ការចាក់វ៉ាក់សាំងកូវីដ១៩លាយលំគ្នា

ហ្វីលីពីន នឹងចាប់ផ្ដើមសាកល្បងចាក់វ៉ាក់សាំងកូវីដ១៩លាយលំប្រភេទគ្នាឆាប់ៗនេះ ដើម្បីបង្កើនប្រសិទ្ធភាពវ៉ាក់សាំង


ប្រទេសហ្វីលីពីន នឹងចាប់ផ្ដើមសាកល្បង ការចាក់វ៉ាក់សាំងកូវីដ១៩លាយលំគ្នានៅក្នុងសប្ដាហ៍នេះ ឬដើមខែវិច្ឆិកាខាងមុខនេះ ខណៈដែលប្រទេសនេះ កំពុងតែស្វែងរកការបង្កើនប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ១៩ ដើម្បីចាក់ជូនពលរដ្ឋរបស់ខ្លួន ដើម្បីឈានទៅរកការបើកសេដ្ឋកិច្ចប្រទេសឡើងវិញ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ប្រទេសហ្វីលីពីន នឹងចាប់ផ្ដើមសាកល្បង ការចាក់វ៉ាក់សាំងកូវីដ១៩លាយលំគ្នានៅក្នុងសប្ដាហ៍នេះ ឬ

ការ​ចាក់​វ៉ាក់សាំង​លាយឡំ​គ្នា​នេះ រដ្ឋាភិបាល​ហ្វី​លី​ពី​ន​នឹង សាកល្បង​លើ​មនុស្ស​ចំនួន ១.៥០០​នាក់​សិន ដោយ​នឹង​ប្រើប្រាស់​វ៉ាក់សាំង​ចិន Sinovac ចាក់​លាយ​លំ​គ្នា​ជាមួយនឹង​វ៉ាក់សាំង​ប្រភេទ​ផ្សេង​ទៀត​។

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ហ្វី​លី​ពី​ន បាន​និយាយ​ថា ការ​សាកល្បង​ចាក់​វ៉ាក់សាំង​លាយ​លំ​ប្រភេទ​គ្នា​នេះ គឺ​ដើម្បី​ធ្វើ​យ៉ាងណា ស្វែងរក​ប្រសិទ្ធភាព​វ៉ាក់សាំង​ដែល​ល្អ​បំផុត​សម្រាប់​ពលរដ្ឋ​ហ្វី​លី​ពី​ន បន្ទាប់​ពី​មាន​ប្រទេស​ជា​ច្រើន​បាន​រាយការណ៍​ថា ការ​ចាក់​វ៉ាក់សាំង​លាយ​លំ​ប្រភេទ​គ្នា​នេះ គឺ​បង្កើន​ប្រសិទ្ធភាព​ខ្ពស់​ជាង​ការ​ចាក់​តាម​ធម្មតា​។

ជាមួយនឹង​អ្នក​ឆ្លង​កូ​វី​ដ​១៩​ជិត​៣​លាន​ករណី និង​មាន​អ្នក​ស្លាប់​ជាង​៤​ម៉ឺន​នាក់ បាន​ធ្វើ​ឲ្យ​ហ្វី​លី​ពី​ន បាន​ឈរ​នៅ​លំដាប់​ទី​២ ដែល​មាន​ករណី​ឆ្លង និង​ស្លាប់​ដោយសារ​កូ​វី​ដ​១៩​ខ្ពស់​ជាងគេ​បំផុត នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​។ ទោះ​យ៉ាងណា បច្ចុប្បន្ន ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ ក៏​មានការ​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​២​ដូ​សបាន​ដល់​ប្រជាជន​របស់​ខ្លួន​ជិត ២៦​លាន​នាក់​រួច​ហើយ ឬ​មាន​ប្រហែល​១​ភាគ​បី​នៃ​ចំនួន​ប្រជាជន​ដែល​មាន​សិទ្ធិ​ទទួល​បាន​វ៉ាក់សាំង​សរុប​។ យ៉ាងណាមិញ ក្នុង​ចំណោម​វ៉ាក់សាំង​ជិត​១០០​លាន​ដូ​ស ដែល​ហ្វី​លី​ពី​ន​ទទួល​បាន គឺ​មាន​ជិត​ពាក់កណ្ដាល ជា​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​របស់​ចិន​។

ការ​រឹត​បន្ដឹង​វិធានការ​បិទ​ខ្ទប់​រយៈពេល​វែង កាលពី​ឆ្នាំ​មុន​នេះ បាន​កាត់​បន្ថយ​ការងារ​រាប់​លាន​កន្លែង និង​បាន​ធ្វើ​ឲ្យ​ការ​ចំណាយ​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​មានការ​ធ្លាក់​ចុះ​ផង​ដែរ ខណៈ​ដែល​ប្រទេស​នេះ ក៏​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​លូតលាស់​លឿន​ជាងគេ​បំផុត​នៅ​អាស៊ី​ផង​ដែរ​។

គួរ​រំឭក​ថា ថ្មី​នេះ​ដែរ ហ្វី​លី​ពី​ន​ក៏​កំពុង​គិតគូ​ក្នុង​ការ​ឈាន​ទៅ​បើក​ប្រទេស​ទទួល​ទេសចរ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ផង​ដែរ ខណៈ​ដែល​ប្រទេស​ជា​ច្រើន នៅ​ក្នុង​តំបន់​អាស៊ាន​កំពុង​ញ៉ាប់​ដៃ​ញ៉ាប់​ជើង​មែនទែន​ក្នុង​ការ​បើក​ជើងមេឃ​ទទួល​ទេសចរ​បរទេស ក្នុង​នោះ​ថៃ គឺ​មានការ​បើក​ជើងមេឃ​មុនគេ​។

ជុំវិញ​នឹង​ការ​បើក​ប្រទេស​ទទួល​ទេសចរ​បរទេស​នេះ​ដែរ ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី លោក Joko Widodo ថ្មី​ៗ​នេះ ក៏​បាន​អំពាវនាវ​ដល់​ប្រទេស​អាស៊ី​អាគ្នេយ៍ បង្កើន​ល្បឿន​ផែនការ​របស់​ខ្លួន ក្នុង​ការ​បង្កើត​នូវ​ការ​ធ្វើ​ដំណើរ​ឆ្លង​ព្រំដែន​នៅ​ក្នុង​តំបន់ ដើម្បី​ជួយ​ស្ដារ​វិស័យ​ទេសចរ និង​ជំរុញ​ការ​ស្ទុះ​ងើបឡើង​នៃ​សេដ្ឋកិច្ច​ដែល​បាន​រង​ផល​ប៉ះពាល់​ដោយសារ​តែ​កូ​វី​ដ​១៩​ផង​ដែរ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គោលនយោបាយគ្មានកូវីដ “Zero-Covid” របស់ហុងកុងធ្វើឱ្យប៉ះពាល់ដល់ឋានមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោករបស់ខ្លួន

ព័ត៌មាន
ក្រុមហ៊ុនឧស្សាហកម្មហិរញ្ញវត្ថុធំៗនៅពិភពលោក បានព្រមានថា គោលនយោបាយគ្មានកូវីដ ឬហៅថា Zero-Covid របស់ហុងកុង បូករួមជាមួយនឹងលក្ខខណ្ឌតម្រូវឱ្យធ្…

ពាណិជ្ជកម្មកម្ពុជា-សហរដ្ឋអាមេរិក សម្រេចបានជិត ៦ពាន់លានដុល្លារ កើនអត្រាពីរខ្ទង់នៅ៩ខែឆ្នាំ២០២១

ព័ត៌មាន
នៅ៩ខែក្នុងឆ្នាំ២០២១ ការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិកកសម្រេចបានជាង៥ពាន់លានដុល្លារកើនឡើងជាង១០%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ