហ៊ុនទាំងពីរ តាមរយៈការធ្វើឲ្យរបៀបក្នុងការវេរប្រាក់ឆ្លងប្រទេសកាន់តែមានភាពងាយស្រួល សុវត្តិភាព និងរហ័សសម្រាប់អតិថិជនរបស់យើង ដោយធ្វើនៅលើកម្មវិធីទូរស័ព្ទ DeeMoney Neo ពីបណ្ដាញឥណទានគណនីធនាគារ ទៅកាន់គ្រប់ធនាគារធំៗតាមប្រព័ន្ធបាគង» ។

អតិថិជនទាំងអស់អាចវេរយ៉ាងងាយស្រួលទៅកាន់ប្រទេសកម្ពុជា តាមរយៈការទៅសាខា DeeMoney ផ្ទាល់ ដែលមានទីតាំងនៅ Sukhumvit Soi 8 (BTS Nana) ឬ អនុវត្តតាមជំហាននីមួយៗដូចខាងក្រោម ដើម្បីដំឡើងកម្មវិធី និងវេរយ៉ាងងាយស្រួល៖

  1. ដំឡើងកម្មវិធីទូរស័ព្ទ DeeMoney Neo ពី App Store ឬ Play Store
  2. បំពេញព័ត៌មានដែលចាំបាច់
  3. បន្ថែមគណនីអ្នកទទួល
  4. បញ្ចូលទឹកប្រាក់ដែលត្រូវវេរ
  5. ជ្រើសរើសដកលុយសុទ្ធ ឬវេរចូលគណនីសន្សំ
  6. រក្សាទុក QR code
  7. ទូទាត់ប្រាក់ដោយប្រើប្រាស់ QR code តាមគ្រប់កម្មវិធីទូរស័ព្ទរបស់ធនាគារថៃ ៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការកកស្ទះកំពង់ផែសកលនឹងបន្តរហូតដល់ឆ្នាំ ២០២៣ នៅចំពេលការដឹកជញ្ជូនកំពុងកើនឡើងខ្ពស់

ព័ត៌មាន
ក្រុមថ្នាក់ដឹកនាំផ្នែកភស្តុភារនៅសិង្ហបុរីបានអះអាងថា អ្នកប្រើប្រាស់សេវាដឹកជញ្ជូនតាមនាវាគួរតែធ្វើកិច្ចសន្យារយៈពេលវែង ដើម្បីរក្សាស្ថិរភាពតម្លៃដ…

ក្រុមហ៊ុនធានារ៉ាប់រងថៃមួយចំនួនក្ស័យធន ដោយសារការទារសំណងធានារ៉ាប់រងជំងឺកូវីដ១៩

ព័ត៌មាន
យ៉ាងហោចណាស់ក្រុមហ៊ុនធានារ៉ាប់រងថៃចំនួន ៤ បានក្ស័យធនហើយ បន្ទាប់ពីទទួលរងការខាតបង់ដោយសារតែការលក់កញ្ចប់សេវាធានារ៉ាប់ងរងជំងឺកូវីដ១៩ក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ