វិស័យទេសចរណ៍

ថៃរំពឹងរកចំណូលពីវិស័យទេសចរណ៍បានជាង៩៣ពាន់លានដុល្លារនៅឆ្នាំក្រោយ


អាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងកំណត់គោលដៅកំណើនប្រាក់ចំណូលឱ្យបានជាង ៧% ឬជាង៩៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ខណៈដែលប្រតិបត្តិករឯកជនស្នើសុំការឧបត្ថម្ភធនសម្រាប់ថ្លៃសំបុត្រយន្តហោះ ដើម្បីពន្លឿនប្រាក់ចំណូលនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
វិស័យទេសចរណ៍
ដោយ

នាកិច្ចប្រជុំរៀបចំផែនការសកម្មភាពរបស់សមាគមទេសចរណ៍ថៃ សម្រាប់ឆ្នាំ២០២៥ នៅដើមសប្តាហ៍នេះប្រធានក្រុមប្រឹក្សាភិបាលសមាគមនេះ លោក ណាតស្រ៊ីយ៉ា ថាវីវ៉ុង (Natthriya Thaweevong)បាននិយាយថា ស្របពេលរដ្ឋាភិបាលថៃ មានបំណងកំណត់ឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍របស់ប្រទេសថៃនោះ ឧស្សាហកម្មនេះអាចជាវិស័យមានការរីកចម្រើនលឿនបំផុតក្នុងចំណោមវិស័យសសរស្ដម្ភ​ទាំង៧ ដែលជួយជំរុញកំណើនសេដ្ឋកិច្ចថៃ។

អភិបាលសមាគមទេសចរណ៍ថៃ លោកស្រី ថាផានី កៀតផៃប៊ូល (Thapanee Kiatphaibool) បាននិយាយថា នៅឆ្នាំក្រោយនេះប្រទេសថៃ គួរតែស្ថិតក្នុងចំណោមប្រទេសទាំង១៤ ដែលទទួលបានភ្ញៀវទេសចរច្រើនបំផុតនៅលើពិភពលោក។

ជាមួយនឹងថវិកាមានកំណត់ជាង១៧១លានដុល្លារ សម្រាប់ឆ្នាំ២០២៥ ទីភ្នាក់ងារមួយនេះបានព្រាងទិសដៅកំណើនពី៥% ទៅ៧,៥% សម្រាប់ប្រាក់ចំណូលពីទេសចរណ៍នៅឆ្នាំក្រោយនេះដោយប៉ាន់ប្រមាណថា នឹងបានចំណូលអតិបរមាជាង៩៣ពាន់លានដុល្លារ។ ទាក់ទងនឹងការមកដល់របស់ភ្ញៀវទេសចរវិញ ទីភ្នាក់ងារនេះបានកំណត់គោលដៅទេសចរបរទេសចំនួន៤០ លាននាក់ និងទេសចរក្នុងស្រុកចំនួន២២០លាននាក់នៅឆ្នាំក្រោយ។

ការចំណាយជាមធ្យមរបស់ភ្ញៀវទេសចរបរទេសត្រូវបានគេព្យាករថា នឹងមានចំនួនជាង១,៥០០ដុល្លារក្នុងមួយដំណើរកម្សាន្ត ខណៈដែលភ្ញៀវទេសចរក្នុងស្រុកត្រូវបានគេប៉ាន់ប្រមាណថា នឹងចំណាយយ៉ាងហោចណាស់ក៏ជាង១០០ដុល្លារក្នុងមួយដំណើរកម្សាន្ត៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ប្រាក់ដុល្លារបានដាំក្បាលចុះអស់ជាច្រើនសប្ដាហ៍ ខណៈក្រុមពាណិជ្ជករកំពង់រង់ចាំការកាត់បន្ថយអត្រាការប្រាក់យ៉ាងអន្ទះសា

ព័ត៌មាន
ប្រាក់ដុល្លារអាម៉េរិក បានធ្លាក់ចុះជិតដល់កម្រិតទាបជាច្រើនសប្តាហ៍កន្លងកន្លងមកនេះ បើធៀបនឹងរូបិយប័ណ្ណសំខាន់ៗដទៃទៀតកាលពីថ្ងៃអង្គារ ខណៈដែលក្រុ…

ប្រធានអង្គការពាណិជ្ជកម្មពិភពលោក ព្រមានថា ពាណិជ្ជកម្មពិភពលោកកំពុងឈានទៅរកការបែកបាក់គួរឱ្យបារម្ភ

ព័ត៌មាន
ប្រធានអង្គការពាណិជ្ជកម្មពិភពលោក(WTO) ដែលមានការិយាល័យកណ្ដាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានព្រមានថា ពាណិជ្ជកម្មពិភពលោកបច្ចុប្បន្នកំពុងស្ថិតក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ