ពាណិជ្ជកម្មសេរី

ថៃកំពុងពន្លឿនការចរចាបង្កើតកិច្ចព្រមព្រៀងជាមួយប្រទេសនៅតំបន់អឹរ៉ុបចំនួន៤ ដើម្បីជំរុញពាណិជ្ជកម្ម និង ការវិនិយោគ


រដ្ឋាភិបាលថៃ កំពុងសម្រុកចរចារបញ្ចប់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងសមាគមពាណិជ្ជកម្មសេរីថៃ-អឺរ៉ុប ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ ខណៈរហូតមកទល់ពេលនេះ ថៃ និងប្រទេសនៅតំបន់អឺរ៉ុប ជាដៃគូពាណិជ្ជកម្មដ៏ធំមួយដែលមានទំហំទឹកប្រាក់ ១០ពាន់លានដុល្លារ ក្នុងនោះថៃនាំចេញមានទំហំជាង ៤ពាន់លានដុល្លារ និងនាំចូលមកពីប្រទេសទាំងនេះមានទំហំជិត៦ពាន់លានដុល្លារ។ នេះបើយោងតាមសាព័ត៌មានថៃ។
ពាណិជ្ជកម្មសេរី
ដោយ

រដ្ឋាភិបាលថៃ កំពុងពន្លឿនការចរចារជាមួយនឹងសមាគមពាណិជ្ជកម្មសេរីថៃ-អឺរ៉ុប ដោយមានការរំពឹងទុកថា ការចរចានេះនឹងបញ្ចប់នៅឆ្នាំនេះ។ បច្ចុប្បន្នប្រទេសអឺរ៉ុប ដែលជាសមាជិកនៃសមាគមពាណិជ្ជកម្មសេរីថៃ-អឺរ៉ុប គឺមាន៤ ប្រទេស រួមមាន ស្វីស ន័រវែស អ៊ីស្លង់ និង លីចតេនស្ទីន។

ពាក់ព័ន្ធនឹងកិច្ចការនេះ លោក ភុនថាម វីឆាយ៉ាឆៃ (Phuntham Wechayachai) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បាននិយាយថា ក្រសួងកំពុងពន្លឿនកិច្ចពិភាក្សានេះ ដើម្បីឲ្យស្របតាមគោលនយោបាយរបស់រដ្ឋបាលលោកនាយករដ្ឋមន្ត្រី ស្រ៊ីថា ថាវេស៊ីន ដែលមានបំណងចង់បង្កើតឱកាសឱ្យកាន់តែច្រើន និងបង្កើនការប្រកួតប្រជែងនៃវិស័យធុរកិច្ចរបស់ថៃ។

លោកបានបន្តថា ក្រៅពីកិច្ចព្រមព្រៀងរវាងថៃ និងប្រទេសអឺរ៉ុបទាំង៤នេះ ថៃក៏កំពុងតែស្វះ​ស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងសហភាពអឺរ៉ុប ដែលមាន២២ប្រទេសទៀតផងដែរ។

រយៈពេល២ខែក្នុងឆ្នាំនេះ ប្រទេសថៃ បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាពាណិជ្ជកម្មនេះដល់ទៅ៨លើក ដើម្បីពង្រីកឱកាសពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាលើកកម្ពស់ការប្រកួតប្រជែងរបស់ប្រទេសថៃ។ មកដល់ពេលនេះពាណិជ្ជកម្មរវាងថៃ និងប្រទេសអឺរ៉ុបទាំង៤ ខាងលើ មានតម្លៃសរុបជិត ១០ពាន់លានដុល្លារ ក្នុងនោះថៃនាំចេញមានទំហំជាង៤ពាន់លានដុល្លារ ខណៈថៃនាំចូលមកវិញមានទំហំជិត៦ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យទេសចរណ៍ថៃ អាចទទួលបានប្រាក់ចំណូល១២ពាន់លានដុល្លារបន្ថែមក្នុង១ឆ្នាំ បើកាស៊ីណូត្រូវបានដាក់ឱ្យស្របច្បាប់

ព័ត៌មាន
យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ ដ៏ល្បីល្បាញ Bloomberg បានឱ្យដឹងថា វិស័យទេសចរណ៍របស់ប្រទេសថៃ អាចទទួលបានប្រាក់ចំណូលបន្ថែមរហូតដ…

ក្រសួងព័ត៌មានស្នើឱ្យអ្នកសារព័ត៌មានបញ្ឈប់ការផ្សាយព័ត៌មានគ្មានមូលដ្ឋានច្បាស់លាស់ និងគ្មានតុល្យភាព

ព័ត៌មាន
ក្រសួងព័ត៌មានបន្តក្រើនរំលឹកឱ្យអង្គភាពសារព័ត៌មានទាំងអស់គោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈ និងបញ្ឈប់ការផ្សាយរាល់ព័ត៌មានដែលគ្មានម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ