អត្ថបទក្រុមហ៊ុន

ហេតុអ្វី The Flora បើកលក់គម្រោងខុនដូធំមួយនៅកណ្ដាលរាជធានីភ្នំពេញ ទោះស្ថានភាពសេដ្ឋកិច្ចកំពុងមិនច្បាស់លាស់?


បន្ទាប់ពីជោគជ័យលើការអភិវឌ្ឍគម្រោងបុរីលំនៅដ្ឋាន ក្រុមហ៊ុន ឌឹ ផ្លរ៉ា បានបោះជំហានមួយទៀត គឺការអភិវឌ្ឍខុនដូ និងសណ្ឋាគារ បើទោះបីជា បច្ចុប្បន្ន ស្ថានភាពសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជា ស្ថិតក្នុងភាពមិនច្បាស់លាស់ក្ដី។ តើគម្រោង ខុនដូ ឌឹ ផ្លរ៉ា ស្វីត មានលក្ខណៈពិសេសអ្វីខ្លះ?
ហេតុអ្វី The Flora បើកលក់គម្រោងខុនដូធំមួយនៅកណ្ដាលរាជធានីភ្នំពេញ ទោះស្ថានភាពសេដ្ឋកិច្ចកំពុងមិនច្បាស់លាស់?
ដោយ

នៅក្នុងសន្និសីទសារព័ត៌មាន ស្តីអំពី អាថ៌កំបាំងនៅពីក្រោយខុនដូ ឌឹ ផ្លរ៉ា ស្វីត នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ លោក គឹម ឧត្តមខេមរា ប្រធានផ្នែកលក់នៃគម្រោង ខុនដូ ឌឹ ផ្លរ៉ា ស្វីត បានបញ្ជាក់អំពីមុខងារសំខាន់ៗ និងមូលហេតុចម្បងមួយចំនួន ដែលអតិថិជនគួរជ្រើសរើសខុនដូ ឌឹ ផ្លរ៉ា ស្វីត។

បើតាមលោក ឧត្តមខេមរា ខុនដូ ឌឹ​ ផ្លរ៉ា ស្វីត ជាគម្រោងខុនដូ បែបប្រណីតមួយ ដែលមានទីតាំងស្ថិតនៅចំកណ្តាលតំបន់បឹងកេងកេងទី១ ដែលជាតំបន់មានសេដ្ឋកិច្ចល្អដាច់គេ​ក្នុងរាជធានីភ្នំពេញ និងជាតំបន់មួយដែល​អាចគយ​គន់ទេសភាព​នៅក្នុងទី​ក្រុងភ្នំពេញ​បានគ្រប់តំបន់ ជាមួយខ្យល់អាកាសស្រស់ស្រាយពីលើអាកាស រួមជាមួយប្រព័ន្ធការពារសន្តិសុខពិសេស និងមានចំណតរថយន្តក្រោមដីដែលមានភាពធំទូលំទូលាយផងដែរ។

ជាមួយគ្នានេះ នៅជាន់ទី៧ នៃខុនដូ ឌឹ ផ្លរ៉ា ស្វីត មាន​កន្លែងស្អាតៗជាច្រើន ដែលផ្សាភ្ជាប់ជាមួយការរស់នៅរបស់អតិថិជន ដូចជាអាង​ហែលទឹក ​ក្លឹបហាត់ប្រាណ និងបន្ទប់សម្រាប់ក្មេងលេងជាដើម។ ជាងនេះទៅទៀត នៅជាន់ទី៣៦ គឺមានបន្ទប់ប្រជុំធំទូលាយ ដែលអតិថិជនអាចធ្វើការរៀបចំកម្មវិធីជួបជុំផ្សេងៗបានផងដែរ។ អ្វីកាន់តែពិសេសទៅទៀតនោះ នៅជាន់ទី៣៨ ដែលជាជាន់កំពូលនោះ មានរួមទៅដោយ បន្ទប់ញ៉ាំតែ និង ស្កាយបា ផងដែរ។

ចំណុចពិសេសទាំងនេះហើយ ទើបធ្វើឲ្យក្រុមហ៊ុន ឌឹ ផ្លរ៉ា ជឿជាក់ថា គម្រោងខុនដូរបស់ខ្លួន គឺជាជម្រើសដ៏ល្អបំផុត​សម្រាប់​អ្នកដែលចង់បានខុនដូនៅកណ្ដាលក្រុង។

លោក គឹម ឧត្តមខេមរា បញ្ជាក់បន្ថែមទៀតថា ខុនដូ ឌឹ ផ្លរ៉ា ស្វីត មិនត្រឹមតែជា ខុនដូដែលមានលក្ខណៈទំនើបប៉ុណ្ណោះ នៅក្នុងនោះ ក៏មានសណ្ឋាគារលំដាប់ផ្កាយប្រាំ MERCURE ដែលមានកម្ពស់រហូតដល់ ១១៨ ម៉ែត្រ ស្ថិតនៅជាប់ពីក្រោយខុ​នដូឌឹ ផ្លរ៉ា ស្វីត ផងដែរ។

សូមបញ្ជាក់ថា ខុនដូ ឌឹ ផ្លរ៉ា ស្វីត មានកម្ពស់ ៣៨ជាន់ ដោយមានប្រភេទមួយបន្ទប់ ឬហៅថា បន្ទប់ស្ទូឌីយ៉ូ និងប្រភេទពីរបន្ទប់ ដែលមានទំហំចាប់ពី ៣៥ ម៉ែត្រការ៉េ ដល់​១៥៨ ម៉ែត្រការ៉េ ជាមួយតម្លៃពិសេសចាប់ពីជាង ៧ម៉ឺនដុល្លារឡើងទៅតែប៉ុណ្ណោះ ។ យ៉ាងណាមិញ នៅក្នុងឱកាសប្រូម៉ូសិនពិសេសសម្រាប់ខែកក្កដានេះ ​គឺមានការបញ្ចុះតម្លៃរហូតដល់ ១៨% ព្រមជាមួយការផ្តល់ជូនគ្រឿងសង្ហារឹមពេញបន្ទប់ នឹងបន្ទប់បំពាក់ទៅដោយ Smart Home ថែមទៀតផង៕




អត្ថបទបន្ទាប់


មេដឹកនាំអាហ្វ្រិកខាងត្បូង ថា បើអនុវត្តដីកា ICC ចាប់ខ្លួនលោក ពូទីន នោះស្មើនឹង«អាហ្វ្រិកខាងត្បូងប្រកាសសង្គ្រាមជាមួយរុស្ស៊ី»

ព័ត៌មាន
ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក ស៊ីរីល រ៉ាម៉ាហ្វូសា បាននិយាយកាលីថ្ងៃអង្គារទី ១៨ ខែកក្កដាថា ការចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ …

ធនាគារពិភពលោកបានបង្ហាញផែនការថ្មីក្នុងការជំរុញបង្កើនការផ្តល់ប្រាក់កម្ចី ដើម្បីទប់ទល់នឹងបញ្ហាអាកាសធាតុ

ព័ត៌មាន
ប្រធានធនាគារពិភពលោក លោក អាចាយ បានហ្គា (Ajay Banga) បានបង្ហាញផែនការថ្មីមួយចំនួនកាលពីថ្ងៃទី១៨ ខែកក្កដា ដើម្បីពង្រីកតារាងតុល្យការរបស់ធនា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ