ទីបំផុត ប្រទេសហ្វាំងឡង់និងស៊ុយអែតចូលជាសមាជិកអង្គការណាតូហើយ!

នៅទីបំផុត ប្រទេសទួរគីបានអនុម័តល់ព្រមឲ្យប្រទេសហ្វាំងឡង់ និងស៊ុយអែតឈានជើងចូលជាសមាជិកអង្គការណាតូហើយ


បន្ទាប់ពីតស៊ូក្រាញននៀលអស់រយៈពេលជិតពីរខែមកនេះ នៅទីបំផុត នៅពីថ្ងៃអង្គារសប្ដាហ៍នេះប្រទេសទួរគីបានយល់ព្រមសម្រេចឲ្យប្រទេសស៊ុយអែត និងហ្វាំងឡង់ចូលជាសមាជិកអង្គការណាតូហើយ ដោយបានដកការវេតូប្រឆាំងរបស់ខ្លួនលើប្រទេសទាំងពីរនេះកន្លងមក ខណៈពេលដែលសន្តិសុខរបស់អឺរ៉ុបកាន់រង្គោះរង្គើទៅៗ ដោយសារសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុនក្រែន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters)។
នៅទីបំផុត ប្រទេសទួរគីបានអនុម័តល់ព្រមឲ្យប្រទេសហ្វាំងឡង់ និងស៊ុយអែតឈានជើងចូលជាសមាជិកអង្គការណាតូហើយ

ជា​ការ​ពិត ការ​លុកលុយ​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​បាន​ជំរុញ​ឱ្យ​ប្រទេស​ស៊ុ​យ​អែ​ត និង​ហ្វាំ​ង​ឡង់​បោះបង់​ជំហរ​អ​ព្យា​ក្រឹត្យ មិន​ចូលបក្ស​សម្ព័ន្ធ​រាប់​ទស​វត្ស​ន៍​របស់​ខ្លួន ហើយ​ស្នើ​សុំ​ចូល​ជា​សមាជិក​នៃ​អង្គការ​សម្ព័ន្ធ​យោធា​អា​ត្ល​ង់​ទិ​ក​ខាងជើង (NATO) ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​នេះ​។

ក៏​ប៉ុន្តែ កន្លង​មក​ប្រធានាធិបតី​ទួ​រ​គី លោក​រី​សិប តា​យី​ន អេ​ដូ​ហ្កា​ន (Recep Tayyip Erdogan) បាន​រារាំង​ជំទាស់​ការ​សុំ​ចូល​ជា​សមាជិក​ប្រទេស​នៃ​តំបន់​សមុទ្រ​បាល់​ទិ​ក​ទាំង​ពីរ​នេះ ដោយ​ចោទប្រកាន់​ប្រទេស​ទាំង​ពីរ​នេះ​ថា បាន​គាំទ្រ​ក្រុម​ឧទ្ទាម​ឃឺ​ដ ដែល​ប្រទេស​ទួ​រ​គី​ចាត់​ទុក​ថា​ជា​ក្រុម​ភេរវ​ករ ដែល​គំរាម​គំ​ហែង​ដល់​សន្តិសុខ​ជាតិ​ទួ​រ​គី​។

បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​អង្គការ​ណា​តូ​នេះ អគ្គលេខាធិការ​ណា​តូ​លោក ចេ​ន ស្តូ​ថេ​ន​បើក (Jens Stoltenberg) បាន​និយាយ​ថា "​ការ​ចូល​ជា​សមាជិកភាព​នេះ​នឹង​ត្រួសត្រាយ​ផ្លូវ ក៏​ដូច​ជា​កំណត់​ជោគវាសនា​ថ្មី​មួយ​សម្រាប់​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត នៅ​ក្នុង​ពិភពលោក​មួយ ដែល​កាន់តែ​គ្រោះថ្នាក់​ទៅ​ៗ និង​មិន​អាច​ទាយ​ទុកជា​មុន​បាន​" ។

ក្នុង​នោះ​ដែរ លោក Stoltenberg បាន​បន្លែ​មយ៉ាង​ដូច្នេះ​ថា "​ដើម្បី​អាច​ការពារ​ខ្លួន​នៅ​ក្នុង​ពិភពលោក​ដ៏​គ្រោះថ្នាក់​នេះ យើង​ត្រូវ​វិនិយោគ​បន្ថែម​ទៀត​នៅ​ក្នុង​វិស័យ​ការពារ​ជាតិ​របស់​យើង​"​។ ក្នុង​នោះ​សមាជិក​ចំនួន ៩ ប្រទេស​ក្នុង​ចំណោម​សមាជិក ៣០ របស់​អង្គការ​ណា​តូ​បាន​សម្រេច​គោលដៅ​ក្នុង​ការ​ចំណាយ ២% នៃ​ផលិតផល​ក្នុងស្រុក​សរុប​លើ​វិស័យ​ការពារ​ជាតិ​របស់​ខ្លួន​។ ប៉ុន្តែ ប្រទេស​អេ​ស្ប៉ា​ញ ដែល​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​ណា​តូ​នៅ​ឆ្នាំ​នេះ ចំណាយ​ត្រឹមតែ​ពាក់កណ្តាល​ប៉ុណ្ណោះ​។

ទោះបីជា ប្រទេស​ទួ​រ​គី​បាន​ដក​ការ​វេតូ​ប្រឆាំង​របស់​ខ្លួន​ចំពោះ​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត​ចូល​ជា​សមាជិក​ណា​តូ​មែន​ក៏​ដោយ ប៉ុន្ដែ​ទីក្រុង​អង់កា​រ៉ា (Ankara) បាន​ទាមទារ​យ៉ាង​ម៉ឺងម៉ាត់ ដែល​ឲ្យ​ប្រទេស​ទាំង​ពីរ​បញ្ឈប់​ការ​គាំទ្រ​ក្រុម​ឧ​ន្ទា​ម​ឃឺ​ដ ដែល​មាន​វត្ត​មាននៅ​លើ​ទឹកដី​របស់​ខ្លួន ព្រមទាំង​លុប​ចោលការ​ហាមឃាត់​ការ​លក់​អាវុធ​មួយ​ចំនួន​ចូល​ទៅ​ក្នុង​ប្រទេស​ទួ​រ​គី​ទៀត ហើយ​ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សម្ព័ន្ធមិត្ត​ណា​តូ​យ៉ាង​ខ្លាំង​។

យ៉ាងណា លោក Stoltenberg បាន​និយាយ​យ៉ាង​ច្បាស់​ៗ​ថា ប្រទេស​ស៊ុ​យ​អែ​ត និង​ហ្វាំ​ង​ឡង់​នឹង​រឹត​បន្តឹង​ការ​លក់​អាវុធ​របស់​ខ្លួន​បន្លែ​ម​ទៀត​ចូល​ទៅ​ក្នុង​ប្រទេស​ទួ​រ​គី​។

មួយវិញទៀត សេចក្តីថ្លែងការណ៍​របស់​ប្រធានាធិបតី​ទួ​រ​គី​បាន​និយាយ​ថា "​ប្រទេស​ស៊ុ​យ​អែ​ត និង​ហ្វាំ​ង​ឡង់​បាន​យល់ព្រម​លើ​កិច្ច​សហប្រតិបត្តិការ​ពេញលេញ​ជាមួយ​ទួ​រ​គី​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ឧ​ន្ទា​ម​ឃឺ​ត ហើយ​បាន​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​ទួ​រ​គី ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​គ្រប់​ទម្រង់​ផង​ដែរ​"​។

លើស​ពី​នេះ​ទៅ​ទៀត ការ​បញ្ចប់​ភាព​ជាប់​គាំង​សំណុំរឿង​ការ​សុំ​ចូល​ជា​សមាជិក​ណា​តូ​របស់​ប្រទេស​ទាំង​ពីរ​នេះ ក៏​បាន​អនុញ្ញាត​ឱ្យ​មេដឹកនាំ ណា​តូ ផ្តោត​លើ​បញ្ហា​សំខាន់​របស់​ពួក​គេ​ថែម​មួយ​កម្រិត​ទៀត គឺ​ការ​រំលោភ​បំពាន​និង​ការ​ឈ្លានពាន​ដោយ​មិន​អាច​ដឹង​មុន​ពី​សំណាក់​រុ​ស្សី និង​ការ​ពង្រឹងកម្លាំង​ឲ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត​នៅ​ក្នុង​រដ្ឋ​ជា​សមាជិក​ជុំវិញ​សមុទ្រ​បាល់​ទិ​ក ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​រុ​ស្សី​ជាង ១៣០០ គីឡូម៉ែត្រ​ឯណោះ​។

មិនតែប៉ុណ្ណោះ ក្នុង​កិច្ចប្រជុំ​កំពូល​ណា​តូ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា អង្គការ​យោធា​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ​នឹង​ចេញ​យុទ្ធសាស្ត្រ​ថ្មី​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ក៏​ដូច​ជា​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​កើនឡើង​នៃ​ឥទ្ធិពល​សេដ្ឋកិច្ច និង​យោធា​របស់​ប្រទេស​ចិន រួម​ទាំង​ការ​ផ្តោត​សំខាន់​លើ​តំបន់​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​ថែម​ទៀត​ផង​។

ដោយឡែក វា​ជា​លើក​ដំបូង​ហើយ​ដែល​មេដឹកនាំ​ជប៉ុន អូស្ត្រាលី កូរ៉េ​ខាងត្បូង និង​នូ​វែ​ល​សេ​ឡង់ ត្រូវ​បាន​អ​ញ្ចើ​ញ​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ណា​តូ​នៅ​ទីក្រុង​ម៉ា​ដ្រី​ត ប្រទេស​អេ​ស្ប៉ា​ញ​នេះ​។ ហើយ​សមាជិក​អឺរ៉ុប​មួយ​ចំនួន ក៏​មានការ​ប្រុង​ប្រយ័ត្ន​ណាស់​ដែរ​ក្នុង​ការ​ដើរ​នៅ​ចន្លោះ​ភាព​តានតឹង​ដែល​អា​មេ​រិ​ក​ដាក់​លើ​ទីក្រុង​ប៉េ​កាំ​ង ព្រោះ​ពួក​គេ​មិន​ចង់​យក​ចិន​ធ្វើ​ជា​គូប្រជែង​ថ្មី​មួយទៀត​នោះ​ទេ​៕

អត្ថបទ​៖ ហ៊ុន គន្ធ​ថៃ




អត្ថបទបន្ទាប់


កម្ពុជានាំចូលប្រេងឥន្ធនៈកើន៤៨% នៅត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
កម្ពុជានាំចូលប្រេងឥន្ធនៈ មានការកើនឡើងគួរឲ្យកត់សម្គាល់រហូតដល់៤៨% នៅត្រីមាសទី១ឆ្នាំនេះ ស្របពេលតម្លៃប្រេងសកលកំពុងបន្ដការកើនឡើងខ្ពស់។ ជាមួយគ្…

តើផែនការរបស់G7 ក្នុងការកំណត់តម្លៃប្រេងរបស់រុស្ស៊ីអាចនឹងបង្កផលវិបាកអ្វីខ្លះដល់រុស្ស៊ី និងទីផ្សារប្រេងសកល?

ព័ត៌មាន
ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ ឬG7 បានពិភាក្សាប្រកបដោយវិជ្ជមាន និងផ្លែផ្កាល្អ ជាមួយប្រទេសចិននិងឥណ្ឌាស្តីអំពី ផែនការកំណត់តម្លៃប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ