ការនាំចេញ-ចូលទំនិញនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

ការនាំចេញ-ចូលទំនិញនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកើនដល់ជាង២ពាន់លានដុល្លារនៅឆ្នាំ២០២១


ទោះបីជា កន្លងមក ប្រទេសកម្ពុជា បានជួបប្រទះនូវវិបត្តិកូវីដ១៩ ក៏ពិតមែន តែសកម្មភាពនៃការនាំចេញ-ចូលទំទិញ រវាងកម្ពុជាជាមួយប្រទេសជាដៃគូ ហាក់នៅតែ ដំណើរការជាធម្មតា ពិសេសការចរាចរទំនិញ នៅតំបន់សេដ្ឋកិច្ចពិសេស នៅខេត្តព្រះសីហនុ តែម្ដង។ ជាក់ស្ដែង រយៈពេល១ឆ្នាំពេញ នៅឆ្នាំ២០២១ កន្លងមកនេះ ការនាំចេញ-ចូលទំនិញនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបានទឹកប្រាក់ដល់ទៅជាង២ពាន់លានដុល្លារ មានការកើនឡើងជាង ៤២ភាគរយ បើធៀបនឹងឆ្នាំ២០២០។ នេះបើតាមរបាយការណ៍របស់ស្ថានទូតចិនប្រចាំកម្ពុជា។
ការនាំចេញទំនិញកម្ពុជានៅកំពង់ផែក្រុងព្រះសីហនុ

បើតាមស្ថានទូតចិនប្រចាំកម្ពុជា ស្ថិតក្នុងបរិបទនៃការរាតត្បាតកូវីដ១៩ ក្រៅពីប្រយុទ្ធប្រឆាំងនូវបញ្ហាប្រឈមនានា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏បានខិតខំបង្កើនការផលិតនិងជំរុញការកសាងកែលម្អការអភិវឌ្ឍរបស់ខ្លួនជាបន្តបន្ទាប់។ ថ្មីទៀតសោត តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក៏មានបញ្ចូលនូវគម្រោងរោងចក្រផលិតសំបកកង់រថយន្ដផងដែរ ដែលគម្រោងនេះ មានទុនវិនិយោគសរុបប្មរាណ ៣០០លានដុល្លារអាមេរិក ដែលអាចផ្ដល់ការងារក្នុងស្រុកជាង១ពាន់៦រយកន្លែង។

ជាមួយគ្នានេះ លោកឧកញ៉ា ស៊ីន ចន្ធី ប្រធានសមាគមភស្ដុភារកម្ម កម្ពុជា និងជាអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន នៅកម្ពុជា បានកត់សម្គាល់ឃើញថា ទោះស្ថិតក្នុងស្ថានភាពដ៏លំបាកកូវីដ១៩ ក៏ពិតមែន តែសម្រាប់ដំណើរការដឹកជញ្ជូន ទាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សុទ្ធតែមានការកើនឡើង គួរឱ្យកត់សម្គាល់។

អ្នកជំនាញផ្នែកដឹកជញ្ជូនរូបនេះ នៅតែមានសុទិដ្ឋិនិយម ចំពោះវិស័យដឹកជញ្ជូន ដែលជាវិស័យចម្បង ជំរុញនូវកំណើននាំចេញរបស់កម្ពុជា នៅឆ្នាំ២០២១។ ឧកញ៉ា ស៊ិន ចន្ធី បានគូសបញ្ជាក់ទៀតថា អំឡុងវិបត្តិកូវីដ១៩ ស្របពេលដែលប្រទេសផ្គត់ផ្គង់មួយចំនួន បានជួបបញ្ហា វាក៏បានបង្កើនឱកាសផងដែរសម្រាប់កម្ពុជា ក្នុងការជំរុញការនាំចេញនាពេលកន្លងមក។

យ៉ាងណាក៏ដោយចុះ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន លើកឡើងថា បញ្ហាខ្វះទូកុងតឺន័រ និងតម្លៃដឹកជញ្ជូនថ្លៃ នៅតែជាបញ្ហាប្រឈមនៅឡើយ សម្រាប់វិស័យដឹកជញ្ជូនទូទាំងសកលលោក រួមទាំងកម្ពុជាផងដែរ។

សូមញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាតំបន់សេដ្ឋកិច្ចដ៏ធំជាងគេមួយរបស់កម្ពុជា ដែលប្រមូលផ្ដុំទៅដោយ រោងចក្រផលិតគ្រឿងអេឡិចត្រូនិក,ខ្សែបង្គុំអគ្គិសនី,សំបកកង់រថយន្ដ,គ្រឿងបន្លាស់រថយន្ដ និងរោងចក្រក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរជាដើម៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័តប្រាប់ពីមូលហេតុ នៃកង្វះទឹកប្រើប្រាស់តាមតំបន់មួយចំនួននៅភ្នំពេញ

ព័ត៌មាន
ប្រជាពលរដ្ឋរស់នៅតាមតំបន់មួយចំនួន ពិសេសនៅជាយរាជធានីភ្នំពេញនៅតែបន្ដ នាំគ្នារអ៊ូរទាំរឿងបញ្ហា រអាក់រអួល និងកង្វះទឹកសម្រាប់ប្រើប្រាស់ ពិសេស…

កម្ពុជាសម្រេចបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មដំបូងនៅជប៉ុន

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាផ្លូវការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មដំបូងរបស់ខ្លួននៅតំបន់សេនដៃ ប្រទេសជប៉ុន។ ក្រៅពីប្រទេសជប៉ុនកម្ពុជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ