អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Smart គាំទ្រអតិថិជនដោយផ្ដល់ទិន្នន័យបន្ថែមតាមរយៈការបញ្ចូលទឹកប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនិងសេវាដឹកជញ្ចូន Smart@Home ដោយឥតគិតថ្លៃ


ក្រុមហ៊ុន Smart​ Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនៅកម្ពុជាជម្រុញពលរដ្ឋកម្ពុជាឲ្យបន្តរក្សាគម្លាតសុវត្ថិភាព អំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ដោយមានផ្ដល់ទិន្នន័យអុិនធឺណិតបន្ថែមសម្រាប់អតិថិជន នៅរាល់ពេល​ដែលពួកគេប្រើប្រាស់ជម្រើសបញ្ចូលទឹកប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិកណាមួយ។
ក្រុមហ៊ុន Smart គាំទ្រអតិថិជនដោយផ្ដល់ទិន្នន័យបន្ថែមតាមរយៈការបញ្ចូលទឹកប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនិងសេវាដឹកជញ្ចូន Smart@Home ដោយឥតគិតថ្លៃ
ដោយ

អតិថិជនទាំងអស់ ដែលបញ្ចូលទឹកប្រាក់ក្នុងគណនីចំបងរបស់ពួកគេយ៉ាងតិចណាស់ ១ដុល្លា ២៥សេន តាមរយៈកម្មវិធី SmartNas គេហទំព័រ SmartZero balance portal របស់ក្រុមហ៊ុន Smart  នឹងទទួលបានទិន្នន័យអុិនធឺណិតឥតគិតថ្លៃចំនួន ១ GB ទៅក្នុងគណនីរបស់ពួកគេ បន្ថែមទៅលើទិន្នន័យអុិនធឺណិតដែលពួកគេទទួលបានពីគម្រោងភ្ជាប់ជាមួយ Smart។​

កម្មវិធី SmartNas ដែលជាកម្មវិធីលើទូរស័ព្ទដៃដែលអនុញ្ញាតឱ្យអតិថិជន Smart អាចពិនិត្យមើលការប្រើប្រាស់ទិន្នន័យ ទឹកប្រាក់ គ្រប់គ្រង និងផ្លាស់ប្តូ​រគម្រោងភ្ជាប់ ឫការជាវសេវាណាមួយ គឺជាកម្មវិធីទូរស័ព្ទដៃទទួលបានការពេញនិយមបំផុតនៅកម្ពុជាដោយមានអ្នកប្រើប្រាស់រាប់រយសែននាក់ជារៀងរាល់ខែ។​អតិថិជនអាចទាញយកកម្មវិធីនេះបានតាមរយៈhttp://smarturl.it/SmartNas?IQid=facebook​។​

ការបញ្ចូលទឹកប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក គឺជាជម្រើសដ៏ងាយស្រួល​ និងជួយអ្នកប្រើ​ប្រាស់ រក្សាការទំនាក់ទំនងរបស់ពួកគេឲ្យកាន់តែសកម្មតាមតម្រូវការ អំឡុងពេលដ៏លំបាកនេះ។ អ្វីដែលអតិថិជនត្រូវធ្វើគឺគ្រាន់តែជ្រើសរើស ជម្រើសនៃការទូទាត់ប្រាក់របស់ពួកគេជាមួយ ផាយ ផេ  (Pi Pay) អាលីផេ (Alipay)  អេ ប៊ី អេ ផេ (ABA Pay) ឫ កាតឥណទាន/កាតឥណពន្ធ  ហើយជ្រើសរើសចំនួនទឹកប្រាក់សម្រាប់បញ្ចូល ច្រើនជាង ១ដុល្លា ២៥សេន ដើម្បីទទួលបានទិន្នន័យបន្ថែមឥតគិតថ្លៃនេះ។ ការផ្តល់ជូននេះចាប់ផ្តើមពីថ្ងៃនេះរហូត ដល់ថ្ងៃទី ៣១ ខែឧសភា។

លោកស្រី Mila Jivkova Kusheva នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «អក្ខរកម្ម និងទម្លាប់ឌីជីថលនៅកម្ពុជាគឺមានកំរិតខ្ពស់ ហើយការផ្ទុះឡើងចុងក្រោយបំផុតនៃជំងឺកូវីដ១៩ ក្នុងសហគមន៍នៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុបង្ហាញយ៉ាងច្បាស់ថា ដំណោះស្រាយងាយស្រួលបំផុតតាម បណ្ដាញអនឡាញគឺជាតម្រូវការចាំបាច់បំផុត។ ដើម្បីចូលរួមចំណែក យើងចង់ធានាឲ្យបានថាអតិថិជនរបស់យើងប្រើជម្រើសបញ្ចូលទឹកប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកទាំងនេះ ដើម្បីកាត់បន្ថយទំនាក់ទំទងជាមួយសាច់ប្រាក់ ឫកាតកោស ដូច្នេះនេះយើងសូមផ្តល់ជូនទិន្នន័យបន្ថែម ចំនួន ១ GB ទៅលើទិន្នន័យសេវាកម្មដែលយើងផ្តល់ជូនស្រាប់។»

សេវាកម្មមួយផ្សេងទៀត ដែលកំពុងពេញនិយមអំឡុងពេលនៃការរក្សាគម្លាតឲ្យនៅឆ្ងាយពីគ្នា គឺសេវាកម្ម Smart @Home ដែលជាសេវាកម្មភ្ជាប់ Wi-Fi នៅតាមគេហដ្ឋានងាយស្រួលបំផុត ។ ដើម្បីគាំទ្រដល់អតិថិជននៅតាមខេត្ត ដែលទទួលរងផលប៉ះពាល់ភាគច្រើនគឺនៅរាជធានីភ្នំពេញ និងកណ្តាលក្រុមហ៊ុន Smart កំពុងផ្តល់ជូនសេវាដឹកជញ្ជូនដោយឥតគិតថ្លៃរហូតដល់ ៥ ដុល្លារក្នុងមួយគ្រឿង ប្រសិនបើមានការបញ្ជាទិញតាមរយៈ កម្មវិធី Nham24 នៅចន្លោះថ្ងៃទី៣ ខែមីនា ដល់ថ្ងៃទី១៥ ខែមីនា។

លោកស្រី Mila បានបន្ថែមទៀតថា៖ «មនុស្សជាច្រើនស្ថិតក្នុងការធ្វើច​ត្តា​ឡី​ស័ក ឫធ្វើការ ឫសិក្សាពីគេហដ្ឋាន  ខណៈពេល ដែលពួកគេកំពុងដើរតួនាទីរបស់ពួកគេ ដូច្នេះដើម្បីធានាឲ្យបានថាមិនមានការធ្វើដំណើរ  និងការប្រាស្រ័យទាក់ទងដោយផ្ទាល់ឡើយនោះ  នៅក្រុមហ៊ុន Smart យើងចង់ផ្តល់ជូននូវជម្រើសងាយស្រួល និងសុវត្ថិភាពបំផុត ដើម្បីជួយពួកគេរក្សាទំនាក់ទំនងជាមួយគ្រួសារ និងការងារ។»

សេវាកម្ម Smart @Home អនុញ្ញាតឱ្យអតិថិជនទទួលបានអត្ថប្រយោជន៍ជាច្រើនពីសេវាកម្ម​ Wi-Fi នៅតាមគេហដ្ឋានដោយមិនចាំបាច់ចំណាយថវិកា និងភាពស្មុគស្មាញនៃការតំឡើងបណ្តាញអុិនធឺណិតនៅក្នុងផ្ទះរបស់ពួកគេឡើយ។​ សេវាកម្ម Smart @Home ប្រើស៊ីមទូរស័ព្ទចល័ត (Sim Cards) ដើម្បីចែកចាយសេវាអុិនធឺណិតនៅតាមគេហដ្ឋាន។

សម្រាប់ព័ត៌មានបន្ថែមសូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនSmartAxiataតាមរយៈwww.facebook.com/smartaxiata​​ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កាស៊ីណូនៅវៀតណាមស្នើរដ្ឋបើកឲ្យពលរដ្ឋក្នុងស្រុកចូលលេងល្បែងក្រោយស្ងាត់ភ្ញៀវបរទេសចូលលេង

ព័ត៌មាន
ម្ចាស់កាស៊ីណូធំៗនៅវៀតណាមចង់ឲ្យរដ្ឋាភិបាលខ្លួនអនុញ្ញាតឲ្យជនជាតិវៀតណាមក្នុងស្រុកចូលមកលេងល្បែងក្នុងកាស៊ីណូ ដើម្បីអាចឲ្យកាស៊ីណូធំៗរកប្រាក់ចំណ…

ធនាគាររដ្ឋនិង ឯកជនកំពុងពង្រីកការផ្ដល់កម្ចីមកគាំទ្រវិស័យកសិកម្មកាន់តែច្រើន

ព័ត៌មាន
ចូលមកដល់ ឆ្នាំ២០២១នេះ ទាំងធនាគាររដ្ឋ និង ឯកជន បានពង្រីកទំហំប្រាក់កម្ចី បន្ថែមដើម្បីគាំទ្រដល់វិស័យកសិកម្មកាន់តែច្រើន។ ជាក់ស្ដែង ធនាគារអភ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ