កាណាដាបន្តឹងច្បាប់វិនិយោគជាមួយប្រទេសចិន!

កាណាដាដាក់ចេញគោលនយោបាយឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន និងពិនិត្យមើលច្បាប់ស្តីពីការវិនិយោគបរទេសឡើងវិញ


យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកថ្មីរបស់ប្រទេសកាណាដា ត្រូវបានដាក់ចេញដោយសង្កត់ធ្ងន់ឱ្យមានការពិនិត្យមើលឡើងវិញនូវច្បាប់ស្តីពីការវិនិយោគពីបរទេស ដែលធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងពិសេសក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋាភិបាលចិន និងការបង្កើនការចំណាយលើវិស័យយោធា សន្តិសុខតាមអ៊ីនធឺណិតនៅក្នុងតំបន់ ព្រមទាំងការប្រែប្រួលអាកាសធាតុក្នុងទំហំទឹកប្រាក់ ១,៧ ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
កាណាដាដាក់ចេញគោលនយោបាយឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន និងពិនិត្យមើលច្បាប់ស្តីពីការវិនិយោគបរទេសឡើងវិញ

យោងតាមឯកសារយុទ្ធសាស្ត្រដែលត្រូវចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី ២៧ វិច្ឆិកា រដ្ឋាភិបាលកាណាដា​នឹងកែប្រែច្បាប់វិនិយោគរបស់កាណាដា ដែលជាច្បាប់សំខាន់មួយ​ក្នុងការគ្រប់គ្រង​ការវិនិយោគបរទេស ដើម្បីបន្តឹងបទប្បញ្ញត្តិថ្មីមួយចំនួនក្នុងគោលបំណងការពារហេដ្ឋារចនាសម្ព័ន្ធ ធនធាន បច្ចេកវិទ្យា ខ្សែចង្វាក់ផ្គត់ផ្គង់ និងកម្មសិទ្ធិបញ្ញារបស់ប្រទេស​កាណាដា។

បើតាមការរាយការណ៍ដោយសារព័ត៌មាន Bloomberg​ បានឱ្យដឹងថា​ ច្បាប់វិនិយោគរបស់កាណាដា មិនត្រូវបានធ្វើវិសោធនកម្ម​គួរឱ្យគត់សម្គាល់អ្វីណាស់ណាទេ ប៉ុន្តែវាបានគូសបញ្ជាក់​យ៉ាងច្បាស់ថា «កាណាដានឹងចាត់វិធានការ​យ៉ាងម៉ឺងម៉ាត់នៅពេលដែល​ការវិនិយោគពីសហគ្រាសរដ្ឋ និងអង្គភាពបរទេសផ្សេងទៀតដែលគំរាមកំហែង​ដល់សន្តិសុខជាតិរបស់កាណាដា»។ គេចាត់ទុកវាជាវិធីសាស្ត្ររបស់រដ្ឋាភិបាលរបស់លោក​ ចាស្ទីន ទ្រូដូ ថ្មីនេះគឺដើម្បីទប់ស្កាត់ឥទ្ធិពល និងប្រកួតប្រជែងជាមួយប្រទេសចិន ដែលលោកតែងពិពណ៌នាថាចិនជា «អំណាចសកលដែលរំខាន​កាន់តែខ្លាំងឡើង» ទៅនឹងច្បាប់ និងបទដ្ឋានអន្តរជាតិ។

លោកស្រី មេឡេនី ចូលី (Melanie Joly) រដ្ឋមន្ត្រីការបរទេសកាណាដា​បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅ​ដោយ Bloomberg នៅទីក្រុងមុនត្រែលថា «យើងត្រូវធ្វើឱ្យប្រាកដថា យើងការពារសន្តិសុខជាតិរបស់យើងរយៈពេលវែង ហើយគោលដៅនៃការដាក់ចេញសកម្មភាពនេះ គឺពិតជាដើម្បីធ្វើឱ្យប្រាកដថា យើងមានវិធីសាស្រ្តដែលមានតម្លាភាពជាងមុន ហើយដែលនាំមកនូវការ​ព្យាករទុកជាមុនបាន»។

គួររំលឹកថា ប្រទេសកាណាដា​បានផ្លាស់ប្តូរ និងរឹងបន្តឹងការវិនិយោគរបស់ក្រុមហ៊ុនចិននៅក្នុងវិស័យរ៉ែសំខាន់ៗមួយចំនួន ដោយបញ្ជាឱ្យក្រុមហ៊ុនចិនដកខ្លួនចេញការវិនិយោគរុករករ៉ែលីចូមជាមួយក្រុមហ៊ុន​មួយចំនួន នៅដើមខែវិច្ឆិកាកន្លងទៅ។ ក្នុងខែនោះដែរ ប៉ូលីសកាណាដាក៏បានចាប់ខ្លួនអតីតបុគ្គលិកក្រុមហ៊ុនថាមពលធំមួយ និងចោទប្រកាន់ពីបទចារកម្មទៅឱ្យប្រទេសចិនផងដែរ។

យោងតាមស្ថិតិកាណាដាបានបង្ហញថា ការវិនិយោគផ្ទាល់ពីបរទេសរបស់ចិននៅក្នុងប្រទេសកាណាដាបានឈានដល់ជិត​១៦ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ខណៈដែលការវិនិយោគផ្ទាល់របស់កាណាដានៅក្នុងប្រទេសចិនវិញមានប្រមាណ១៤ពាន់លានដុល្លា។

នៅក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកថ្មីនេះរបស់កាណាដាបានលើកឡើងទៀតថា «ប្រទេសចិនគឺជាមហាអំណាចពិភពលោកដែលមានរំខានកាន់តែខ្លាំងឡើង ហើយគោលនយោបាយរបស់កាណាដា ត្រូវបានធ្វើឡើងដោយផ្អែកលើស្ថានភាពជាក់ស្តែងរបស់ទីក្រុងប៉េកាំង​នាពេលបច្ចុប្បន្ននេះ។ បើមានផ្នែកខ្លះប្រទេសទាំងពីរមាន​គំនិតខ្វែង​គ្នា​​ខ្លាំង នោះកាណាដា​ក៏នឹងមិនខ្លាចប្រកួត​ប្រជែង​ជាមួយ​ចិនដែរ»៕




អត្ថបទបន្ទាប់


វៀតណាមនឹងបំបែកកំណត់ត្រានាំចេញអាហារសមុទ្រដល់ ១១ពាន់លានដុល្លារនៅឆ្នាំនេះ

ព័ត៌មាន
ការនាំចេញអាហារសមុទ្ររបស់ប្រទេសវៀតណាមនៅឆ្នាំ២០២២ អាចនឹងឈានទៅបំបែកកំណត់ត្រាក្នុងចំនួនទឹកប្រាក់សរុប ១១ពាន់លានដុល្លារអាមេរិកជាលើកដំបូង …

អ្នកជំនាញមកពីបារាំងបង្ហាញការចាប់អារម្មនិងលើកស្ទួយវិស័យសេរ៉ាម៉ិចខ្មែរ

ព័ត៌មាន
សិប្បកម្មសេរ៉ាមិច គឺជាមែកធាងមួយនៅក្នុងចង្កោមសិប្បកម្មស្មូនខ្មែរ ដែលមានការផលិតជាសម្ភារៈប្រើប្រាស់ ក៏ដូចជា វត្ថុអនុស្សាវរីយ៍ប្រណីតៗ ជាច្រើនប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ