សិង្ហបុរី-មីយ៉ាន់ម៉ា

រដ្ឋមន្ត្រីការបរទេសសិង្ហបុរីថ្លែងថា សិង្ហបុរីនៅតែរកស៊ីជាមួយមីយ៉ាន់ម៉ា ប៉ុន្តែរារាំងការលក់ទំនិញគ្រោះថ្នាក់ខ្លះទៅទីនោះ


សិង្ហបុរីត្រូវបានគេដឹងថាជារដ្ឋសមាជិកមួយនៅអាស៊ាន ដែលប្រឆាំងនឹងរបបយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែមកដល់ពេលនេះសិង្ហបុរីនៅតែជាដៃគូពាណិជ្ជកម្មនិងវិនិយោគដ៏ចម្បងមួយនៅក្នុងប្រទេសនេះ។ សិ្ថតិបានបង្ហាញថា ទំហំពាណិជ្ជកម្មរវាងសិង្ហបុរីនិងមីយ៉ាន់ម៉ា គឺមានតម្លៃដល់ទៅជិត ៦ ពាន់លានដុល្លារ។ ទោះជាយ៉ាងនេះក្ដី ក៏រដ្ឋមន្ត្រីការបរទេសសិង្ហបុរីនិយាយថា ប្រទេសរបស់លោករារាំងការលក់ទំនិញដែលអាចបង្កគ្រោះថ្នាក់ដល់ប្រជាជនទៅឱ្យមីយ៉ាន់ម៉ា។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន the Straits Times ។
រដ្ឋមន្ត្រីការបរទេសសិង្ហបុរីថ្លែងថា សិង្ហបុរីនៅតែរកស៊ីជាមួយមីយ៉ាន់ម៉ា ប៉ុន្តែរារាំងការលក់ទំនិញគ្រោះថ្នាក់ខ្លះទៅទីនោះ

លោក វីវៀន បាឡាគ្រីស្នាន (Vivian Balakrishnan) រដ្ឋមន្រ្តីការបរទេសសិង្ហបុរី បានថ្លែងថា មកដល់ពេលនេះសិង្ហបុរីមិនបានហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយមីយ៉ាន់ម៉ាទេ ប៉ុន្តែរារាំងការលក់ទំនិញមួយចំនួនដែលអាចប៉ះពាល់ដល់ជនស៊ីវិល។
លោកបាននិយាយកាលពីថ្ងៃចន្ទថា សិង្ហបុរីមិនបានដាក់បម្រាមពាណិជ្ជកម្មទូទៅជាមួយប្រទេសមីយ៉ាន់ម៉ាឡើយ ដោយសារតែខ្លួនមិនចង់ធ្វើឱ្យប្រជាជននៅក្នុងប្រទេសនេះកាន់តែរងទុក្ខលំបាក ប៉ុន្តែទន្ទឹមនឹងនោះ សិង្ហបុរីនៅតែប្តេជ្ញាអនុវត្តគោលនយោបាយរបស់ខ្លួន ដើម្បីទប់ស្កាត់ការលក់ទំនិញដែលអាចយកទៅប្រើប្រាស់នៅក្នុងវិស័យយោធា ទៅឱ្យមីយ៉ាន់ម៉ា។

នេះជាការឆ្លើយតបជាលាយលក្ខណ៍អក្សរទៅសមាជិកសភា ពាក់ព័ន្ធនឹងរបាយការណ៍មួយសរសេរដោយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ដែលបានគូសបញ្ជាក់អំពីរបៀបដែលក្រុមហ៊ុនមួយចំនួននៅសិង្ហបុរីបានចូលរួមក្នុងរំហូរនៃការផ្គត់ផ្គង់ទំនិញឱ្យយោធាមីយ៉ាន់ម៉ាក្នុងតម្លៃប្រមាណជា ២៥៤ លានដុល្លារអាមេរិក។
លោក វីវៀន បាឡាគ្រីស្នាន បានបញ្ជាក់ថា យើងយកចិត្តទុកដាក់លើរបាយការណ៍ខាងលើយ៉ាងខ្លាំង ហើយបានស្នើសុំឱ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិផ្តល់ភស្តុតាងជាក់លាក់ និងអាចផ្ទៀងផ្ទាត់បាន ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់សិង្ហបុរី។
លោកបានបន្តថា សំណើនេះជាការធ្វើបច្ចុប្បន្នភាពបណ្តោះអាសន្ន ហើយការស៊ើបអង្កេតកំពុងបន្តប្រព្រឹត្តទៅ ប៉ុន្តែទោះជាយ៉ាងណា លោកថា គោលបំណងគឺមិនមែនដើម្បីហាមប្រាមការធ្វើពាណិជ្ជកម្មជាមួយមីយ៉ាន់ម៉ានោះទេ។
រដ្ឋមន្ត្រីការបរទេសសិង្ហាបុរី បានឱ្យដឹង ថា ក្នុង ឆ្នាំ ២០២២ ពាណិជ្ជកម្ម ទ្វេភាគី សរុប របស់ សិង្ហបុរី ជាមួយ ប្រទេសមីយ៉ាន់ ម៉ាមាន ចំនួនជិត៦ពាន់ លាន ដុល្លារ។
លោក វីវៀន បាឡាគ្រីស្នាន បានបញ្ជាក់ច្បាស់ៗថា ការហាមឃាត់ពាណិជ្ជកម្មជាមួយមីយ៉ាន់ម៉ានឹង កាត់បន្ថយ ការ រីកចម្រើន របស់ ប្រទេសមីយ៉ាន់ម៉ាបន្ថែមទៀត ហើយ ធ្វើ ឲ្យ ប្រជាជន ស៊ីវិល មីយ៉ាន់ម៉ា កាន់ តែ រងទុក្ខធ្ងន់ធ្ងរឡើង៕




អត្ថបទបន្ទាប់


អូស្ត្រាលីនិងឥណ្ឌូនេស៊ីព្រមព្រៀងគ្នាសម្រួលដំណើរធ្វើធុរកិច្ចដោយប្រជាជនឥណ្ឌូនេស៊ីនៅប្រទេសអូស្ត្រាលី

ព័ត៌មាន
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អានថូនី អាល់បានីស បានប្រកាសថា ប្រជាជនឥណ្ឌូនេស៊ីនឹងអាចទទួលបានទិដ្ឋាការអាជីវកម្មវែងជាងមុនសម្រាប់ការស្នាក់នៅក្…

ចិនជំរុញឱ្យមានសាមគ្គីភាពក្នុងអង្គការសហប្រតិបត្តិការសៀងហៃ ឯរុស្ស៊ីអរគុណសម្ព័ន្ធមិត្តចំពោះការគាំទ្រខ្លួនក្នុងរឿងទាហានបះបោរ

ព័ត៌មាន
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃអង្គារ ទី ៤ ខែកក្កដា បានជំរុញឱ្យមេដឹកនាំនៃប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងរដ្ឋសមាជិកផ្សេងៗទៀតក្នុងអង្គ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ