អ៊ុយក្រែន-រុស្ស៊ី

អ៊ុយក្រែនទទួលបានជំនួយយោធាជាបន្តបន្ទាប់ ខណៈរុស្ស៊ីប្រកាសបន្ដការវាយប្រហារកាន់តែខ្លាំង


ប្រធានាធិបតីអ៊ុយក្រែនបានសម្តែងការរីករាយយ៉ាខ្លាំងដែលសហរដ្ឋអាមេរិកបានរួមបញ្ចូលរថពាសដែកធន់ធ្ងន់នៅក្នុងកញ្ចប់ជំនួយយោធាចុងក្រោយបង្អស់ដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់ខ្លួន ដោយនិយាយថា រថក្រោះទាំងនោះហើយជាអ្វីដេលកងកម្លាំងអ៊ុយក្រែនចង់បានយូរមកហើយនោះ ខណៈកាលពីថ្ងៃសៅរិ៍ ទី៧ មករា ភាគីទាំងពីរបន្តប្រយុទ្ធគ្នាតទៅទៀត បន្ទាប់ពីទីក្រុងមូស្គូបានបញ្ចប់បទឈប់បាញ់នៅថ្ងៃបុណ្យណូអែលដែលប្រកាសដោយខ្លួនឯង ហើយបានប្តេជ្ញាថា នឹងបន្តការប្រយុទ្ធរហូតដល់ទទួលបានជ័យជំនះលើអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
រុស្ស៊ីល្មើសបទឈប់បាញ់ដែលខ្លួនឯងបានដាក់!

សេចក្តីប្រកាសរបស់សេតវិមានអាមេរិកឱ្យដឹងថា ទំហំទឹកប្រាក់ចំនួន ៣,៧៥ ពាន់លានដុល្លារជាជំនួយក្នុងរូបភាពសព្វាវុធ និងជំនួយផ្សេងទៀតសម្រាប់អ៊ុយក្រែន ក៏ដូចជាជំនួយពីសម្ព័ន្ធមិត្តអឺរ៉ុបផ្សេងទៀត បានធ្លាក់មកនៅពេលដែលក្រុងម៉ូស្គូកំពុងប្រតិបត្តិបទឈប់បាញ់ដើម្បីប្រារព្ធពិធីបុណ្យណូអែលតាមប្រពៃណីរបស់ប្រទេសទាំងពីរ។ តែយ៉ាងណា បទឈប់បាញ់ត្រូវរុស្ស៊ីខ្លួនឯងជាអ្នកល្មើស។

កញ្ចប់ជំនួយយោធាដ៏ធំចុងក្រោយបំផុតរបស់អាមេរិកសម្រាប់អ៊ុយក្រែននោះ រួមមានរួមបញ្ចូលរថពាសដែកធន់ធ្ងន់ Bradley ចំនួន ៥០ គ្រឿង និងមីស៊ីលប្រឆាំងរថក្រោះចំនួន ៥០០ គ្រឿង។ ក្នុងនោះ ប្រទេសអាឡឺម៉ង់ក៏បានប្រកាសថាខ្លួននឹងផ្គត់ផ្គង់រថពាសដែក Marder ប្រហែល ៤០ គ្រឿង ហើយបារាំងបានសន្យាថា ក៏នឹងដាក់ពង្រាយរថក្រោះពិឃាត AMX-10 RC ទៅឱ្យទីក្រុងកៀវដែរ។

យ៉ាងណាមិញ មន្ត្រីអ៊ុយក្រែនបានថ្កោលទោសការផ្អាកការវាយប្រហារជាឯកតោភាគីរយៈពេល ៣៦ ម៉ោងរបស់ទីក្រុងម៉ស្គូនោះថា ជាការលេងសើច និងហាក់ដូចជាមិនត្រូវបានអើពើដោយកងកម្លាំងមួយចំនួនក្នុងតំបន់ជួរមុខ។ យោងតាមមន្ត្រីអ៊ុយក្រែនបានរាយការណ៍ពីការវាយប្រហារដោយគ្រាប់ផ្លោងរបស់រុស្ស៊ីនៅក្នុងតំបន់ឌីនីប្រូផេត្រូសក៍ (Dnipropetrovsk) និងតំបន់ Zaporizhzhia កាលពីថ្ងៃសៅរ៍នោះផងដែរ។

ទន្ទឹមគ្នានេះ ក្រសួងការពារជាតិរុស្ស៊ីបានទទូចកាលពីថ្ងៃសៅរ៍ថា កងកម្លាំងរបស់ខ្លួននៅតាមខ្សែបន្ទាត់ជួរមុខ ១,១០០ គីឡូម៉ែត្រកំពុងប្រតិបត្តិតាមបទបញ្ជាដោយវិមានក្រឹមឡាំងពីបទឈប់បាញ់រយៈពេលខ្លី ប៉ុន្តែបានបាញ់តបវិញនៅពេលត្រូវបានវាយប្រហារពីសំណាក់អ៊ុយក្រែន។

មែនទែនទៅ បទឈប់បាញ់ដើម្បីប្រារព្ធពិធីបុណ្យណូអែលដែលបានបញ្ជាដោយលោកពូទីនដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រ ត្រូវបានស្នើឡើងជាលើកដំបូងដោយប្រធានសាសនាគ្រិស្តនៃវិមានក្រឹមឡាំងរបស់រុស្ស៊ីគឺអយ្យកោ Kirill ។ បទបញ្ជារបស់លោកពូទីនបាននិយាយថា បទឈប់បាញ់នឹងអនុញ្ញាតឱ្យអ្នកគោរពបូជាដែលជាកងទ័ពនៅក្នុងតំបន់ជួរមុខផ្អាកការប្រយុទ្ធរបស់ខ្លួនដើម្បីចូលរួមពិធីបុណ្យណូអែល។

ផ្ទុយទៅវិញ មន្ត្រីអ៊ុយក្រែនមិនបានប្តេជ្ញាថានឹងធ្វើតាមនោះទេ ហើយបានច្រានចោលទង្វើនេះថាជាការប្រើល្បិចរបស់រុស្ស៊ីដើម្បីកេងពេលវេលាសម្រាប់កម្លាំងរបស់ខ្លួនក្នុងការប្រមូលផ្តុំឡើងវិញ។ លើសពីនោះ មន្ត្រីអ៊ុយក្រែន និងលោកខាងលិចបានចាត់ទុកថាជាការប៉ុនប៉ងរបស់រុស្ស៊ីដើម្បីដណ្តើមយកគំរូល្អផ្នែកសីលធម៌ក្នុងតំបន់ប្រយុទ្ធទាំងនោះ ចំពេលដែលកងកម្លាំងអ៊ុយក្រែនកំពុងធ្វើការវាយបកយ៉ាងមានប្រសិទ្ធភាពនៅដើមខែមករាថ្មីៗនេះ៕




អត្ថបទបន្ទាប់


សហព័ន្ធស្រូវអង្ករកម្ពុជារំពឹងទីផ្សារនាំចេញអង្ករឆ្នាំ២០២៣កាន់តែប្រសើរ

ព័ត៌មាន
សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញនូវគំនិតសុទិដ្ឋិនិយមខ្ពស់ចំពោះទីផ្សារនាំចេញអង្ករនៅឆ្នាំ២០២៣នេះ នឹងកាន់តែប្រសើរឡើង ជាពិសេសក្រោយកម្ពុជាបា…

របាយការណ៍UN បង្ហាញថា ឆ្នាំ២០២២ជាឆ្នាំដែលតម្លៃស្បៀងមានភាពខ្ពស់បំផុតក្នុងកំណត់ត្រា

ព័ត៌មាន
ការកើនឡើងនៃតម្លៃទំនិញម្ហូបអាហារភាគច្រើនកាលពីឆ្នាំមុន ដោយសារការរំខានដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបានធ្វើឱ្យមានការព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ