ឥណទាន

ទំហំ​ឥណទាន​​អេស៊ីលីដាកើន ១៥% ក្នុងឆ្នាំ​២០២០ ទោះបីមានកូវីដ-១៩ មករំខាន


ធនាគារអេស៊ីលីដា ដែលជាធនាគារ​ពាណិជ្ជ​ក្នុងស្រុក​ធំជាងគេមួយនៅកម្ពុជា នៅឆ្នាំ២០២០កន្លងទៅ សម្រេចបានកំណើនឥណទានដល់ទៅ ១៥% ដែលជាកំណើនមួយខ្ពស់ជាងអត្រាកំណើនកាលពីឆ្នាំ២០១៩ទៅទៀត។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា

លោកបណ្ឌិត​ អុិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​គូសបញ្ជាក់​ថា ការលូតលាស់​ឥណទាន​របស់​ធនាគារ​អេស៊ីលីដា​ នៅក្នុងអំឡុង​ពេលមាន​វិបត្តិកូវីដ-១៩នេះ គឺដោយសារតែ​មានការចូលរួម​មួយភាគធំ​ពីកំណើន​ឥណទាន​ក្នុង​វិស័យ​កសិកម្ម ដ្បិតថា​វិស័យនេះ ជាវិស័យ​មួយ​ដែល​មាន​ការរង​ផលប៉ះពាល់​តិចតួច​ពីកូវីដ-១៩ ហើយនៅតែ​រក្សាបាន​កំណើន​ល្អនៅឆ្នាំ២០២០។

លោកបណ្ឌិត អុិន ចាន់នី ឡើកឡើងយ៉ាងដូច្នេះថា «សម្រាប់ឆ្នាំ២០២០ហ្នឹង​ ក្នុងវិស័យឥណទាន​ហ្នឹង​លូតលាស់​ប្រមាណជា​ប្រហែលជា ១៥% ច្រើនជាង​ឆ្នាំធម្មតា ហើយវិស័យទាំងមូល​ក៏អញ្ចឹងដែរ។» លោកបន្ថែមថា «ហេដ្ឋរចនាសម្ព័ន្ធ​របស់យើង​ហ្នឹងឯង​ ដែលយើង​អាចគាំទ្រ​ដល់​ការលូតលាស់​ក្នុងវិស័យ​កសិកម្ម​ហ្នឹងខ្លាំង ព្រោះឥណទាន​ក្នុងវិស័យ​កសិកម្ម​របស់ធនគារ​អេស៊ីលីដាហ្នឹង​មានប្រមាណជា ២០% នៃឥណទាន​សរុប​ឯណោះ។»

លោក បណ្ឌិត អុិន ចាន់នី បានគូសបញ្ជាក់ថា ឥណទាន​សរុប​កាលពីឆ្នាំ​២០១៩​មានដល់ទៅ ៤ពាន់​៣រយលាន​ដុល្លារ។ លោកបណ្ឌិតបន្ថែមថា ឥណទាន​ក្នុងវិស័យកសិកម្ម​មានការលូតលាស់​នៅឆ្នាំ២០២០ ដោយសារតែ​វិស័យកសិកម្ម​ជាវិស័យ​មួយ​ដែលរង​ផលប៉ះពាល់​តិចតួច​ដោយសារតែ​កូវីដ-១៩ ហើយ​បើមើលទៅលើ​របាយការណ៍​នាំចេញ​ផលិតផល​កសិកម្ម​នៅតែ​មានកំណើន​ល្អ។

លោក​បណ្ឌិត អុិន ចាន់នី បាន​លើកឡើងថា បើ ដោយ ផ្អែក​ទៅតាម​​របាយការណ៍ពី ការិយាល័យ​ឥណទាន​កម្ពុជា​បង្ហាញថា​ ការលូតលាស់​របស់​វិស័យធនាគារ និងហិរញ្ញវត្ថុ​ជារួម នៅឆ្នាំ២០២០  ​គឺមាន​មិនក្រោម​​២០% នោះទេ បើទោះបីជា​ពេញមួយឆ្នាំ​កន្លងមកនេះ មាន​មេរោគកូវីដ-១៩ តាម​វាយប្រហារ​យ៉ាងណាក្ដី៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ចូបៃឌិនថា នឹងលើកលែងបំណុលនិស្សិតអាមេរិកក្នុងម្នាក់ ១ម៉ឺនដុល្លារ

ព័ត៌មាន
នៅពេលដែលធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់អាមេរិក លោក ចូបៃឌិន ធ្លាប់បានលើកឡើងពីគោលនយោបាយមួយថា នឹងលើកល…

ទោះកូវីដ១៩តាមរំខានក៏វិស័យហិរញ្ញវត្ថុកម្ពុជាមានភាពរឹងមាំនិងបន្តរឹងមាំទៀតក្នុងឆ្នាំ២០២១

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យផ្សារមូលបត្រកម្ពុជា បានអះអាងថាទោះបីជាវិបត្តិកូវីដ១៩តាមយាយីរំខានអស់ពេញមួយឆ្នាំ២០២០ក៏ពិតមែន តែវិស័យធនាគារនិងជារួមហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ