អាមេរិក និងចិនប៉ះសម្តីគ្នានៅ UN

មហាអំណាចអាមេរិក និង ចិន ប៉ះសម្តីគ្នានៅ UNជាថ្មី ជុំវិញរឿងសមុទ្រចិនខាងត្បូង


សហរដ្ឋអាមេរិក នៅដើមសប្តាហ៍នេះ បានព្រមានចំៗនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីអំពីការគម្រាមកំហែងដល់សន្តិសុខ និង ផ្លូវពាណិជ្ជកម្មពិភពលោក ដែលបង្កឡើងដោយសារជម្លោះ និង ភាពតានតឹងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
មហាអំណាចអាមេរិក និង ចិន ប៉ះសម្តីគ្នានៅ UNជាថ្មី ជុំវិញរឿងសមុទ្រចិនខាងត្បូង

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក អាន់​តូ​នី ប្លី​ង​ខេន (Antony Blinken) ក្នុងអំឡុងពេល​កិច្ចប្រជុំ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​ព្រមាន​ទៅ​កាន់​អង្គការសហប្រជាជាតិ UN ជា​ថ្មី​ម្តងទៀត​ថា បញ្ហា​ជម្លោះ​រុំ​ា​រ៉ៃ រវាង​មហា​យក្ស​ចិន និង បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ាន​ក្នុង​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង នឹង​ជះ​ផល​លំបាក​ធ្ងន់ធ្ងរ​ជាស​កល​ដល់​វិស័យ​សន្តិសុខ និង ពាណិជ្ជកម្ម​។

មន្ត្រីជាន់ខ្ពស់​សហរដ្ឋអាមេរិក​រូប​នេះ បាន​គូសបញ្ជាក់​ទៀត​ថា សហរដ្ឋអាមេរិក​កត់សម្គាល់​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជា​រឿយ​ៗ បូក​រួម​នឹង​ភាព​តានតឹង​ជា​ប្រចាំ ដែល​បណ្តាល​មក​ពី​ការ​វាតទី​ចង់បាន​ដែនទឹក​ដោយ​ខុស​ពី​ច្បាប់​អន្តរជាតិ​។

ភ្លាម​ៗ​ក្រោយ​ពី​ការ​លើក​ឡើង​ដោយ​សហរដ្ឋអាមេរិក ភាគី​ចិន លោក ដៃ ប៊ី​ង (Dai Bing) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​បាន​ឆ្លើយ​តប​ថា សហរដ្ឋអាមេរិក​ទៅ​វិញ​ទេ ដែល​ជា​អ្នក​ធ្វើ​ឲ្យ​មានការ​គម្រាមកំហែង​ផ្លូវ​ពាណិជ្ជកម្ម និង ផ្លូវ​នាវាចរណ៍​ជាស​កល តាម​រយៈ​សកម្មភាព​របស់​ខ្លួន ដោយ​បាន​បញ្ជូន​នាវាចម្បាំង​តាម​អំពើ​ចិត្ត ចូល​មក​ក្នុង​ដែនទឹក​ដែល​កំពុង​មាន​ជម្លោះ ហើយ​ថែម​ទាំង​មិនមែន​ជា​ជម្លោះ​របស់​ខ្លួន​សោះឡើយ​។

គួរ​ជម្រាប​ថា ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ប្រទេស​ចិន​បាន​ទាមទារ​ស្ទើរតែ​ទាំងស្រុង​នៃ​ផ្ទៃ​ទឹក​ទៅ​ហើយ ដោយ​ថែម​ទាំង​គ្របដណ្តប់​ដល់​ដែនទឹក​នៃ​ប្រទេស​មួយ​ចំនួន​ទៀត​នៃ​តំបន់​អាស៊ាន មាន​ដូច​ជា វៀតណាម ម៉ា​ឡេ​ស៊ី ប្រ៊ុ​យ​ណេ ឥណ្ឌូ​នេ​ស៊ី និង ហ្វី​លី​ពី​ន​។ តំបន់​ជម្លោះ​មួយ​នេះ ជា​ផ្លូវ​នាវាចរ​ដ៏​សំខាន់​សម្រាប់​ក្នុង​តំបន់ និង ពិភពលោក ដោយសារ​តែ​ពាណិជ្ជកម្ម​តម្លៃ​រាប់​សិប​ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​ត្រូវ​បាន​ឆ្លងកាត់​តាម​ផ្លូវទឹក​មួយ​នេះ បូក​រួម​នឹង​ធនធានធម្មជាតិ​ជា​ច្រើន​ផ្សេង​ទៀត​នៅ​ក្រោម​បាតសមុទ្រ​។

សមុទ្រ​ចិន​ខាងត្បូង​បាន​ក្លាយជា​សំណុំរឿង​ក្តៅ​គគុក​មួយ ក្នុង​ចំណោម​បញ្ហា​ដទៃ​ទៀត​នៅ​ក្នុង​ទំនាក់ទំនង​ដ៏​ល្អក់កករ រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លេខ​១ និង លេខ​២ គឺ អា​មេ​រិ​ក និង ចិន ដោយ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ជា​រឿយ​ៗ​បាន​ច្រានចោល​នូវ​អ្វី​ដែល​ខ្លួន​ហៅ​ថា ជា​ការ​ទាមទារ​ខុសច្បាប់​ពី​ទីក្រុង​ប៉េ​កាំ​ង​នៅ​ក្នុង​ដែនទឹក​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​មួយ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងជើងផ្ទុះកំហឹងថ្មីទៀតហើយ ក្រោយកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធាជាមួយអាមេរិក

ព័ត៌មាន
ទើបតែតភ្ជាប់ខ្សែទូរស័ព្ទទំនាក់ទំនងគ្នាមិនទាន់បានប៉ុន្មានថ្ងៃផង ឥឡូវនេះ ទំនាក់ទំនងរវាងបងប្អូនកូរ៉េទាំងពីរ កំពុងធុំក្លិនមិនសូវល្អទៀតហើយ…

នាយករដ្ឋមន្ត្រីថៃ ដកបម្រាមលើព័ត៌មានបំភិតបំភ័យសាធារណជនក្នុងអំឡុងពេលកូវីដ-១៩ចេញវិញហើយ

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃ លោកប្រយុទ្ធ ចាន់អូចារ នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានសម្រេចដកចោលនូវបទបញ្ជាហាមប្រាមរបស់លោក ចំពោះការផ្សព្វផ្សាយព័ត៌មាន ដែលអាចប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ