វិស័យកាស៊ីណូនៅវៀតណាម

កាស៊ីណូនៅវៀតណាមស្នើរដ្ឋបើកឲ្យពលរដ្ឋក្នុងស្រុកចូលលេងល្បែងក្រោយស្ងាត់ភ្ញៀវបរទេសចូលលេង


ម្ចាស់កាស៊ីណូធំៗនៅវៀតណាមចង់ឲ្យរដ្ឋាភិបាលខ្លួនអនុញ្ញាតឲ្យជនជាតិវៀតណាមក្នុងស្រុកចូលមកលេងល្បែងក្នុងកាស៊ីណូ ដើម្បីអាចឲ្យកាស៊ីណូធំៗរកប្រាក់ចំណូលបានខ្លះ ក្នុងអំឡុងពេលកូវីដនេះ ដោយសារតែកាស៊ីណូស្ងាត់ភ្ញៀវបរទេសចូលលេងល្បែង និងកំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកវៀតណាម។
កាស៊ីណូនៅវៀតណាមស្នើរដ្ឋបើកឲ្យពលរដ្ឋក្នុងស្រុកចូលលេងល្បែងក្រោយស្ងាត់ភ្ញៀវបរទេសចូលលេង
ដោយ

ការស្នើសុំដូចនេះ ក៏ដោយសារតែ ប្រាក់ចំណូលរបស់កាស៊ីណូទាំងអស់ បានធ្លាក់ចុះខ្លាំងដោយសារតែកង្វះភ្ញៀវទេសចរបរទេស ចូលលេងល្បែងក្នុងកាស៊ីណូ ចំពេលមានការរឹតត្បិតការហោះហើរ ដោយសារវិបត្តិកូវីដ១៩។

រដ្ឋាភិបាលវៀតណាម បានចាត់ទុកការលេងល្បែងស៊ីសងថាជា អំពើបំផ្លាញសង្គម និងបានហាមឃាត់ជនជាតិវៀតណាមមិនឲ្យចូលកាស៊ីណូនោះទេ។ តែយ៉ាងណាមិញ នៅខែមករាឆ្នាំ ២០១៩កន្លងទៅ វៀតណាមបានចាប់ផ្តើមការសាកល្បងរយៈពេល ៣ ឆ្នាំដើម្បីបើកអនុញ្ញាតកាស៊ីណូមួយចំនួន ឲ្យពលរដ្ឋវៀតណាមបានចូលលេងល្បែងបាន។

ប៉ុន្តែវិធានការនេះ មិនបានគ្រប់ដណ្តប់លើគ្រប់កាស៊ីណូទាំងអស់នៅវៀតណាមនោះទេ។ មានតែកាស៊ីណូមួយចំនួនតូចប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យជនជាតិវៀតណាមបានចូលកម្សាន្ដ។ ដូច្នេះហើយ ទើបធ្វើឲ្យម្ចាស់កាស៊ីណូផ្សេងទៀតកើតទុកមិនសុខចិត្តស្នើដល់រដ្ឋាភិបាលបើកអនុញ្ញាតឲ្យពលរដ្ឋក្នុងស្រុកចូលលេងល្បែងក្នុងកាស៊ីណូររបស់ខ្លួនដែរ។

សូមជម្រាបថា ច្បាប់ដែលអនុញ្ញាតឲ្យពលរដ្ឋវៀតណាមចូលលេងល្បែងក្នុងកាស៊ីណូមួយចំនួនបាន  គឺតឹងរឹងជាទីបំផុត។ អ្នកចូលលេង តម្រូវឲ្យមានអាយុលើស២១ឆ្នាំ និងមានប្រាក់ចំណូលលើសពី ៤៣០ដុល្លារក្នុងមួយខែ ថែមទាំងតម្រូវឲ្យមានភាពស្អាតស្អំ ពោលគឺមិនអនុញ្ញាតឲ្យអ្នកធ្លាប់ប្រព្រឹត្តបទល្មើសឬធ្លាប់ជាប់ពន្ធនាគារចូលលេងនោះទេ។ លើសពីនេះ ដើម្បីអាចចូលលេងល្បែងក្នុងកាស៊ីណូបាន ត្រូវបង់ថ្លៃ ៤៣ដុល្លារសម្រាប់ការចូលលេងមួយថ្ងៃ និង១ពាន់ដុល្លារសម្រាប់ការលេង១ខែ។

សូមបញ្ជាក់ថា បើតាមទិន្នន័យនៃក្រសួងហិរញ្ញវត្ថុវៀតណាម នៅទូទាំងប្រទេសនេះ មានកាស៊ីណូតែ៨កន្លែងប៉ុណ្ណោះ ហើយបានរកប្រាក់ចំណូលចូលរដ្ឋ សរុបប្រមាណជាង១០០លានដុល្លារអាមេរិកប៉ុណ្ណោះកាលពីឆ្នាំ២០១៩។ ក្នុងនោះដែរ កាស៊ីណូឈ្មោះកូរ៉ូណានៅកោះភូកុក ឬកោះត្រល់ គឺជាកាស៊ីណូដំបូងគេនៅវៀតណាមដែលបើកឲ្យពលរដ្ឋក្នុងស្រុកចូលលេង ដែលមានអ្នកចូលលេងប្រហែល៤៥% នៃអ្នកចូលលេងល្បែងកាស៊ីណូទាំងអស់នៅឆ្នាំ២០១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកការពារលទ្ធិប្រជាធិបតេយ្យនៅភូមាអំពាវនាវឲ្យក្រុមហ៊ុនប្រេងធំៗផ្អាកការរកស៊ី

ព័ត៌មាន
ក្រុមតស៊ូមតិ និងអ្នកការពារប្រជាធិបតេយ្យនៅភូមា បានអំពាវនាវឲ្យក្រុមហ៊ុនប្រេងឥន្ធនៈអន្តរជាតិធំៗជាច្រើន រួមមានក្រុមហ៊ុន Woodside របស់អូស្រ្តា…

ក្រុមហ៊ុន Smart គាំទ្រអតិថិជនដោយផ្ដល់ទិន្នន័យបន្ថែមតាមរយៈការបញ្ចូលទឹកប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនិងសេវាដឹកជញ្ចូន Smart@Home ដោយឥតគិតថ្លៃ

ព័ត៌មាន
ក្រុមហ៊ុន Smart​ Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនៅកម្ពុជាជម្រុញពលរដ្ឋកម្ពុជាឲ្យបន្តរក្សាគម្លាតសុវត្ថិភាព អំឡុងពេលការរាតត្បាតជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ