រោងចក្រផលិតសម្បកកង់រថយន្តតម្លៃជាង ៣០០លានដុល្លារ

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងបង្កើតរោងចក្រផលិតសម្បកកង់រថយន្តតម្លៃជាង ៣០០លានដុល្លារមួយទៀត នៅឆ្នាំ២០២៣


ប្រធានក្រុមហ៊ុនគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានគូសបញ្ជាក់ថា ក្រុមហ៊ុន នឹងបោះទុនវិនិយោគបង្កើតរោងចក្រផលិតសម្បកកង់រថយន្តដ៏ធំមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅក្នុងឆមាសទី១ ឆ្នាំ២០២៣ ខាងមុខនេះ ដែលមានទុនវិនិយោគរហូតដល់ជាង ៣រយលានដុល្លារអាមេរិក។
ជំនួបសម្តែងការគួរសម ជាមួយឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ លោក ឈិន ចៀនកាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សីហនុវីល ស្ពេសល អ៊ីខននើមី ហ្សីន

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការងារ រំពឹងថា ការបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយនេះ ពិតជាបានផ្តល់នូវផលប្រយោជន៍ច្រើនណាស់សម្រាប់ប្រជាកសិករខ្មែរដាំដំណាំកៅស៊ូ ដើម្បីផ្គត់ផ្គង់ទៅកាន់ក្រុមហ៊ុន ព្រមជាមួយកម្លាំង​ពលកម្មរាប់ពាន់នាក់បន្ថែមទៀត ដែលជាតម្រូវការសម្រាប់ផ្គត់ផ្គង់ចង្វាក់ផលិតកម្មបន្ថែមរបស់ក្រុមហ៊ុនផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នៅក្នុងជំនួបសម្តែងការគួរសម ជាមួយឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ លោក ឈិន ចៀនកាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សីហនុវីល ស្ពេសល អ៊ីខននើមី ហ្សីន ដែលជាក្រុមហ៊ុន​គ្រប់គ្រង​​តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានបញ្ជាក់ថា ដោយមានគោលនយោបាយល្អ និងការទាក់ទាញវិនិយោគ សម្រាប់ក្នុងឆមាសទី១ ឆ្នាំ២០២៣ ខាងមុខនេះ ក្រុមហ៊ុននឹងបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយទៀតនៅក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលមានទុនវិនិយោគរហូតដល់ជាង៣០០លានដុល្លារអាមេរិក។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រំពឹងថា ការបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយនេះ ពិតជាបានផ្តល់នូវផលប្រយោជន៍ច្រើនណាស់សម្រាប់ប្រជាកសិករខ្មែរដាំដំណាំកៅស៊ូ ដើម្បីផ្តល់ជូនដល់ក្រុមហ៊ុន ព្រមជាមួយកម្លាំងពលកម្មរាប់ពាន់នាក់បន្ថែមទៀត ដែលជាតម្រូវការសម្រាប់ផ្គត់ផ្គង់ចង្វាក់ផលិតកម្មបន្ថែមរបស់ក្រុមហ៊ុន។ ឯកឧត្តម បន្ថែមថា ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន កាន់តែងាយស្រួលក្នុងការនាំចេញ និងនាំចូលផលិតផលជាច្រើនរវាងប្រទេសទាំងពីរ និងការពង្រីកខ្លួនយ៉ាងឆាប់រហ័ស​របស់ក្រុមហ៊ុន ពិតជាត្រូវការ​កម្លាំងពលកម្មច្រើនបន្ថែមទៀត ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ក្រុមហ៊ុនឲ្យ​​បន្តកិច្ចសហការ​ជាមួយខាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរៀបចំឲ្យ​មានការបណ្តុះបណ្តាលមួយដែលមានគុណភាព ដោយសហការជាមួយសកលវិទ្យាល័យរបស់ចិន ដើម្បីធ្វើការបណ្តុះបណ្តាល និងជ្រើសរើសសម្រាប់បំពេញតម្រូវការរបស់ក្រុមហ៊ុនផងដែរ។

សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានទាក់ទាញសហគ្រាសមកពីអឺរ៉ុប អាមេរិក ចិន និងអាស៊ីអាគ្នេយ៍សរុបចំនួន១៧០ ហើយបានបង្កើតឱកាសការងារជិត ៣ម៉ឺនកន្លែងផងដែរ។ ក្នុងឆមាសទី១ ឆ្នាំ២០២២ ទំហំទឹកប្រាក់នៃការនាំចេញនាំចូលរបស់សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបាន ជិត១ពាន់៤រយលានដុល្លារអាមេរិក បានកើនឡើងជាង ៣៨% បើប្រៀបធៀបនឹងឆ្នាំមុន៕




អត្ថបទបន្ទាប់


ហេតុអ្វីគម្រោងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក ទៅកោះតៃវ៉ាន់បង្កភាពតានតឹងជាមួយចិនដីគោកសម្បើមម្ល៉េះ?

ព័ត៌មាន
បន្ទាប់ពីការប្រកាសទាំងស្រពិចស្រពិលពីដំណើរទស្សនៈកិច្ចរបស់លោកស្រី ណេនស៊ី ផេឡូស៊ី (Nancy Pelosi) ប្រធានសភាជាន់ទាបអាមេរិកទៅកាន់កោះតៃវ៉ាន…

ករណីឆ្លងជំងឺអុតស្វាបានកើនឡើងដល់ ១៦,០០០ ករណីនៅក្នុងប្រទេសចំនួន៧៥

ព័ត៌មាន
ចាប់តាំងពីដើមខែឧសភា ឆ្នាំ ២០២២ អង្គការសុខភាពពិភពលោក (WHO) ទទួលបានការរាយការណ៍អំពីករណីឆ្លងជំងឺអុតស្វាជាង ១៦,០០០ ករណីនៅក្នុងប្រទេសនិង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ