កម្ចីសម្រាប់​ SME

អេស៊ីលីដា ត្រៀមមូលនិធិកម្ចីជិត៦០០លានដុល្លារ សម្រាប់ផ្ដល់ជូន SME នៅឆ្នាំ២០២១


នៅឆ្នាំ២០២១នេះ ធនាគារអេស៊ីលីដា ដែលជាធនាគារក្នុងស្រុកធំជាងគេមួយនៅកម្ពុជាបានត្រៀមមូលនិធិកម្ចីប្រមាណជិត៦០០លានដុល្លារ សម្រាប់ផ្ដល់ជូនសហគ្រាសខ្នាតតូច និងមធ្យមសម្រាប់យកប្រើប្រាស់លើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។
លោក បណ្ឌិត អុិន ចាន់នី ប្រធាននាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា
ដោយ

លោកបណ្ឌិត អុិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​គូសបញ្ជាក់ថា នៅឆ្នាំ២០២០ អេស៊ីលីដា នៅតែបន្ដ​ផ្ដល់​ឥណទាន​ដែលមាន​តម្លៃ​សមរម្យ​ ដល់វិស័យ​សហគ្រាស​ខ្នាតតូច និងមធ្យម។ យ៉ាងណាមិញ នៅឆ្នាំ២០២១ អេស៊ីលីដា ក៏កំពុង​ត្រៀម​មូលនិធិ​កម្ចី​ផ្ដល់ជូន​សហគ្រាស​ក្នុងវិស័យនេះ ជិត​៦០០លាន​ដុល្លារបន្ថែមទៀត។

បើតាម​លោក​បណ្ឌិត​ អុន ចាន់នី ការលូតលាស់​នៅក្នុងវិស័យ​ធនាគារ នៅឆ្នាំ២០២០ គឺត្រូវបាន​ជួយ​ជំរុញ​ពីក្រោយ​ដោយ​រាជរដ្ឋាភិបាល​ ខណៈដែល​កន្លងមក​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​បាន​បង្កើត​នូវ​ធនាគាររដ្ឋ SME Bank ដើម្បី​​សហការគ្នា​ជាមួយ​ធនាគារ​ឯកជន​ក្នុងការ​ផ្ដល់​ប្រាក់កម្ចី​ទៅដល់​អតិថិជន​ដែលមាន​ទ្រព្យ​បញ្ចាំ​មិនគ្រប់គ្រាន់។

បើតាម​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​រូបនេះ កាលពីឆ្នាំ២០២០ កន្លងទៅ ធនាគារ​អេស៊ីលីដា បាន​ផ្ដល់​ប្រាក់​មូលនិធិ​តាមរយៈ​ការសហការជាមួយនឹង​ធនាគារ SME Bank របស់រដ្ឋ​ប្រមាណ ២៣លាន​ដុល្លារ នៅក្នុង​ចំណោម​ថវិកា​៥០លាន​ដុល្លារ ដែលបាន​ដាក់ចេញ​ដោយ​ធនាគារ​រដ្ឋ​មួយនេះ។

គួរបញ្ជាក់ថា នាពេល​កន្លងទៅថ្មីៗនេះដែរថា ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ក៏បាន​​រៀបចំ​នូវមូលនិធិ​ប្រមាណ​២០០លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត សម្រាប់​ការធានាឥណទាន​នៅក្នុង​វិស័យធនាគារ​ និងហិញ្ញវត្ថុ ដោយ​មូលនិធិនេះ អាច​បង្កនូវលទ្ធភាព​ដល់​គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ​ឯកជន​អាច​ផ្ដល់​ប្រាក់កម្ចី​ដល់ទៅ​អ្នកប្រើប្រាស់​ដល់ទៅទំហំ​កម្ចី ២ពាន់លាន​ដុល្លារអាមេរិកឯណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រង់ចាំជំនួយពីចិនយូរពេកមីយ៉ាន់ម៉ាផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩របស់ឥណ្ឌាវិញ

ព័ត៌មាន
ក្រោយពីរង់ចាំមើលជំនួយវ៉ាក់សាំងពីចិនយូរពេក ប្រទេសមីយ៉ាន់ម៉ាបានសម្រេចចិត្តចាប់ផ្តើមយកវ៉ាក់សាំងកូវីដ១៩ដែលផ្ដល់ដោយប្រទេសឥណ្ឌា ចាក់ជូនបុគ្…

ស្ថានទូតខ្មែរប្រកាសឲ្យប្រុងប្រយ័ត្នក្រោយផ្ទុះកូវីដ-១៩ ក្នុងសហគមន៍នៅវៀតណាម ជាង៨០ករណី

ព័ត៌មាន
ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាមនៅថ្ងៃសុក្រទី ២៩មករា បានជូនដំណឹងដល់ពលរដ្ឋខ្មែរ សិស្សនិស្សិតដែលកំពុងសិក្សានិងស្នាក់នៅ ក្នុងប្រទេសវៀតណាម …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ