អាជីវកម្មទេសចរណ៍

ធនាគារ SME រំពឹងគម្រោងហិរញ្ញប្បទាន ១៥០លានដុល្លារ សម្រាប់អាជីវកម្មទេសចរណ៍ នឹងបញ្ចេញអស់នៅត្រឹមដំណាច់ឆ្នាំនេះ


ថ្នាក់ដឹកនាំធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា(SME Bank) បានអះអាងថា ទំហំទឹកប្រាក់កម្ចី១៥០លានដុល្លារ ដែលរាជរដ្ឋាភិបាល និងវិស័យឯកជន បានត្រៀមសម្រាប់ផ្ដល់ជូនអាជីវកម្មក្នុងវិស័យទេសចរណ៍ សម្រាប់ការស្ដារ និងពង្រីកប្រតិបត្តិការអាជីវកម្មនោះ នឹងត្រូវបញ្ចេញអស់នៅត្រឹមដំណាច់ឆ្នាំនេះ ខណៈមកទល់ពេលនេះ មានសហគ្រាសក្នុងវិស័យទេសចរណ៍ចំនួន៤ ហើយបានដាក់ពាក្យស្នើសុំកម្ចីហិរញ្ញប្បទានពីធនាគារដៃគូទាំង១៩ របស់ធនាគារSME។
រូបតំណាង៖ ធនាគារ SME រំពឹងគម្រោងហិរញ្ញប្បទាន ១៥០លានដុល្លារ សម្រាប់អាជីវកម្មទេសចរណ៍ នឹងបញ្ចេញអស់នៅត្រឹមដំណាច់ឆ្នាំនេះ

ធនាគារសហគ្រាសធុនតូច និងមធ្យម ដែលជាធនាគាររដ្ឋ និងគ្រឹះស្ថានហិរញ្ញវត្ថុឯកជនជាដៃគូចំនួន១៩ បានចាប់ផ្តើមទទួលសំណើសុំឥណទាន ក្រោមគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២មក។

គម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើន ក្នុងវិស័យទេសចរណ៍នេះ ត្រូវបានរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្ត កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់ ១៥០លានដុល្លារ ដែលបានមកពីបដិភាគរាជរដ្ឋាភិបាលចំនួន ៧៥លានដុល្លារ តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា(SME Bank) និងរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន ៧៥លានដុល្លារ ដោយផ្តល់អាទិភាពទាំងស្រុងដល់អាជីវកម្មទេសចរណ៍ដែលទទួលរងផលប៉ះពាល់ដោយវិបត្តិជំងឺកូវីដ-១៩។

បើតាមការបញ្ជាក់របស់លោក នៀវ សុគន្ធ នាយកប្រតិបត្តិ ប្រតិបត្តិការនៃធនាគារSME ជឿជាក់ថា តាំងពីចាប់ផ្ដើមទទួលសំណើសុំឥណទានតាំងពីថ្ងៃទី១ ខែកក្កដា មកដល់ថ្ងៃទី ៥ខែកក្កដា មានសហគ្រាសក្នុងវិស័យទេសចរណ៍ចំនួន៤ ហើយបានដាក់ពាក្យស្នើសុំកម្ចីហិរញ្ញប្បទានពីធនាគារដៃគូទាំង១៩ របស់ធនាគារSME ។ ដ្បិតថា លោកមិនបានបង្ហាញពីចំនួនទឹកប្រាក់ដែលបានបញ្ចេញ តែលោក នៀវ សុគន្ធ រំពឹងថា គម្រោងដែលមានទំហំទឹកប្រាក់១៥០លានដុល្លារ នេះនឹងត្រូវបញ្ចេញអស់ក្នុងរយៈពេល ៦ខែខាងមុខនេះ។

បើទោះសព្វថ្ងៃ ស្ថានភាពនៃជំងឺកូវីដ១៩ នៅកម្ពុជា បានថមថយទៅវិញក៏ដោយ ប៉ុន្ដែក៏ការងើបឡើងវិញនៃវិស័យទេសចរណ៍ នៅតែមានកំណើនយឺតជាងវិស័យដទៃ និងប្រឈមនឹងការគំរាមកំហែងជាច្រើន ពិសេសបញ្ហាដែលបង្កឡើងដោយឥទ្ធិពលនៃសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន ដែលបាននិងកំពុងធ្វើឲ្យពិភពលោក ចាប់ផ្ដើមកើតមាននូវអតិផរណា ពិសេសតម្លៃប្រេងឥន្ធនៈបន្តកើនឡើងជាបន្តបន្ទាប់។ បញ្ហានេះ បានចោទជាសំណួរឡើងថា តើវាអាចជាកត្តាធ្វើឲ្យម្ចាស់អាជីវកម្មស្ទាក់ស្ទើរក្នុងការស្នើសុំកម្ចីដើម្បីស្ដារអាជីវកម្មរបស់ខ្លួនឡើងវិញ ដែរឬយ៉ាងណា?

ជុំវិញបញ្ហានេះ លោក ឌិន សុមេធារិទ្ធិ អនុប្រធានសមាគមសណ្ឋាគារ កម្ពុជា បានយល់ឃើញថា ជាធម្មតាអ្នកនៅក្នុងវិស័យទេសចរណ៍ បានរងគ្រោះជាយូរមកហើយ ដូច្នេះ លោកគិតថានេះជាឱកាសល្អសម្រាប់ សហគ្រាស និងម្ចាស់អាជីវកម្មទេសចរណ៍ ក្នុងការស្ដារអាជីវកម្មរបស់ខ្លួនឲ្យងើបឡើងវិញ។ ស្ថិតក្នុងកាលទេសៈនេះ លោក ឌិន សុមេធារិទ្ធិ យល់ឃើញថា ម្ចាស់អាជីវកម្មមួយចំនួនមិនរារែកនោះទេ ក្នុងការស្នើសុំកម្ចីហិរញ្ញប្បទាន តែក៏មានម្ចាស់អាជីវកម្ម មួយចំនួនតូច នៅមិនទាន់សម្រេចចិត្តច្បាស់លាស់នៅឡើយដែរ ដោយសារស្ថានភាពពិភពលោក បច្ចុប្បន្ន នៅមិនទាន់ច្បាស់លាស់។

សូមបញ្ជាក់ថា ធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុ ជាដៃគូចំនួន១៩ បានប្រកាសចាប់ផ្តើមទទួលសំណើសុំឥណទាន ក្រោមគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២មក។ ក្នុងនោះ ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ អាចចាប់ផ្តើមស្នើសុំកម្ចីដែលមានទំហំរហូតដល់ ៤០ម៉ឺនដុល្លារ ជាមួយអត្រាការប្រាក់ ៦,៥% ក្នុងមួយឆ្នាំ សម្រាប់ប្រើប្រាស់ក្នុងគោលបំណងស្តារប្រតិបត្តិការអាជីវកម្មឡើងវិញ ការកែលម្អ និងធ្វើទំនើបកម្ម, ការពង្រីកខ្លួនបន្ថែម និងធ្វើពិពិធកម្មសេវាទេសចរណ៍ ដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលរំពឹងនឹងកើនឡើងវិញនាពេលឆាប់ៗនេះ៕




អត្ថបទបន្ទាប់


ស្រីលង្កាគ្រោងនឹងឈប់បោះពុម្ពលុយបន្ថែមហើយ ខណៈដែលអត្រាអតិផរណាមានដល់ជិត៦០%

ព័ត៌មាន
ស្រីលង្កាគ្រោងនឹងឈប់បោះពុម្ពលុយបន្ថែមហើយ ខណៈដែលអតិផរណាមានដល់ជិត៦០%ហើយគិតមកទល់ពេលនេះ។ កន្លងមក ប្រទេសស្រីលង្កា ដែលកំពុងមានសេដ្ឋកិច្ចដួលរល…

ប្រទេសចិនច្រានចោលការចោទប្រកាន់របស់អង្គការណាសាអាមេរិក ដែលថា «ចិននឹងគ្រប់គ្រងឋានព្រះចន្ទ»

ព័ត៌មាន
ប្រទេសចិនកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានចេញមកច្រានចោលការព្រមានពីប្រធានអង្គការណាសារបស់អាមេរិក ដែលថាប្រទេសចិនអាច «កាន់កាប់» ឋានព្រះចន្ទ ព្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ