សហគ្រាសធុនតូចនិងមធ្យម

តំណាង SME ស្នើឲ្យធនាគារ SME ពន្យារពេលសងត្រលប់យ៉ាងតិច៦ឆ្នាំ នៅពេលធនាគារនេះដំណើរការ


ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានស្តីពី គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម និងបញ្ហាប្រឈមរបស់SME លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម (FASMEC) បានមាប្រសាសន៍ថា លោកកំពុងធ្វើការសម្របសម្រួល ចង់ឲ្យ SME Bank ពន្យារពេលសងត្រលប់យ៉ាងតិចពី ៤ ទៅ ៦ឆ្នាំ បន្ទាប់ពីសហគ្រាសបានខ្ចីប្រាក់។
តំណាង SME ស្នើឲ្យធនាគារ SME ពន្យារពេលសងត្រលប់យ៉ាងតិច៦ឆ្នាំ នៅពេលធនាគារនេះដំណើរការ
ដោយ

លោកឧកញ៉ា តែ តាំងប៉ បានមានប្រសាសន៍ថា «បច្ចុប្បន្ននេះ មានស្ថាប័នហិរញ្ញាវត្ថុ​ចំនួន ៣៣ ដែលកំពុងដំណើរ​នៅ​ក្នុង​ធនាគារ​សហគ្រាសធុនតូច និងមធ្យម (SME Bank)​ ដោយទុន​បានពីធនាគារ​ទាំង៣៣ ដែលបាន​បរិច្ចាគចំនួន ៩៧,៥លានដុល្លារ បូកនឹងទុន SME Bank ដែលមាន​ស្រាប់ទៀត ៥០លាន សរុប​មានប្រហែល ១៥០លានដុល្លារហើយ»។

លោកឧកញ៉ាបានបន្តថា «បញ្ហាមួយទៀត ដែលខាង SME Bank កំណត់​រយៈពេល​៤ឆ្នាំហ្នឹង គឺថា FASMEC កំពុងតែធ្វើការ​សម្របសម្រួល​ចង់ឲ្យ​រយៈពេល​ហើយការ​សងត្រលប់​ទៅវិញ​ឲ្យបាន​យ៉ាងតិច ៦ឆ្នាំ ដើម្បីឲ្យវាងាយ​ស្រួលក្នុង​ដែល SMEយើង បានសងត្រលប់ទៅវិញ បើក្នុងរយៈពេល៤ឆ្នាំ វាដូចជា​លឿន វាខ្លីពេក»។

ចំពោះការបើកធនាគារសហគ្រាសធុនតូច និងមធ្យម(SME Bank) នេះដែរ ត្រូវបានលោក ឈា ឡាហ៊ី ប្រធាន​នាយកដ្ឋាន​សហគ្រាសធុនតូច​ និងមធ្យម នៃក្រសួង​ឧស្សាហកម្ម​បញ្ជាក់ថា ថ្វីត្បិតតែធនាគារ​នេះ បានប្រកាស​បើកកាល​ពីដើម​ខែ​មេសាមែន តែរហូតទាល់​តែខែ​កក្កដា ទើបអាច​ដំណើរការបាន។

ទោះជាយ៉ាង​ណាក៏ដោយ ដើម្បីដើរឲ្យសភាពការ នឹងអាចដោះស្រាយ​បញ្ហាជូន​សហគ្រាសធុនតូច និងមធ្យម​នៅកម្ពុជា ឲ្យបានទាន់​ពេលវេលា លោក ឈា ឡាហ៊ី អះអាង នឹងព្យាយាម បើកដំណើរការ SME Bank ឲ្យឆាប់តាម​ដែលអាចធ្វើទៅបាន។

លោកបញ្ជាក់ថា « រាជរដ្ឋាភិបាល​បានសម្របសម្រួល​ជាមួយ​ធនាគារទាំង៣៣ ទាំងក្នុង​ស្រុក​ទាំងក្រៅស្រុក​ទាំងអស់ហ្នឹង ឲ្យគាត់ជួយក្នុងកាលៈទេសៈនេះ ដើម្បីជួយដល់SME របស់យើង​ឲ្យបាន​កាន់តែ​ឆាប់កាន់តែល្អ អញ្ចឹងបាន​យើងដាក់ចេញពី​ខែ៤មក ដើម្បីSME ទាំងអស់​រួសរាន់ទៅ​ទំនាក់ទំនង​ទៅតាមធនាគារទាំងអស់ហ្នឹងផ្ទាល់ ក្នុងការបំពេញលក្ខខណ្ឌ និងសាកសួរព័ត៌មាននានា ដើម្បីទទួលបានប្រាក់កម្ចីទាំងនោះ»។

បើតាមលោកឧកញ៉ា តែ តាំងប៉ សហគ្រាសធុនតូចនិងមធ្យមទាំងអស់ អាចដាក់ពាក្យ​ស្នើសុំកម្ចី​ឥណទាន​សម្រាប់ជា​ទុនបង្វិល ជាអតិបរមាប្រមាណ ២០ដុល្លារ និងឥណទាន​សម្រាប់​វិនិយោគ​លើការទិញ​គ្រឿងបរិក្ខា ឬគ្រឿងផ្សេងៗ​អាចទទួល​បានរហូតដល់​ទៅ ៣០ម៉ឺនដុល្លារក្នុងមួយ​ក្រុមហ៊ុន  នៅក្នុងអត្រាការ​ប្រាក់ ៧% ក្នុងមួយឆ្នាំ និងពុំ​មានការបង់ថ្លៃ​សេវា​ដំណើរ​ការនៃ​ការកម្ចីឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អតីត​មន្រ្តីបាល់ទាត់​រងពិន័យ​ហាមប្រាមមួយ​ជីវិត​ក្រោមការចោទប្រកាន់កេងប្រវ័ញ្ចថវិកា

ព័ត៌មាន
សហព័ន្ធបាល់ទាត់បាល់ទាត់កម្ពុជា បានប្រកាសនៅថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២០​នេះ​ថា ខ្លួនបានដាក់ពិន័យអតីតមន្រ្តីខ្លួនចំនួន​០៤នាក់ ដោយត្រូវហា…

ហាង​លក់​ទំនិញ​ដ៏ល្បីល្បាញ​របស់​អាមេរិក 7-Eleven គ្រោង​បើក​នៅកម្ពុជា នៅឆ្នាំក្រោយនេះហើយ

ព័ត៌មាន
ក្រុមហ៊ុន​លក់រាយ​ដ៏ធំ​បំផុត​នៅ​លើ​ពិភពលោក 7-Eleven ដែលមានមូលដ្ឋាន​នៅសហរដ្ឋ​អាមេរិក និង​មានហាង​ទំនិញ​ជាង ៧ម៉ឺន​ហាង នៅជុំវិញពិភព​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ