តម្លៃស្បៀងមានភាពខ្ពស់បំផុត

របាយការណ៍UN បង្ហាញថា ឆ្នាំ២០២២ជាឆ្នាំដែលតម្លៃស្បៀងមានភាពខ្ពស់បំផុតក្នុងកំណត់ត្រា


ការកើនឡើងនៃតម្លៃទំនិញម្ហូបអាហារភាគច្រើនកាលពីឆ្នាំមុន ដោយសារការរំខានដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបានធ្វើឱ្យមានការព្រួយបារម្ភអំពីកង្វះខាត និងអសន្តិស្បៀង ហើយបានធ្វើឱ្យសន្ទស្សន៍តម្លៃស្បៀងជាមធ្យមរបស់ទីភ្នាក់ងារស្បៀងអាហារនៃអង្គការសហប្រជាជាតិ ឈានដល់កម្រិតខ្ពស់បំផុតក្នុងកំណត់ត្រារបស់វាផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ឆ្នាំ២០២២ជាឆ្នាំដែលតម្លៃស្បៀងមានខ្ពស់បំផុតក្នុងកំណត់ត្រា

សន្ទស្សន៍តម្លៃស្បៀងរបស់អង្គការស្បៀងអាហារ និងកសិកម្ម ហៅកាត់ថា FAO ដែលបានតាមដានតម្លៃជាអន្តរជាតិលើមុខទំនិញម្ហូបអាហារ និងដែលបានជួញដូរច្រើនបំផុតនៅទូទាំងពិភពលោកបង្ហាញថា សន្ទស្សន៍តម្លៃបានកើនដល់ ១៤៣.៧ពិន្ទុ ក្នុងឆ្នាំ២០២២ពោលគឺបានកើនឡើង ១៤.៣% ធៀបនឹងឆ្នាំ២០២១។ នេះជាសន្ទស្សន៍ ខ្ពស់បំផុតមិនធ្លាប់មាន រាប់ពីកំណត់ត្រាឆ្នាំ១៩៩០មក។

មែនទែនទៅ តម្លៃអាហារបានកើនឡើងបន្ទាប់ពីការលុកលុយរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុន និងដោយសារការព្រួយបារម្ភពីផលរំខានដល់ច្រកដឹកជញ្ជូននៅសមុទ្រខ្មៅ។ ប្រទេសទាំង២ដែលជាអ្នកផលិតស្បៀងសំខាន់ៗដ៏ធំ ក៏បានបាត់បង់ប្រាក់ចំណេញរបស់ខ្លួនមួយចំនួនដែរ។ ទោះយ៉ាងណាក្រោយមកប្រទេសទាំងពីររកបានផលចំណេញមកវិញខ្លះ ក្រោមកិច្ចសម្របសម្រួលនាំចេញគ្រាប់ធញ្ញជាតិគាំទ្រដោយអង្គសហប្រជាជាតិ និងបានពីក្តីរំពឹងទុកថា នឹងមានភាពល្អប្រសើរពី អ្នកផ្គត់ផ្គង់នៅតាមប្រទេសផលិតមួយចំនួនទៀត។

ទោះយ៉ាងណា កាលពីខែធ្នូចុងឆ្នាំ២០២២ សន្ទស្សន៍តម្លៃស្បៀងអាហារគោលបានធ្លាក់ចុះ បន្តិចក្នុងពិន្ទុ ១៣២.៤ ពិន្ទុបើធៀបនឹងការកម្រិត ១៣៥ពិន្ទុ ក្នុងខែវិច្ឆិកា។ ប្រការនេះអាចបង្ហាញពីភាពវិជ្ជមាន សម្រាប់តម្លៃស្បៀងក្នុងឆ្នាំ២០២៣។ បើតាមអង្គការ FAO ការធ្លាក់ចុះនៅក្នុងសន្ទស្សន៍តម្លៃកាលពីខែធ្នូនោះគឺដោយសារតែមានការធ្លាក់ចុះតម្លៃប្រេងអន្តរជាតិរួមជាមួយការធ្លាក់ចុះមួយចំនួននៃតម្លៃធញ្ញជាតិ និងសាច់។

ប៉ុន្តែបើគេគិតនៅពេញមួយឆ្នាំ២០២២ តម្លៃគ្រាប់ធញ្ញជាតិ បានកើនឡើង ១៧.៩% ដោយសារកត្តាមួយចំនួនរួមទាំងការរំខានដល់ទីផ្សារថាមពល និងថ្លៃដើមផលិតកើនខ្ពស់ កត្តាអាកាសធាតុមិនល្អ និងតម្រូវការអាហារសកលកើនឡើងជាបន្តបន្ទាប់៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


អ៊ុយក្រែនទទួលបានជំនួយយោធាជាបន្តបន្ទាប់ ខណៈរុស្ស៊ីប្រកាសបន្ដការវាយប្រហារកាន់តែខ្លាំង

ព័ត៌មាន
ប្រធានាធិបតីអ៊ុយក្រែនបានសម្តែងការរីករាយយ៉ាខ្លាំងដែលសហរដ្ឋអាមេរិកបានរួមបញ្ចូលរថពាសដែកធន់ធ្ងន់នៅក្នុងកញ្ចប់ជំនួយយោធាចុងក្រោយបង្អស់ដែលមានត…

របបសឹកមីយ៉ាន់ម៉ាចរចាជាមួយក្រុមឧទ្ទាមត្រៀមរៀបចំការបោះឆ្នោតឆ្នាំ២០២៣តាមការសន្យា

ព័ត៌មាន
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាបានរាយការណ៍ថា រដ្ឋាភិបាលរបបយោធាមីយ៉ាន់ម៉ាបានជួបពិភាក្សាជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចចំនួនបីលើការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ