ប្រទេសថៃ

ស្តិតិការលក់រថយន្តទូទៅនៅប្រទេសថៃធ្លាក់ចុះ ប៉ុន្តែការលក់រថយន្តអគ្គិសនីកំពុងកើនឡើងគួរឲ្យកត់សំគាល់


សហព័ន្ធឧស្សាហកម្មថៃ បាននិយាយកាលពីពេលថ្មីៗថា ទីផ្សាររថយន្តនៅប្រទេសថៃបានធ្លាក់ចុះ ៥% ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ដោយការលក់រថយន្តសរុបមានត្រឹមតែ ជាង ៤០ ម៉ឺនគ្រឿងប៉ុណ្ណោះ ។ ស្ថិតិបានបង្ហាញថា ស្របពេលការលក់រថយន្តប្រើប្រាស់ប្រេងឥន្ធនៈភាគច្រើនសុទ្ធតែធ្លាក់ចុះ ប៉ុន្តែការលក់រថយន្តអគ្គីសនីឃើញថា មានកំណើនគួរឲ្យកត់សំគាល់ ។
ថៃលក់រថយន្តប្រើឥន្ធនៈធ្លាក់ តែរថយន្តអគ្គីសនីកើន
ដោយ

តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន the Nation បានឲ្យដឹងថា តួរលេខនៃការលក់រថយន្តប្រើប្រេង​ឥន្ធនៈរបស់ក្រុមហ៊ុនធំៗដែលមានទីផ្សារល្អនៅក្នុងប្រទេសថៃសុទ្ធតែ បង្ហាញពីការធ្លាក់ចុះនៅ​ឆមាសទីមួយនៃ​ឆ្នាំ២០២៣ នេះ ប៉ុន្តែ សម្រាប់ស្ថិតិនៃការលក់របស់ក្រុមហ៊ុននាំចូលរថយន្តអគ្គីសនី គឺមានការកើនឡើងខ្លាំងតែម្តង ។

ប្រភពដដែលបានបន្តថា ក្រុមហ៊ុន តូយូតា បានឈរនៅលើកំពូលតារាងដោយពីខែមករា ដល់ខែមិថុនា អាចលក់បានរថយន្តសរុបប្រមាណជិត ១៣ម៉ឺន៧ពាន់គ្រឿង ប៉ុន្តែបើធៀបនឹងរយៈពេលដដែល​កាលពីឆ្នាំ២០២២គឺ ធ្លាក់ចុះជិត៤ភាគរយ ។

ដោយឡែក ក្រុមហ៊ុន អ៊ីស៊ុយហ្ស៊ុយ ដែលកំពុងតែកាន់កាប់ចំណាត់ថ្នាក់លេខ២នៃចំណែកទីផ្សាររថយន្ត​នៅថៃគឺលក់បានត្រឹមតែជាង ៨៦.០០០គ្រឿងទេ គឺធ្លាក់ចុះរហូតដល់ទៅជិត ២២ភាគរយ ។

ក្រៅពីនេះ សហព័ន្ធឧស្សាហកម្មថៃបានអះអាងថា ក្រុមហ៊ុនផលិតរថយន្តភីកអាប់ទម្ងន់មួយតោនទាំងអស់ រាប់តាំងពីតូយ៉ូតា អ៊ីស៊ុហ្ស៊ុយ នីសាន់ និងមីស៊ុយប៊ីស៊ី គឺសុទ្ធតែធ្លាក់ចុះ ។

ស្ថានភាពនៃទីផ្សារដែលរៀបរាប់អម្បាញមិញ នេះគឺសុទ្ធសឹងតែជាស្ថានភាពនៃទីផ្សាររថយន្ត ប្រើប្រាសប្រេងឥន្ធនៈ ប៉ុន្តែសម្រាប់ក្រុមហ៊ុនដែលលក់រថយន្តអគ្គីសនីវិញ គឺមានការកើនឡើង ។

ក្រុមហ៊ុន Great Wall Motor ដែលជាក្រុមហ៊ុននាំចូលរថយន្តអគ្គីសនី បានអះអាងថា នៅឆមាសទី១នៃឆ្នាំ២០២៣ ខ្លួនអាចមានសមត្ថភាពលក់រថយន្តសរុបចំនួន ៦.២២២ គ្រឿង កើនឡើងដល់ទៅ ១៩ ភាគរយ ។

លោក ណារ៉ុង ស្រ៊ីតាឡាយុន (Narong Sritalayon) នាយកគ្រប់គ្រងក្រុមហ៊ុន Great Wall Motor Thailand បាននិយាយថា ការកើនឡើងនៃការលក់នេះឆ្លុះបញ្ចាំងពីការកើនឡើងនូវទំនុកចិត្តលើរថយន្ត អគ្គីសនី របស់ចិន។

ដោយឃើញសក្តានុពេលបែបនេះ លោក ណារ៉ុង បានបន្ថែមថា ក្រុមហ៊ុន Great Wall Motor គ្រោងនឹងបង្ហាញរថយន្តអគ្គីសនី ចំនួន ៩ ម៉ូដែលបន្ថែមទៀតក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Rever Automotive Ltd ដែលជាក្រុមហ៊ុននាំចូលរថយន្តអគ្គីសនី BYD ពីប្រទេសចិន បាននិយាយថា BYD មានរថយន្តអគ្គីសនី ដែលបានចុះបញ្ជីច្រើនជាងគេនៅក្នុងប្រទេសថៃនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។

លោកបានអះអាងថា នៅពេលនេះរថយន្តអគ្គីសនី BYD កំពុងនាំមុខទីផ្សារ ដោយអាចលក់បានរហូតដល់ទៅជាង ១១ ០០០ គ្រឿង ហើយនៅក្នុងឆ្នាំ២០២៤ ខាងមុខ នៅពេលដែល រោងចក្រតម្លើងរថយន្តរបស់ខ្លួនកសាងរួចនៅខេត្ត រ៉ាយ៉ង ក្រុមហ៊ុនអាចនឹងផ្គត់ផ្គង់ រថយន្តអគ្គីសនីសរុបចំនួន ១៥០ ០០០ គ្រឿង នៅក្នុងមួយឆ្នាំ ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ហ្វីលីពីនកំពុងស្វែងរកការផ្គត់ផ្គង់អង្ករ ដើម្បីបង្កើនស្តុកក្នុងប្រទេស ដោយសារតែ បារម្ភពីបាតុភូត អាកាសធាតុ អែលនីណូ

ព័ត៌មាន
ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណង ម៉ាកូស (Ferdinand Marcos Jr.) បាននិយាយកាលពី ថ្ងៃសៅរ៍ទី២៩ កក្កដាថា ប្រទេសហ្វីលីពីនត្រូវតែបំពេញស្តុក…

តើប្រទេសចិនកំពុងដាក់ចេញនូវវិធានការអ្វីខ្លះ ដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យដែល កំពុងតែធ្លាក់ចុះរស់ឡើងវិញ?

ព័ត៌មាន
ប្រទេសចិនកំពុងធ្វើការផ្លាស់ប្តូរវិធានការមួយចំនួន ដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យដែលកំពុងតែធ្លាក់ចុះឲ្យរស់ឡើងវិញ ដោយបានបន្ធូរបន្ថយច្បាប់មួយចំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ