បន្ទះឈីប

ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំរបស់តៃវ៉ាន់ TSMC វិនិយោគ១១ពាន់លានដុល្លារសង់រោងចក្រផលិតបន្ទះឈីបនៅអឺរ៉ុប


ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ល្បីល្បាញរបស់តៃវ៉ាន់ TSMC បានបោះទុនវិនិយោគរហូតដល់១១ពាន់លានដុល្លារអាម៉េរិក បង្កើតរោងចក្រផលិតបន្ទះឈីបលើកដំបូងនៅលើទឹកដីទ្វីបអឺរ៉ុប ដើម្បីធានាការផ្គត់ផ្គង់បន្ទះសៀគ្វីដ៏រឹងមាំសម្រាប់បម្រើឱ្យឧស្សាហកម្មយានយន្តនៅក្នុងតំបន់នេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
បន្ទះឈីប
ដោយ

ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំរបស់តៃវ៉ាន់ TSMC កាលពីពេលថ្មីៗ បានបើកការដ្ឋានសាងសង់រោងចក្រផលិតបន្ទះឈីបនៅទីក្រុងដ្រេដិន (Dresden) ប្រទេសអាល្លឺម៉ង់ ដែលជារោងចក្រលើកដំបូងរបស់ខ្លួននៅលើទឹកដីអឺរ៉ុប ហើយវាការផ្លាស់ប្តូរមួយដ៏គួរភ្ញាក់ផ្អើលក្នុងវិស័យបច្ចេកវិទ្យាកម្រិតនេះ។ សម្រាប់រោងចក្រផលិតបន្ទះឈីបដែលផ្តោតសំខាន់លើឧស្សាហកម្មយានយន្តនេះ មានតម្លៃវិនិយោគរហូតដល់១១ពាន់លានដុល្លារឯណោះ។

ថ្នាក់ដឹកនាំក្រុមហ៊ុន TSMC បានលើកឡើងថា មូលហេតុដែលក្រុមហ៊ុន TSMC ជ្រើសរើសបង្កើតរោងចក្រលើកដំបូងនៅប្រទេសអាល្លឺម៉ង់ គឺដោយសារតែវាស្ថិតនៅជិតបំផុតនឹងអតិថិជនរបស់ពួកគេ។ ហើយបើគ្មានការប្រែប្រួលទេ រោងចក្រនេះ គ្រោងនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៧ ខាងមុខនេះ។

រោងចក្រនេះនឹងធ្វើប្រតិបត្តិការដោយក្រុមហ៊ុនផលិតបន្ទះឈីបអឺរ៉ុប (ESMC) ដោយក្រុមហ៊ុនTSMC បានបណ្តាក់ទុន៧០% ហើយក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត Bosch ក្រុមហ៊ុនបន្ទះឈីបរថយន្តអាល្លឺម៉ង់ Infineon Technologies និងក្រុមហ៊ុនបន្ទះឈីប NXP របស់ប្រទេសហូឡង់មានភាគហ៊ុនម្នាក់​ៗ ១០%៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ កំពុងស៊ើបអង្កេតករណីលក់បង្ខូចតម្លៃលើទំនិញអាលុយមីញ៉ូម ដែលនាំចូលពីចិន

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ភូមថាម វ៉េចាយ៉ាចៃ (Phumtham Wechayachai) បាននិយាយថា នាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ថៃ កំពុងស៊ើបអង្កេត…

តើទីផ្សារទិញលក់ខុនដូនៅកម្ពុជា មានស្ថានភាពបែបណា នៅក្នុងរយៈពេល៧ខែមកនេះ?

ព័ត៌មាន
ទីផ្សារខុនដូ ដែលជាផ្នែកមួយនៃវិស័យអចលនទ្រព្យអាចចាត់ទុកជាវិស័យមួយដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេនៅអំឡុងវិបត្តិកូវីដ-១៩ និងវិបត្តិសកលនាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ