បន្ទះ​សូ​ឡា​

ក្រុមហ៊ុន​អា​មេ​រិ​ក​ស្នើ​អាជ្ញាធរ​ឲ្យ​យកពន្ធ​នាំ​ចូល​បន្ទះ​សូ​ឡា​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ចំនួន ៤ រួម​ទាំង​កម្ពុជា


ក្រុមហ៊ុន​ផលិត​បន្ទះ​សូ​ឡា​របស់​​កំពុង​ស្នើ​សុំ​ឱ្យ​មន្ត្រី​ពាណិជ្ជកម្ម​អា​មេ​រិ​ក​ស៊ើបអង្កេត ដើម្បី​ការ​ដំឡើង​ពន្ធ​លើ​ការ​នាំ​ចូល​បន្ទះ​សូ​ឡា​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចំនួន ៤ រួម​មាន ម៉ា​ឡេ​ស៊ី ថៃ វៀតណាម និង​កម្ពុជា ហើយ​មូលហេតុ​នៃ​ការ​ដំឡើង​ពន្ធ​នេះ ដោយ​ក្រុមហ៊ុន​អា​មេ​រិ​ក​លើក​ឡើង​ថា ដោយសារ​ក្រុមហ៊ុន​ផលិត​បន្ទះ​សូ​ឡា​របស់​ចិន បាន​ផ្លាស់​ប្តូរ​ការ​ផលិត​របស់​ពួក​គេ​ទៅ​កាន់​ប្រទេស​ទាំង​៤​នោះ។
ការយកពន្ធនាំចូលលើគ្រឿងបន្ទះសូឡារបស់សហរដ្ឋអាមេរិក

ក្រុមហ៊ុន​ដំឡើង​បន្ទះ​សូ​ឡា Auxin ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ាស​ហរ​ដ្អា​មេ​រិ​ក បាន​ដាក់​ញត្តិ​ថ្មី​មួយ​ទៅ​កាន់​ក្រសួងពាណិជ្ជកម្ម​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី ៨ កុម្ភៈ នេះ ដោយ​ស្នើ​សុំ​ឱ្យ​មានការ​ពិនិត្យ​ឡើង​វិញ​លើ​ការ​នាំ​ចូល​បន្ទះ​សូ​ឡា​ពី​ប្រទេស​កម្ពុជា ម៉ា​ឡេ​ស៊ី ថៃ និង​វៀតណាម​។ ការ​ដាក់​ញត្តិ​ថ្មី​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​រដ្ឋបាល​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក ចូ បៃ​ដិ​ន បាន​បន្ដ​ការ​យក​ពន្ធគយ ប៉ុន្តែ​ក៏​មាន​បន្ធូរ​បន្ថយពន្ធ​លើ​ផលិតផល​ថាមពល​ពន្លឺព្រះអាទិត្យ​ដែល​ផលិត​នៅ​បរទេស ដែល​ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ផលិត​បន្ទះ​សូ​ឡា​តូច​ៗ​នៅ​អា​មេ​រិ​ក​ខកចិត្ត​ជា​ខ្ល​ង​។

សូម​ជម្រាប​ថា អ្នក​ផលិត​បន្ទះ​សូ​ឡា​ក្នុងស្រុក​របស់​អា​មេ​រិ​ក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​បាន​ស្វែងរក​ដំណោះស្រាយ​ពាណិជ្ជកម្ម​ម្តង​ហើយ​ម្តងទៀត​ជុំវិញ​ការ​នាំ​ចូល​បន្ទះ​សូ​ឡា​នេះ ដោយ​ពួក​គេ​បាន​និយាយ​ថា ផលិតផល​របស់​ពួក​គេ​មិន​អាច​ប្រកួតប្រជែង​ជាមួយនឹង​បន្ទះ​សូ​ឡា​ផលិត​នៅ​អាស៊ី​ដែល​មាន​តំលៃ​ថោក និង​គ្របដណ្តប់​ទីផ្សារ​បាន​នោះ​ទេ​។ 

 ប៉ុន្តែ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​បន្ទះ​សូ​ឡា​ធំ​ៗ​របស់​សហរដ្ឋអាមេរិក​វិញ បាន​ប្រឆាំង​នឹង​រនាំង​ពន្ធគយ​នេះ ដោយសារ​តែ​សមាជិក​របស់​ពួក​គេ ដែល​មាន​ដូច​ជា អ្នក​អភិវឌ្ឍន៍​ឧបករណ៍ និង​ការ​ដំឡើង​បន្ទះ​សូ​ឡា  ពឹងផ្អែក​លើ​ការ​នាំ​ចូល​ផលិតផល​តម្លៃ​ថោក ដើម្បី​ប្រកួតប្រជែង​ជាមួយ​ឥន្ធនៈ​ហ្វូ​ស៊ី​ល​។

គួរ​រំឭក​ថា ប្រធានាធិបតី​អា​មេ​រិ​ក Joe Biden កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន បាន​ចុះហត្ថលេខា​បន្ត​ការ​យកពន្ធ​លើ​បន្ទះ​សូ​ឡា​នាំ​ចូល​ពី​ក្រៅប្រទេស ដែល​ចាប់​អនុវត្ត​តាំងពី​ជំនាន់​លោក ដូ​ណា​ល់ ត្រាំ នៅ​ជា​ប្រធានាធិបតី​ម្ល៉េះ ពិសេស​បន្ទះ​សូ​ឡា​នាំ​ចូល​ពី​ប្រទេស​ចិន​ទាំងអស់​តែ​ម្ដង​។ គេ​នៅ​ចាំ​បាន​ថា កាលពី​រដ្ឋបាល​លោក Donald Trump ពោល​គឺ​នៅ​ឆ្នាំ​២០១៨​អា​មេ​រិ​កបាន​ផ្តើម​បន្ថែម​ពន្ធ​លើ​ការ​នាំ​ចូល​ផ​លិ​ផល​បន្ទះ​សូ​ឡា​ពី​ប្រទេស​ចិន ក្នុង​អត្រា ៣០% ហើយ​ក្រោយមក​ចុះ​មក​នៅ​ត្រឹម ១៥%​វិញ​៕


អត្ថបទ ស៊ើ​ង និមល់


© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើគោលនយោបាយគ្មានកូវីដ១៩របស់ចិន ពិតជាកំពុងគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចពិភពលោកមែនទេ?

ព័ត៌មាន
តើវាជាការពិតដែរឬទេ ដែលថាគោលនយោបាយគ្មានកូវីដ១៩របស់ចិន កំពុងគំរាមកំហែងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក? ប្រទេសចិនបានប្រកាន់ខ្ជាប់ន…

យន្ដការ​កូ​វ៉ា​ក់ នឹង​កាត់​បន្ថយ​ចំនួន​វ៉ាក់សាំង​កូ​វី​ដ​១៩​ទៅ​ឲ្យ​កូរ៉េ​ខាងជើង បន្ទាប់​ពី​ប្រទេស​នេះ​មិន​បាន​រៀបចំ​មធ្យោបាយ​ដឹក​ជញ្ជូន

ព័ត៌មាន
កម្មវិធី​ចែកចាយ​វ៉ាក់សាំង​កូ​វី​ដ​១៩​ជាស​កល COVAX បាន​ធ្វើការ​កាត់​បន្ថយ​មក​វិញ​នូវ​ចំនួន​វ៉ាក់សាំង​ដែល​បាន​បម្រុង​ទុក​សម្រាប់​ប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ