អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Smart Axiata បញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ខ្លួនម្ដងទៀតក្នុងការអភិវឌ្ឍកម្ពុជាតាមរយៈរបាយការណ៍និរន្តរភាពឆ្នាំ២០២០


ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជាបានបញ្ជាក់ម្ដងទៀតនូវការប្តេជ្ញាចិត្តរយៈពេលវែងរបស់ខ្លួនក្នុងការអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការចេញផ្សាយរបាយការណ៍និរន្តរភាពឆ្នាំ២០២០របស់ខ្លួន ដែលរួមបញ្ចូលព័ត៌មានលម្អិតអំពីការចូលរួមចំណែករបស់ក្រុមហ៊ុនទៅកាន់សេដ្ឋកិច្ច និងអនាគតឌីជីថលរបស់ប្រទេសកម្ពុជា។
ក្រុមហ៊ុន Smart Axiata បញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ខ្លួនម្ដងទៀតក្នុងការអភិវឌ្ឍ កម្ពុជាតាមរយៈរបាយការណ៍និរន្តរភាពឆ្នាំ ២០២០

យោងតាមការចេញផ្សាយរបាយការណ៍និរន្តរភាព២០២០ ប្រចាំឆ្នាំរបស់ខ្លួន ក្រុមហ៊ុន Smart Axiata បានបង់ពន្ធចំនួន ៩៥ លានដុល្លារ លើពន្ធអាករ និងកម្រៃនិយ័តកម្មនៅឆ្នាំ ២០២០ ហើយនៅតែបន្តជាជម្រើសនៃនិយោជកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគាំទ្រដល់ការងារចំនួន ៥៦ ពាន់កន្លែងក្នុងឆ្នាំ ២០២០​ ដោយផ្ទាល់ ឬតាមរយៈការវិនិយោគរបស់ខ្លួននោះទេ។

របាយការណ៍នេះក៏បានគូសបញ្ជាក់ផងដែរថា គិតត្រឹមដំណាច់ឆ្នាំ២០២០ ក្រុមហ៊ុន Smart Axiata បានវិនិយោគទឹកប្រាក់ ប្រមាណ ១,៨៨ ពាន់លានដុល្លា​រ លើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងសម្រាប់ប្រទេសកម្ពុជា និងបានរួមចំណែកជាង ៥៦២ លានដុល្លារទៅក្នុង​ ពន្ធអាករ និង កម្រៃនិយ័តកម្មដល់រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីក្រុមហ៊ុនបានចាប់ផ្តើមដំណើរការក្នុងឆ្នាំ ២០០៨ មកម្ល៉េះ។

សម្រាប់ក្រុមហ៊ុន Smart Axiata​​ របៀបវារៈដ៏សំខាន់របស់ខ្លួនក្នុងការអភិវឌ្ឍកម្ពុជា គឺជាការប្តេជ្ញាចិត្តក្នុងការបង្កើអ​នាគតឌីជីថលរបស់កម្ពុជា ជាមួយនឹងការវិនិយោគជាបន្តបន្ទាប់ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនានា ក៏ដូចជាការគាំទ្រដល់អាជីវកម្មឌីជីថលទើបបង្កើតថ្មីនិង​​​ «សហគ្រិនបច្ចេកវិទ្យា» របស់កម្ពុជា។ ដោយបានដាក់សាកល្បងប្រកបដោយជោគជ័យនូវបច្ចេកវិទ្យុ 5G នៅប្រហែល​២០កន្លែង ក្នុងរាជធានីភ្នំពេញ​ ក្រុមហ៊ុន Smart នឹងសហការជាមួយអាជ្ញាធរយ៉ាងជិតស្និតក្នុងការដាក់ឱ្យដំណើរការបច្ចេកវិទ្យា 5G នៅក្នុងប្រទេសកម្ពុជា ដើម្បីនាំមុខក្នុងការផ្តល់លទ្ធភាពឱ្យកាន់តែទូលំទូលាយក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏គួរឱ្យរំភើបនេះ​ក្នុងប្រទេសកម្ពុជា។

នាយកប្រតិបត្តិស្តីទីរបស់ Smart Axiata  លោក Feiruz Ikhwan បានមានប្រសាសន៍ថា៖ «យើងបន្តធ្វើការយ៉ាងមុតមាំ ដើម្បីជួយត្រួសត្រាយផ្លូវសម្រាប់យុគសម័យឌីជីថលរបស់កម្ពុជា។ ក្នុងនាមជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេក្រុមហ៊ុន Smart នឹងព្យាយាមប្រើប្រាស់ឯកទេសដ៏ខ្លាំង​​និង ធនធានរបស់ពួកយើង​ព្រមទាំងសហការជាមួយក្រសួងពាក់ព័ន្ធនានានៃរាជរដ្ឌាភិបាលកម្ពុជា ដើម្បីជួយប្រទេសកម្ពុជាក្នុងអំឡុងពេលដ៏លំបាកនេះ។ នៅក្រុមហ៊ុន Smart Axiata យើងយល់ថានេះគឺជាបេសកកម្មរបស់ពួកយើង ក្នុងការបន្តភ្ជាប់ទំនាក់ទំនងរបស់ប្រជាជនកម្ពុជា និងការវិនិយោគលើផ្នែកនានា ដែលផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងពេលកសាងអនាគតឌីជីថលដ៏មានឥទ្ធិពលរបស់ព្រះរាជាណាចក្រកម្ពុជា។»

នៅក្នុងរបាយការណ៍និរន្តរភាព ដែលមានចំណងជើងថា «​ការបង្កើតទំនាក់ទំនងដ៏មានអត្ថន័យ សម្រាប់អនាគតប្រកបដោយនិរន្តរភាព» ក្រុមហ៊ុន Smart បង្ហាញពីសកម្មភាពជាច្រើនទៀតដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ក្នុងការក្លាយជាអាជីវកម្ម ដែលមើលមិនត្រឹមតែប្រាក់ចំណេញនោះទេ។ សកម្មភាពទាំងឡាយនោះរួមមានការដោះស្រាយយ៉ាងសកម្មនូវបញ្ហាបម្រែបម្រួលអាកាសធាតុ ដោយដាក់នូវការត្រួតពិនិត្យនិងការគ្រប់គ្រងតាមដានការបញ្ចេញកាបូនរបស់ក្រុមហ៊ុន​ ការរក្សានូវកម្រិតខ្ពស់បំផុតនៃសុចរិតភាពក្នុងប្រតិបត្តិការទាំងអស់ជាមួយអ្នកផ្គត់ផ្គង់ អ្នកចែកចាយ និងអតិថិជន និងគាំទ្រអ្នកផ្គត់ផ្គង់ក្នុងស្រុក។

របាយការណ៍នេះក៏បង្ហាញពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Smart ​​ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុន Smart ប៉ុណ្ណោះទេ ថែមទាំងផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសជាតិទាំងមូលផងដែរ។ ជាពិសេសក្រុមហ៊ុនខិតខំបង្កើនគោលការណ៍ស្របតាមរបៀបវារៈនៃសេដ្ឋកិច្ចឌីជីថលរបស់រដ្ឋាភិបាល​ដោយផ្ដោតលើការអភិវឌ្ឍន៍ និងការទទួលស្គាល់ជំនាញរបស់និយោជិតរបស់ខ្លួន តាមរយៈកម្មវិធីអភិវឌ្ឍន៍ទេពកោសល្យនានា និងកិច្ចសហប្រតិបត្តិការជាមួយដៃគូរបស់យើង ដើម្បីផ្តល់ឱកាសអភិវឌ្ឍ និងសិក្សាដល់យុវជនកម្ពុជា ដើម្បីពួកគេអាចចូលរួមក្នុងសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។

ក្រុមហ៊ុន Smart Axiata ក៏បាននាំមុខគេក្នុងការជួយជំរុញអ្នកលេងហ្គេមអេឡិចត្រូនិចនៅកម្ពុជា ឱ្យបង្កើតភាពល្បីល្បាញនៅលើឆាកអន្តរជាតិផងដែរ ដោយក្រុមហ៊ុនបានផ្តើមកម្មវិធីប្រកួតកីឡាអេឡិចត្រូនិចដ៏ធំបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា និងបានចាប់ដៃគូជាមួយអ្នកបង្កើតហ្គេមអេឡិចត្រូនិចក្នុងស្រុក និងអន្តរជាតិផងដែរ ដើម្បីចែកចាយហ្គេមដែលមនុស្សចូលចិត្តលេងនៅលើបណ្តាញអិុនធឺណិតលឿនរហ័ស និងគួរឱ្យទុកចិត្ត។

 

កម្មវិធីផ្តួចផ្តើមដ៏ទៃទៀត មានដូចជាការបង្កើតមូលនិធិទឹកប្រាក់ ១លានដុល្លារ ដើម្បីប្រឆាំងកូវីដ-១៩ របស់ Smart Axiata ដើម្បីគាំទ្រដល់ដំណោះស្រាយ ដែលមានប្រសិទ្ធភាពខ្ពស់ចំពោះបញ្ហាប្រឈមដែលប្រជាជនកម្ពុជាជួបប្រទះក្នុងអំឡុងពេលជំងឺរាតត្បាតជាសកល។  មូលនិធិ​ បានគាំទ្រគំនិតផ្តួចផ្តើមចំនួន ១៣ ផ្សេងៗគ្នាមកទល់ពេលនេះ។​ ការបង្កើតរួមគ្នានៃ ពិព័រណ៍​ជំនាញ​សិក្សា និង​ការងារអនឡាញ ជាមួយ​​សមាគម អតីត​និស្សិត​អាហារូបករណ៍សហរដ្ឋ​អាមេរិក Fulbright ​ថ្នាក់បរិញ្ញាបត្រនៅ​កម្ពុជា  (FUSAAC) កម្មវិធីអាហារូបករណ៍ SmartEdu ដែលបានផ្តល់ថវិកាចំនួន ៣សែនដុល្លារ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០១៦ មក ហើយនិងមូលនិធិគ្រោះទឹកជំនន់របស់ក្រុមហ៊ុន Smart Axiata ដែលប្រមូលបានជា ៦.៦ ម៉ឺនដុល្លា សម្រាប់ក្រុមគ្រួសាររងផលប៉ះពាល់ពីគ្រោះទឹកជំនន់កាលពីចុងឆ្នាំ ២០២០។​

លោក​ Feiruz មានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន Smart Axiata យើងលើកទឹកចិត្តក្រុមការងាររបស់យើងឲ្យដឹកនាំប្រកបដោយគំរូ។ ដោយសារហេតុផលនេះ ទើបយើងដាក់ចេញនូវ និតិវិធីអំពីជំងឺកូវីដ-១៩ ដ៏ម៉ឺងម៉ាត់ ដើម្បីរក្សាប្រតិបត្តិការប្រចាំថ្ងៃរបស់យើង ដើម្បីជាប្រយោជន៍អតិថិជនរបស់យើងទាំងអស់។ យើងក៏បានផ្តល់អាទិភាពដល់សុខុមាលភាពរបស់និយោជិតដោយរៀបចំការិយាល័យបន្ថែម  ដើម្បីអនុញ្ញាតឱ្យមានគម្លាតរវាងនិយោជិតត្រឹមត្រូវក្នុងប្រតិបត្តិការការងារ ហើយយើងបន្តអនុវត្តយ៉ាងតឹងរឹងនូវនីតិវិធីសុវត្ថិភាពនៅកន្លែងធ្វើការរបស់យើងផងដែរ។»

ដោយក្រឡេកមើលទៅលើការចូលរួមចំណែក និងសមិទ្ធផលសំខាន់ៗអំឡុងឆ្នាំ ២០២០ របាយការណ៍និរន្តរភាពឆ្នាំ ២០២០ របស់ក្រុមហ៊ុន Smart Axiata គូសបញ្ជាក់អំពីបេសកកម្មរបស់ក្រុមហ៊ុនគឺផ្ដោតលើ «យើងភ្ជាប់ទំនាក់ទំនង យើងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង» និងចក្ខុវិស័យសម្រាប់អនាគត៖ «ដើម្បីក្លាយជាយីហោក្រុមហ៊ុនបច្ចេកវិទ្យាទំនាក់ទំនងលេខ 1 និងជាទីពេញចិត្តបំផុតនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ ២០២២»។

លោក​ Feiruz ក៏បន្ថែមទៀតថា៖ «យើងមានមោទនភាពចំពោះការចូលរួមចំណែករបស់យើងក្នុងកំណើន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងប្រទេសកម្ពុជា ដែលជាផ្ទះរបស់យើង ហើយយើងសូមថ្លែងអំណរគុណចំពោះដៃគូ អ្នកពាក់ព័ន្ធរបស់យើងទាំងអស់ និងរាជរដ្ឌាភិបាលរបស់ប្រទេសកម្ពុជា ចំពោះការបន្តគាំទ្ររបស់លោកអ្នក។ យើង​នឹង​បន្ត​ដើរ​តួនាទី​យ៉ាងស្វាហាប់​ក្នុង​នាម​ជា​អ្នក​ជំរុញសក្ដានុពល​ឌីជីថល និង​បង្កើត​ការ​ភ្ជាប់បណ្ដាញ់ទំនាក់ទំនង​ដ៏​មានអត្ថ​ន័យ ខណៈ​ពេល​ដែល​ការ​បើក​ឱ្យ​មាន​អនាគត​វិជ្ជមាន និង​និរន្តរភាព​សម្រាប់​សហគមន៍ និង​ប្រទេស​របស់​យើង។»

សូមចូលទៅកាន់គេហទំព័រ  www.smart.com.kh/sr2020/ ដើម្បីទាញយករបាយការណ៍និរន្តរភាព។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីនិរន្តរភាព និង កម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន  Smart សូមតាមដានទំព័រហ្វេសប៊ុក Smart for Cambodia at www.facebook.com/smartforcambodia ឫចូលទៅកាន់www.smart.com.kh។​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការដោះដូរទំនិញតាមរយៈផ្លូវរថភ្លើងរវាងវៀតណាមនិងចិន កើនឡើងជាង៤៣%នៅ៩ខែឆ្នាំ២០២១

ព័ត៌មាន
បើទោះបីជា នៅមួយរយៈកន្លងមកនេះ ពាណិជ្ជកម្មរវាងប្រទេសវៀតណាម និងចិន ហាក់មានការរំខានច្រើនដោយសារតែបញ្ហាកូវីដ១៩ ក៏ដោយចុះ ប៉ុន្ដែ បើគេមើលទៅ…

វេរភ្លាម ឈ្នះភ្លាម! រហូតដល់ ៤លានរៀល នៅតាមភ្នាក់ងារ អេ អឹម ខេ ទូទាំងប្រទេស

ព័ត៌មាន
ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏ដូចជាចូលឆ្នាំសាកលខាងមុខនេះ ថ្មីៗនេះគ្រឹះស្ថានមីក្រូហិរញ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ