អ៊ុយក្រែនហាមឃាត់ការនាំចេញស្រូវសាលី

អ៊ុយក្រែនហាមឃាត់ការនាំចេញស្រូវសាលី និង អាហារសំខាន់ៗផ្សេងទៀត ដើម្បីទុកផ្គត់ផ្គង់ពលរដ្ឋខ្លួនអំឡុងពេលសង្គ្រាម


រដ្ឋាភិបាលអ៊ុយក្រែនបានហាមឃាត់ការនាំចេញស្រូវសាលី គ្រាប់ធញ្ញាជាតិ និង អាហារបំប៉ន ផ្សេងទៀត ដែលមានសារៈសំខាន់ក្នុងការផ្គត់ផ្គង់ស្បៀងអាហារពិភពលោក ខណៈដែលអាជ្ញាធរប្រទេសនេះ ព្យាយាមធានាការផ្គត់ផ្គង់ស្បៀងអាហារក្នុងស្រុក សម្រាប់ប្រជាជនឲ្យបានគ្រប់គ្រាន់ក្នុងអំឡុងពេលមានសង្គ្រាមឈ្លានពានកាន់តែខ្លាំងក្លាពីរុស្ស៊ី។ នេះបើតាមការចុះផ្សាយសារព័ត៌មាន AP។
អ៊ុយក្រែនហាមឃាត់ការនាំចេញស្រូវសាលី និង អាហារសំខាន់ៗផ្សេងទៀត ដើម្បីទុកផ្គត់ផ្គង់ពលរដ្ឋខ្លួនអំឡុងពេលសង្គ្រាម

យោង​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ក្នុង​ស​ប្តា​ហ៍​នេះ ទាក់ទង​នឹង​ច្បាប់​ថ្មី​ស្តី​ពី​ការ​នាំ​ចេញ​កសិផល បាន​ហាមឃាត់​ការ​នាំ​ចេញ​ស្រូវ​សាលី គោ​ក្រី​រស់ សាច់សត្វ ស្កស និង អនុ​ផល ផ្សេង​ទៀត​ទៅ​កាន់​ទីផ្សា​ពិភពលោក​។ លោក Roman Leshchenko រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​គោលនយោបាយ​ស្បៀងអាហារ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការ​ហាមឃាត់​ការ​នាំ​ចេញ គឺ​ចាំបាច់​ត្រូវ​តែ​ធ្វើ ដើម្បី​ការពារ​វិបត្តិ​មនុស្សធម៌​នៅ​អ៊ុយ​ក្រែ​ន និង​ធ្វើ​ឱ្យ​ទីផ្សារ​មាន​ស្ថិរភាព ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាជន​។

ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​បាន​គំរាមកំហែង​ដល់​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​អឺរ៉ុប អាហ្វ្រិក និង​អាស៊ី ដែល​ពឹងផ្អែក​លើ​ការ​ប្រកប​រប​ក្នុង​តំបន់​សមុទ្រ​ខ្មៅ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា តំបន់​ដែល​ផ្គត់ផ្គង់​ស្បៀងអាហារ​ធំ​មួយ​របស់​ពិភពលោក​។ ក្នុង​នោះ រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន មានការ​រួមចំណែក​ផ្គត់ផ្គង់​ជិត​មួយ​ភាគ​បី នៃ​ការ​នាំ​ចេញ​ស្រូវ​សាលី​ទៅ​កាន់​ទីផ្សា​ពិភពលោក​។ 

ការ​ហាមប្រាម​ការ​នាំ​ចេញ​របស់​អ៊ុយ​ក្រែ​ន​នេះ ទំនងជា​នឹង​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​សកល ហើយ​តម្លៃ​ស្បៀងអាហារ​នឹង​បន្ត​កើន​ឡើងជា​លំដាប់ នៅ​ក្នុង​តម្លៃ​កម្រិត​ខ្ពស់​បំផុត​ចាប់តាំងពី​ឆ្នាំ ២០១១​មក​។

នាយក​ក្រុមប្រឹក្សា​ធញ្ញជាតិ​អន្តរជាតិ​លោក Arnaud Petit បាន​អះអាង​ថា សង្គ្រាម​អូស​បន្លាយ​នឹង​មាន​ឥទ្ធិពល​ធំ​ជាងគេ​លើ​ប្រទេស​អេ​ហ្ស៊ី​ប​។ អេ​ហ្ស៊ី​ប​ដែល​ជា​ប្រទេស​នាំ​ចូល​ស្រូវ​សាលី​ធំ​ជាងគេ​របស់​ពិភពលោក មាន​មនុស្ស​រាប់​លាន​នាក់​ពឹងផ្អែក​លើ​វា​ដើម្បី​ផលិត​នំ​បុ័ង និង​ពឹងផ្អែក​លើ​គ្រាប់​ធញ្ញជាតិ​ពី​អ៊ុយ​ក្រែ​ន​ដើម្បី​រស់រាន​មានជីវិត ខណៈ​ប្រហែល​មួយ​ភាគ​បី​នៃ​ប្រជាជន​អេ​ហ្ស៊ី​ប​រស់នៅ​ក្នុង​ភាព​ក្រីក្រ​។ ដោយឡែក ប្រទេស​នៅ​តំបន់​អាហ្វ្រិក បាន​នាំ​ចូល​កសិផល​មាន​តម្លៃ​៤​ពាន់​លាន​ដុល្លារ​ពី​រុ​ស្ស៊ី​កាលពី​ឆ្នាំ​២០២០ ក្នុង​នោះ​៩០%​ជា​ស្រូវ​សាលី ដូចនេះ​អាហ្វ្រិក​ក៏​មាន​គំរាមកំហែង​ខ្លាំង​ណាស់​ដែរ​៕

អត្ថបទ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនថាបញ្ហាកោះតៃវ៉ាន់ជារឿងពីរដាច់ស្រឡះ មិនអាចប្រដូចនឹងអ៊ុយក្រែនឡើយ ហើយចោទអាមេរិកថាកំពុងប្រើស្តង់ដារពីរ

ព័ត៌មាន
ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី បានចេញមកបដិសេធជាថ្មីម្តងទៀត ថាបញ្ហាកោះតៃវ៉ាន់ជារឿងពីរដាច់ស្រឡះពីគ្នា មិនអាចប្រដូចទ…

អូស្ត្រាលីនឹងបង្កើនខ្ទង់ចំណាយពង្រីកកម្លាំងទ័ពមួយភាគបី សម្រាប់ការពារប្រទេសពីអស្ថិរភាពពិភពលោក

ព័ត៌មាន
អូស្ត្រាលីនឹងបង្កើនខ្ទង់ចំណាយប្រមាណជាង ២៨ពាន់លានដុល្លារអាមេរិកលើវិស័យការពារជាតិ ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៤០ ដើម្បីពង្រីកចំនួនទ័ពសកម្ម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ