អនុស្សរណៈ

ក្រុមហ៊ុន​ឧកញ៉ា​ សៀ ឫទ្ធី ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ UNDP និង UNIDO លើគម្រោងធំៗ៣


កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNDP និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហ៍កម្ម ហៅកាត់ថា UNIDO បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន WorldBridge Group លើគម្រោងធំៗចំនួន៣ គឺគម្រោងលំនៅដ្ឋានតម្លៃសមរម្យ ការគ្រប់គ្រងរថយន្តដឹកជញ្ជូនបៃតង និងការអភិវឌ្ឍន៍បណ្តុំសហគ្រាសធុនតូច និងមធ្យម(SME Cluster)។
នេះជាពិធីចុះ MoU រវាងUNDP និង UNIDO ជាមួយក្រុមហ៊ុន WorldBridge Group (ឧកញ៉ា សៀ ឬទ្ធី រូបខាងឆ្វេង លោក Nick Beresford រូបខាងស្តាំ)
ដោយ

MoU នេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនឥណនាសម្រាប់អ្នករស់នៅក្នុងគម្រោងផ្ទះតម្លៃសមរម្យ ដែលវិនិយោគដោយក្រុមហ៊ុន WorldBridge Group នៅតំបន់តាខ្មៅខេត្តកណ្តាល ដូចជា ការវិនិយោគលើការបំពាក់ថាមពលសូឡាតាមគេហដ្ឋាន ការស្វែងរកអ្នកវិនិយោគដើម្បីកែច្នៃសំរាម និងការប្រើប្រាស់ឡើងវិញដើម្បីជួយដល់បរិស្ថាន ការរៀបចំមធ្យោបាយដឹកជញ្ជូនសាធារណៈដោយប្រើថាមពលស្អាត ដើម្បីសម្រួលដល់អ្នករស់នៅក្នុងគម្រោងនេះ ព្រមទាំងរៀបចំការស្វែងរកអ្នកវិនិយោគដើម្បីផ្តល់កម្ចីដែលមានការប្រាក់ទាប ដើម្បីសម្រួលឲ្យពលរដ្ឋទទួលបានផ្ទះតម្លៃសមរម្យជាការជួយលើកស្ទួយជីវភាពរបស់ពលរដ្ឋ។  

លោកឧកញ៉ា សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុនវើលដ៍ប្រ៊ីដគ្រុប បានមានប្រសាសន៍ក្នុងកម្មវិធីនេះថា ការអភិវឌ្ឍ និងការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា ត្រូវធ្វើឡើងប្រកប​ដោយចីរភាព និង ផ្តល់ផលវិជ្ជមានសម្រាប់សង្គម។ លោកឧកញ៉ាបន្ថែមថា ពិធីចុះហត្ថលេខាលើអនុស្សរណៈជាមួយអង្គការ UNDP ព្រោះអង្គការនេះ មានបណ្តាញ​ទូលំទូលាយ និងជំនាញច្បាស់លាស់ក្នុងការផ្តល់នូវមកនូវផលវិជ្ជមានផ្នែកសង្គម សេដ្ឋកិច្ច បរិស្ថាន ដែលធ្វើឲ្យគម្រោងរបស់ក្រុមហ៊ុនអាចផ្តល់អត្ថប្រយោជន៍កាន់តែច្រើនថែមទៀតដល់ប្រជាជនកម្ពុជាជាទូទៅ។ 

លោកឧកញ៉ា សៀ ឬទ្ធី បានថ្លែងយ៉ាងដូច្នេះថា៖ «ដើម្បីធ្វើឲ្យការរស់នៅរបស់ប្រជាជនក្នុងគម្រោងលំនៅដ្ឋានមានតម្លៃសមរម្យកាន់តែល្អប្រសើរ និងធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់សហគមន៍ ក៏ដូចជាប្រទេសជាតិនោះ គម្រោងរបស់យើងខ្ញុំបានផ្តល់នូវសួនបៃតង ស្រស់បំព្រងធំទូលាយ ទីផ្សារ គេហដ្ឋានប្រកបអាជីវកម្ម សាលារៀន និងមណ្ឌលសុខភាព ប៉ុន្ដែ យើងខ្ញុំនៅមិនទាន់ពេញចិត្ត ហើយនឹងបន្តសហការជាមួយអង្គការ UNDP ដើម្បីផ្តល់ជូនពលរដ្ឋនូវអត្ថប្រយោជន៍បន្ថែមទៀតពីគម្រោងលំនៅដ្ឋានសមរម្យនាពេលបច្ចុប្បន្ន និង គម្រោងនេះនៅពេលអនាគត»។ 

បើតាមលោកឧកញ៉ា សៀ ឬទ្ធី ការចុះ MoU នេះ នឹងជួយជំរុញការប្រើប្រាស់ថាមពលស្អាត និងកកើតឡើងវិញ និងគម្រោងលើកស្ទួយសេវាដឹកជញ្ជូន ដូចជា ការហ្វឹកហ្វឺនអ្នកបើកបរ ផ្សព្វផ្សាយពីសុវត្ថិភាពតាមដងផ្លូវជាដើម។ 

តាមពិតទៅ អង្គការ UNDP បានចុះ MoU សម្រាប់គម្រោងធំៗទាំងបីខាងលើ ខណៈ UNIDO ជួយតែលើគម្រោងអភិវឌ្ឍន៍បណ្តុំសហគ្រាសធុនតូច និងមធ្យម (SME Cluster) ដើម្បីផ្តល់ជាបច្ចេកទេស និងធ្វើយ៉ាងណាឲ្យវិស័យSMEអាចប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។  

លោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំនៅប្រទេសកម្ពុជា បានកត់សម្គាល់ថា វិស័យ SME នៅកម្ពុជាមានភាពរាំងស្ទះមួយចំនួន ដូចជា កង្វះខាតពត៌មាន​ ទីផ្សារ និង បច្ចេកវិទ្យា សមត្ថភាពបុគ្គលិក ថាមពអគ្គិសនីថ្លៃ និងបញ្ហាជាច្រើន។  

លោកថ្លែងថា៖ «ការចុះMoUជាមួយក្រុមហ៊ុន WorldBridge Group យើងមើលទៅលើបរិយាកាសទូទៅក្នុងការធ្វើជំនួញទាក់ទងនឹងកែលម្អបទប្បញ្ញត្តិរបស់រដ្ឋាភិបាល និងការអន្តរាគមផ្ទាល់ជាមួយសហគ្រាស ដើម្បីបណ្តុះបណ្តាលជំនាញដល់សហគ្រាស ក៏ដូចជាបុគ្គលិកគាត់ ឲ្យប្រើប្រាស់ធនធានឲ្យមានប្រសិទ្ធភាព។ នេះជាគំនិតរួមនៃការចុះMoUជាមួយក្រុមហ៊ុនដើម្បីជំនះឧបសគ្គរបស់SME»។  

លោក សុខ ណារិន (កណ្ដាល)តំណាងអង្គការ UNIDO ប្រចាំនៅប្រទេសកម្ពុជា (រូបថត៖ ហេង ភារម្យ)

លោក Nick Beresford នាយកអង្គការ UNDP ប្រចាំនៅកម្បុជា បានថ្លែងថា ការចុះអនុស្សរណៈជាមួយក្រុមហ៊ុនវើលដ៍ប្រ៊ីដគ្រុបនៅពេលនេះ ដើម្បីជំរុញការវិនិយោគប្រកបដោយចីរភាពនៅក្នុងវិស័យនានាដែលមានឥទ្ធិពលលើសង្គម និងសេដ្ឋកិច្ចកម្រិតខ្ពស់។  

នាយកអង្គការ UNDPរូបនេះ ថ្លែងយ៉ាងដូច្នេះថា៖ «ការបន្តភាពជាដៃគូនេះ ជាជំហានដ៏សំខាន់ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាពត្រឹមឆ្នាំ២០៣០»៕      

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការទិញរថយន្តបង់រំលស់ ចាប់ផ្តើមពេញនិយមខ្លាំងនៅកម្ពុជា! ហេតុអ្វី?

ព័ត៌មាន
ការទិញ​លក់​ឡាន​​បង់រំលស់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កំពុងមានសកម្មភាព​ផុសផុល​ខ្លាំង​នៅកម្ពុជា។ ឈ្មួញលក់ឡាន លោក ប៊ុន រតនា បានឲ្យដឹងថា ខ…

ទីផ្សារឡានមួយទឹកត្រូវប៉ាន់ ស្របពេលពលរដ្ឋខ្មែរដែលមានជីវភាពបង្គួរមានការកើនឡើង

ព័ត៌មាន
នៅលើដងផ្លូវនានានៅកម្ពុជា គេសង្កេតឃើញមានឡានថ្មីតិចតួចណាស់។ បើតាមអាជីវករលក់ឡានមួយទឹក បានឲ្យដឹងថា ឡានមួយទឹកនៅកម្ពុជាមានរហូត៩០ភាគរយឯណោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ