អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុននាំមុខចំនួន៣រួមគ្នាសម្ពោធសេវាកម្មទិញមុនទូរទាត់ក្រោយ BNPL ជំរុញហិរញ្ញវត្ថុឌីជីថលនាយុគសម័យថ្មី


ទិដ្ឋភាពហិរញ្ញវត្ថុនៅកម្ពុជាកាន់តែមានការផ្លាស់ប្តូរតាមរយៈកិច្ច សហប្រត្តិបត្តិការដែលមិនធ្លាប់មានពីមុនមកពីសំណាក់ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេក្នុងប្រទេសកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុជាទីទុកចិត្ត Boost ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុពេញលេញក្នុងតំបន់របស់ក្រុមហ៊ុន Axiata មានទីស្នាក់ការនៅប្រទេសម៉ាឡេស៊ី និង ក្រុមហ៊ុន Mora ដែលជាវេទិកាឌីជីថលឈានមុខគេ។
ដោយ
អំពី Smart

ភាពជាដៃគូនេះ នាំមកជូននូវសេវាកម្ម ទិញមុនទូទាត់ក្រោយ “Buy Now, Pay Later” (BNPL) ដោយផ្តល់ជូន​អតិថិជន​នូវ​បទពិសោធន៍​ឌីជីថលពេញលេញ ដែលគ្មានភាពរអាក់រអួល និងមិនអាចប្រៀបផ្ទឹមបាន។

ចំណុចពិសេសនៃកិច្ចសហការមួយនេះគឺ​ ការបូកបញ្ចូលនូវចំណុចខ្លាំងនៃទូរគមនាគមន៍ បច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារ និងបច្ចេកវិទ្យាឌីជីថល ក្នុងការសម្រួលឲ្យអតិថិជនទទួលបាន និងអាចប្រើប្រាស់ឥណទាន។ សេវាកម្ម BNPL បានបង្ហាញនូវភាពដ៏អស្ចារ្យក្នុងការបង្កើនសេរីភាពហិរញ្ញវត្ថុ និងបទពិសោធន៍ទិញទំនិញ​របស់អតិថិជន។

អ្វីដែលសេវាកម្មនេះខុសប្លែកពីសេវាកម្ម BNPL ដទៃនោះគឺវត្តមានរបស់ Mora ដែលជាវេទិកា​ឌីជីថល។ វេទិកាប្រកបដោយភាពច្នៃប្រឌិតមួយនេះ អាចឲ្យអតិថិជនធ្វើការស្នើសុំឥណទានតាមបែបឌីជីថល​ពេញលេញ តាំងពីពេលចាប់ផ្តើម ការអនុម័តឥណទាន ការទិញទំនិញ រហូតដល់ការទូទាត់ចេញ។ ជាមួយនឹងបទពិសោធន៍​ដែលងាយស្រួល និងគ្មានភាពរអាក់រអួល អតិថិជនអាចទទួលបាននូវឥណទាន និងអាចទិញផលិតផល​យ៉ាង​ងាយស្រួលពីជម្រើសពាណិជ្ជករជាច្រើន ដែលក្នុងនោះរួមមាន Smart ផងដែរ។

អតិថិជនដែលមានចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់សេវាកម្មនេះអាចទាញយកកម្មវិធី Mora BNPL ដោយគ្រាន់តែផ្តល់ព័ត៌មានចាំបាច់ដើម្បីស្នើសុំឥណទាន។ បន្ទាប់ពីបំពេញនូវពត៌មានដែលចាំបាច់ អតិថិជន​អាចបញ្ជាក់​ពីការយល់ព្រមឲ្យក្រុមហ៊ុនប្រើប្រាស់​ព័ត៌មានរបស់ពួកគេ និងរង់ចាំ រយៈពេលត្រឹមតែ ៣ ថ្ងៃ (ថ្ងៃធ្វើការ)​ ​សម្រាប់ការអនុម័តឥណទាន​​របស់ពួកគេជាការស្រេច​។ នៅពេលទទួលបានការបញ្ជាក់ពីការអនុម័ត​ឥណទាន​ អតិថិជនអាច​ប្រើប្រាស់​ឥណទាននោះ​ដោយសេរីដើម្បីធ្វើការទិញពីពាណិជ្ជករដៃគូរជាច្រើនរបស់ Mora តាមចំណង់ចំណូលចិត្តរបស់ពួកគេ។

ក្រុមហ៊ុន Smart ក្នុងនាមជាពាណិជ្ចករមួយនៅលើកម្មវិធី Mora ផ្តល់ជូននូវផលិតផលជាច្រើនប្រភេទ ដើម្បីបំពេញ​តម្រូវការ​ចម្រុះរបស់អតិថិជន។ ជាមួយនឹងឥណទានដែលបានអនុម័តរបស់ពួកគេ អតិថិជនអាចចូលទិញទំនិញជាច្រើនពី Smart​ រួមមាន ឧបករណ៍ថ្មីៗដែលភ្ជាប់ឬមិនភ្ជាប់ជាមួយគម្រោងកញ្ចប់ប្រចាំឆ្នាំ គ្រឿង​បន្លាស់ ឧបករណ៍ IoT និងជម្រើសក្នុងការជាវគម្រោង Fiber+ រយៈពេលវែង។ សេវាកម្មនេះ​ផ្តល់​ឱ្យ​អតិថិជន​ Smart នូវភាពបត់បែន និងងាយស្រួលជាងគេ ក្នុងការគ្រប់គ្រង​ហិរញ្ញវត្ថុរបស់ពួកគេខណៈ​ពេលដែលអាចទទួលបានអត្ថប្រយោជន៍ និងការសន្សំសំចៃដែលទាក់ទងនឹងការទិញរបស់ពួកគេពីហាង Smart ។

ហើយនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ដោយសារគំរូនៃកិច្ចសហការនេះត្រូវបានរចនាឡើងដើម្បីអនុញ្ញាតឱ្យដៃគូកាន់តែច្រើនពីប្រព័ន្ធអេកូហិរញ្ញវត្ថុចូលរួម ដើម្បីបម្រើអតិថិជនបានកាន់តែប្រសើរ។

សម្រាប់ក្រុមហ៊ុន Boost ដែលជាអ្នកដឹកនាំផ្នែកឧបករណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុប្រចាំតំបន់ មានមោទនភាព​យ៉ាងខ្លាំងក្នុងការជំរុញការដាក់បញ្ចូលហិរញ្ញវត្ថុតាមរយៈប្រព័ន្ធបច្ចេកវិទ្យាអេកូឡូស៊ីហិរញ្ញវត្ថុដែលមិនធ្លាប់​មាន។ តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុនឹងអាចផ្តល់នូវពិន្ទុឥណទានដែលអាច​ទុកចិត្ត​បាន​ ដំណើរការដោយ​អាល់ហ្គោរីឌិម ជារូមមន្តសម្រួលដល់ការផ្តល់ហិរញ្ញប្បទាន​ប្រកបដោយការ​ទទួលខុសត្រូវ ជូនដល់អតិថិជនរបស់ក្រុមហ៊ុន Smart។ តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏រឹងមាំ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ អតិថិជនអាចស្វែងរកប្រភពឥណទានដែលមានសុវត្ថិភាព និងអាច​ទុកចិត្ត​បាន​សម្រាប់តម្រូវការទិញទំនិញរបស់ពួកគេ។

Mila KUSHEVA, CMO នៅក្រុមហ៊ុន Smart បានមានប្រសាសន៍ថា "យើងមានសេចក្តីរំភើបរីករាយណាស់ក្នុង​ការ​ប្រកាស​ពី​ការចាប់ផ្តើមសម្ពោធនូវសេវាកម្ម BNPL ដែលប្រកបដោយភាពច្នៃប្រឌិត និងតំណាងឱ្យអនាគតនៃហិរញ្ញវត្ថុឌីជីថល" ។ "តាមរយៈកិច្ចសហការរបស់យើងជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្រុមហ៊ុន Boost និងក្រុមហ៊ុន Mora យើងបានបង្កើតដោយជោគជ័យនូវដំណោះស្រាយ BNPL ដែលគ្មានភាពរអាក់រអួល ចាប់ពីពេលចាប់ផ្តើមដល់ចុងបញ្ចប់ ដែលបង្កើនភាពងាយស្រួល និងផ្តល់លទ្ធភាពកាន់តែប្រសើរឡើង និងទូលំទូលាយជាងមុនដល់អតិថិជន ក្នុង​ងការទទួលបានហិរញ្ញវត្ថុសម្រាប់ការប្រើប្រាស់ និងគាំទ្រដល់កំណើនសេដ្ឋកិច្ច។ "

ចាប់ពីថ្ងៃទី ០៦ ខែវិច្ឆិកាឆ្នាំ ២០២៣នេះ តទៅ អតិថិជននឹងអាចចូលប្រើ BNPL តាមរយៈវេទិកា Mora BNPL។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រុមហ៊ុនដែលនាំមុខគេទាំង៤នេះ បង្ហាញពីសក្តានុពលដ៏ធំធេងនៃការបង្កើតថ្មី និងភាពជាដៃគូយុទ្ធសាស្ត្រក្នុងការរៀបចំអនាគតនៃសេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា។




អត្ថបទបន្ទាប់


ប្រទេសចំនួនបីចាប់ដៃគ្នាការពារសេរីភាពដែនទឹកនៅសមុទ្រចិនខាងត្បូង

ព័ត៌មាន
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដាល នៅក្នុងជំនួបជាមួយសមភាគីហ្វីលីពីន បាននិយាយថា ប្រទេសរបស់លោកបានយល់ព្រមសហការគ្នាជាមួយហ្វីលីពីន …

សម្តេច ហ៊ុន ម៉ាណែត ជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិប្រើប្រាស់ថវិការដ្ឋឱ្យចំគោលដៅ

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រើប្រាស់ថវិការដ្ឋឱ្យចំគោលដៅ ដើម្បីបង្កើនប្រសិទ្ធភាពការងារ សម្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ