ប្រទេសថៃ

សភាថៃនឹងកោះប្រជុំក្នុងពេលឆាប់ៗ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីក្រោយការឈ្នះឆ្នោតដោយគណបក្សប្រឆាំង


គណៈកម្មការរៀបចំការបោះឆ្នោតថៃកាលពីថ្ងៃចន្ទ ទី ១៩ មិថុនា បានបញ្ជាក់ការទទួលស្គាល់ជាផ្លូវការលទ្ធផលនៃការបោះឆ្នោតកាលពីខែមុន ដែលបក្សប្រឆាំងធំៗមួយចំនួនដូចជាបក្សភឿថៃ និងបក្សឆ្ពោះទៅមុខបានទទួលការគាំទ្រភ្លូកទឹកភ្លូកដី។ ការបញ្ជក់នេះនឹងបើកផ្លូវឱ្យសភាថៃបើកសម័យប្រជុំនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ។
សភាថៃនឹងកោះប្រជុំក្នុងពេលឆាប់ៗ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីក្រោយការឈ្នះឆ្នោតដោយគណបក្សប្រឆាំង
ដោយ

តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ គណៈកម្មការរៀបចំការបោះឆ្នោតថៃបាននិយាយថា ខ្លួនបានសម្រេចទទួលស្គាល់ម្ចាស់អាសនៈទាំង៥០០នៅក្នុងសភាជាន់ទាបរួចហើយ គួបផ្សំនឹងលទ្ធផលបោះឆ្នោត។ ក្នុងពេល១៥ថ្ងៃខាងមុខ សមាជិកសភានឹងត្រូវកោះប្រជុំដើម្បីជ្រើសតាំងប្រធានសភា និងឈានទៅបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីតែម្តង។
បើទោះបីជាការបញ្ជាក់ពីលទ្ធផលផ្លូវការនៃការបោះឆ្នោតនេះ បានជម្រះមន្ទិលសង្ស័យនានាក្រោយការបោះឆ្នោតដែលបានធ្វើឱ្យបក្សប្រឆាំងទទួលបានជ័យជម្នះក្តី ក៏គេមិនទាន់ប្រាកដថាលោក ភីតា ប្រធានគណបក្សឆ្ពោះទៅមុខ អាចមានសម្លេងគាំទ្រគ្រាប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលបានដែរឬទេ ត្បិតតម្រូវឱ្យមានសម្លេងគាំទ្រ៣៧៦សម្លេងពីសភាជាន់ទាបនិងពីសភាជាន់ខ្ពស់នៃប្រទេសនេះ។

បក្សសម្ព័ន្ធដែលបានបង្កើតឡើងកាលពីខែមុន រួមមានបក្សភឿថៃ និងបក្សឆ្ពោះទៅមុខ ជាមួយបក្សផ្សេងទៀតរួមបញ្ជូលគ្នា មានត្រឹមតែ៣១២អាសនៈប៉ុណ្ណោ។ គេត្រូវការឱ្យមាន៦៤សម្លេងគាំទ្របន្ថែមទៀតដើម្បីបានគ្រប់៣៧៦សម្លេង។ ប៉ុន្តែបក្សក្រៅសម្ព័ន្ធភាពនោះសុទ្ធសឹងជាគូប្រជែង ហើយសមាជិកព្រឹទ្ធសភា ដែលមាន២៥០អាសនៈផ្សេងទៀត ជាអ្នកអភិរក្សនិយម និងត្រូវបានតែងតាំងកាលពីឆ្នាំ២០១៤ដោយក្រុមយោធា។ ពួកគេទាំងនោះក៏មិនប្រាកដថានឹងបោះឆ្នោតគាំទ្របក្សសម្ព័ន្ធក្រុមប្រឆាំង ដើម្បីឱ្យបង្កើតរដ្ឋាភិបាលថ្មីដែរ។
ទន្ទឹមនេះ បក្សសម្ព័ន្ធដែលដឹកនាំដោយគណបក្សភឿថៃបាននិយាយថា ពួកគេនឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីយល់ស្របគ្នាតែងតាំងប្រធាន និងអនុប្រធានសភា។ ដោយឡែក លោក ភីតា លីមចារឿនរ៉ាត់ ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីថៃ ក៏បានរងការចោទពីបទពាក់ព័ន្ធនឹងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយ។ បើតុលាការថៃរកឃើញថា លោក ភីតា មានការជាប់ពាក់ព័ន្ធមែននោះ លោកនឹងអាចជាប់ពន្ធាគារ១០ឆ្នាំ និងត្រូវហាមឃាត់មិនឱ្យចូលរួមក្នុងជីវភាពនយោបាយ២០ឆ្នាំ៕




អត្ថបទបន្ទាប់


ប្រកាសគម្រោងវិនិយោគរាប់ពាន់លានដុល្លារដើម្បីជួយអាជីវកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មាន
កម្មវិធី TikTok ដែលមានម្ចាស់អាជីវកម្មខ្នាតតូចចំនូន ១៥ លាននាក់ កំពុងតែប្រើប្រាស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានប្រកាសជួយសហគ្រិននិងយុវជនចំ…

ផ្សារទំនើបម៉ាក្រូ បង្ហាញពីផែនការពង្រីកសាខានៅកម្ពុជាចំនួន៣បន្ថែមទៀត នៅ៣ឆ្នាំខាងមុខ

ព័ត៌មាន
ក្រុមហ៊ុនលក់រាយខ្នាតយក្សដែលមានដើមកំណើតពីប្រទេសថៃ Siam Makro បានបង្ហាញពីផែនការពង្រីកចំនួនសាខារបស់ខ្លួនទ្វេដងនៅក្នុងប្រទេសកម្ពុជាចាប់ពីរយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ