ប្រទេសអឺរ៉ុបចំនួន៣ បដិសេធទទួលស្គាល់លិខិតឆ្លងដែនថ្មីរបស់វៀតណាម!

ប្រទេសអឺរ៉ុបចំនួន៣ បដិសេធទទួលស្គាល់លិខិតឆ្លងដែនថ្មីរបស់វៀតណាម តើមកពីហេតុអ្វី?


ប្រទេសវៀតណាមបានដាក់ឲ្យប្រើប្រាស់នូវលិខិតឆ្លងដែនថ្មី ចាប់តាំងពីថ្ងៃទី ០១ ខែកក្កដាមកម្ល៉េះ ប៉ុន្ដែពេលនេះ មានប្រទេសនៅអឺរ៉ុបចំនួន៣ហើយ ដែលបានបដិសេធ ដោយមិនព្រមទទួលស្គាល់លិខិតឆ្លងដែនថ្មីនេះទេ។ មិនទទួលស្គាល់ ក៏ដោយសារតែ លិខិតឆ្លងដែនថ្មីរបស់វៀតណាមនេះ គឺធ្វើឡើងដោយមិនត្រូវទៅតាមស្ដង់ដារបច្ចេកទេស នៃអង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO)។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន VN Express។
ប្រទេសអឺរ៉ុបចំនួន៣ បដិសេធទទួលស្គាល់លិខិតឆ្លងដែនថ្មីរបស់វៀតណាម តើមកពីហេតុអ្វី?

សាធារណៈរដ្ឋឆែក បានក្លាយជាប្រទេសទី៣ ដែលមិនទទួលយកលិខិតឆ្លងដែនថ្មីរវៀតណាមបន្ទាប់ពីប្រទេសអាល្លឺម៉ង់ និងអេស្ប៉ាញ។ ការសម្រេចមិនទទួលយកនេះ ត្រូវបានស្ថានទូតសាធារណៈឆែកប្រចាំប្រទេសវៀតណាមអះអាងថា នឹងត្រូវចូលជាធរមានចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ប៉ុន្ដែ ស្ថានទូតមិនបានបញ្ជាក់ច្បាស់លាស់ថាតើ លិខិតឆ្លងដែនថ្មីរបស់វៀតណាមនេះ មានការខុសស្ដង់ដារបច្ចេកទេសរបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិត្រង់ចំណុចណានៅឡើយទេ។

បើតាមការណែនាំរបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ អំពីស្ដង់ដារបច្ចេកទេសលិខិតឆ្លងដែន គឺមានតម្រូវឲ្យមានបំពេញព័ត៌មានដូចជា ប្រភេទលិខិតឆ្លងដែន ឈ្មោះ លេខលិខិតឆ្លងដែន ថ្ងៃខែឆ្នាំកំណើត ភេទ និងថ្ងៃផុតកំណត់លិខិតឆ្លងដែនជាដើម។

តំណាងនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងសន្ដិសុខសាធារណៈវៀតណាម បានបញ្ជាក់នាពេលថ្មីៗនេះថា គំរូលិខិតឆ្លងដែនថ្មីរបស់វៀតណាម អនុលោមតាមបទប្បញ្ញត្តិ និងការអនុវត្តជាអន្តរជាតិ ហើយបញ្ហាដែលកើតឡើងនឹងត្រូវផ្ដល់អាទិភាពសម្រាប់ការដោះស្រាយតាមរយៈបណ្ដាញការទូត។

សូមបញ្ជាក់ថា លិខិតឆ្លងដែនថ្មីរបស់វៀតណាម បានចាប់ផ្ដើមដាក់ឲ្យប្រើប្រាស់តាំងពីថ្ងៃទី ១កក្កដា ឆ្នាំនេះ ហើយលិខិតឆ្លងដែនចាស់ ដែលមានក្របពណ៌បៃតងនោះ នឹងត្រូវបន្ដប្រើប្រាស់ដល់ផុតសុពលភាពរបស់វា ពោលគឺមិនមានការតម្រូវឲ្យមកប្ដូរយកថ្មីនោះឡើយ៕




អត្ថបទបន្ទាប់


តើវិស័យទេសចរអន្តរជាតិមានការស្ទុះងើបឡើងវិញកម្រិតណានៅពាក់កណ្ដាលឆ្នាំ២០២២?

ព័ត៌មាន
ទេសចរណ៍អន្តរជាតិបន្តបង្ហាញសញ្ញានៃការងើបឡើងវិញយ៉ាងរឹងមាំ និង ឆាប់រហ័ស ក្រោយទទួលរងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីត ១៩ បើទោះបីជាមានការប្រឈ…

ការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារកូរ៉េខាងត្បូង នៅតែជួបឧបសគ្គច្រើន ខណៈFTAទ្វេភាគីនៅមិនទាន់ចូលជាធរមាន

ព័ត៌មាន
អ្នកជំនាញអះអាងថា ការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង ហាក់នៅមានភាពតឹងតែង ក៏ដូចជាជួបឧបគ្គច្រើននៅឡើយ ដោយហេតុថា កម្ពុជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ