កប៉ាល់ពាណិជ្ជកម្ម

អាម៉េរិកថា ការរឹបអូសកប៉ាល់ជប៉ុន គឺជាការរំលោភច្បាប់អន្តរជាតិ និងទាមទារឱ្យក្រុមហ៊ួធីដោះលែងបន្ទាន់


បន្ទាប់ពីរឹបអូសបានមួយថ្ងៃ ក្រុមហ៊ូធីរបស់យេម៉ែន ដែលមានអ៊ីរ៉ង់នៅពីក្រោយបានចេញផ្សាយវីដេអូមួយបង្ហាញពីកម្លាំងប្រដាប់អាវុធចុះពីឧទ្ធម្ភាគចក្រ និងរឹបអូសកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហមភាគខាងត្បូង ដែលជាកប៉ាល់របស់ជប៉ុន។ សហរដ្ឋអាម៉េរិកក្រោយបានទទួលដំណឹងនេះ បានបរិហារការរឹបអូសនាវានេះថា ជាការបំពានច្បាប់អន្តរជាតិ ហើយបានទាមទារឱ្យក្រុមហ៊ូធី ដោះលែងកប៉ាល់ និងនាវិកជាបន្ទាន់។ ទោះជាយ៉ាងណា ក្រុមហ៊ូធី បានចោទអ៊ីស្រាអែលជាអ្នកប្រតិបត្តិការកប៉ាល់នោះ ខណៈអ៊ីស្រាអែលបដិសេធ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
3
ដោយ

តាមការឱ្យដឹងពីម្ចាស់កប៉ាល់ Galaxy Leader នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ កប៉ាល់ពាណិជ្ជកម្មត្រូវបានស្ទាក់ និងរឹបអូសដោយខុសច្បាប់ដោយបុគ្គលិកយោធា តាមរយៈឧទ្ធម្ភាគចក្រកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ហើយកប៉ាល់ និងនាវិកឥឡូវនេះកំពុងស្ថិតនៅក្នុងតំបន់កំពង់ផែ Hodeidah ក្នុងប្រទេសយេម៉ែន។ បើតាមម្ចាស់កប៉ាល់នោះ ទំនាក់ទំនងទាំងអស់ត្រូវបានបាត់បង់ជាបន្តបន្ទាប់ជាមួយនាវានេះ។ យោងតាមក្រុមហ៊ុនរបស់កប៉ាល់នេះ Galaxy Maritime បានឱ្យដឹងថា នាវិកនៅលើកប៉ាល់ Galaxy Leader នោះមានសញ្ជាតិមកពីប៊ុលហ្គារី អ៊ុយក្រែន ហ្វីលីពីន ម៉ិកស៊ិក និងរ៉ូម៉ានី ហើយនាវាត្រូវបានជួលដោយក្រុមហ៊ុនដឹកជញ្ជូន Nippon Yusen របស់ប្រទេសជប៉ុន។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Galaxy Maritime បាននិយាយថា ការរឹបអូសនាវានេះគឺជាការរំលោភលើសេរីភាពនាវាចរណ៍តាមសមុទ្រអន្តរជាតិ និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ពាណិជ្ជកម្មអន្តរជាតិ។ មិនតែប៉ុណ្ណោះ គេក៏ព្រួយបារម្ភពីសុវត្តិភាពរបស់នាវិកទាំង២៥នាក់ ដែលត្រូវបានចាប់ខ្លួនដោយជនល្មើស នៃអំពើឧក្រិដ្ឋកម្មនេះដែរ។ ទន្ទឹមគ្នានេះ សហរដ្ឋអាម៉េរិកបានបរិហារ និងទាមទារឱ្យក្រុមហ៊ូធីដោះលែងកប៉ាល់ និងនាវិកទាំងនោះជាបន្ទាន់។ យោងតាមអ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Matthew Miller បានឱ្យដឹងថា ការរឹបអូសរបស់ក្រុមហ៊ូធីលើកប៉ាល់ Galaxy Leader នៅសមុទ្រក្រហម គឺជាការរំលោភច្បាប់អន្តរជាតិ ដោយលោកទាមទារឱ្យដោះលែងជាបន្ទាន់ ហើយលោកនឹងពិភាក្សាជាមួយសម្ព័ន្ធមិត្ត និងប្រទេសដៃគូនៅអង្គការសហប្រជាជាតិ អំពីជំហានបន្ទាប់លើករណីនេះ។

ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ប្រទេសជប៉ុន កាលពីថ្ងៃចន្ទ បានព្រមានអំពីការរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ បន្ទាប់ពីកប៉ាល់នេះត្រូវបានរឹបអូសដោយក្រុមសកម្មប្រយុទ្ធហ៊ូធីកាលពីថ្ងៃអាទិត្យ។ យោងតាមរដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោក Yasutoshi Nishimura បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ទំនិញផ្សេងៗ រួមទាំងរថយន្ត ត្រូវបានដឹកជញ្ជូនតាមផ្លូវទឹក ដែលតភ្ជាប់អឺរ៉ុប និងជប៉ុនតាមរយៈព្រែកជីកស៊ុយអេ។ លោកថា វាអាចមានផលប៉ះពាល់ដល់សេដ្ឋកិច្ចជប៉ុន រួមទាំងខ្សែច្រវាក់ផ្គត់ផ្គង់ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការរឹតត្បិតការនាំចេញអង្កររបស់ឥណ្ឌា អាចនឹងធ្វើឱ្យតម្លៃអង្ករពិភពលោកកើនឡើងខ្ពស់

ព័ត៌មាន
ឥណ្ឌាដែលជាប្រទេសនាំចេញអង្ករដ៏ធំជាងគេមួយនៅលើពិភពលោកត្រូវបានគេរំពឹងថា នឹងរក្សាការទប់ស្កាត់ការនាំចេញអង្កររបស់ខ្លួនរហូតដល់ឆ្នាំ២០២៤។ ក្នុង…

មូលនិធិបរទេសដែលបានវិនិយោគក្នុងទីផ្សារភាគហ៊ុននៅប្រទេសចិនបានចាកចេញជាង៧៥%

ព័ត៌មាន
មូលនិធិបរទេសជាង៣ភាគ៤ ដែលបានហូរចូលទីផ្សារភាគហ៊ុនរបស់ប្រទេសចិន នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំនេះ បានចាកចេញពីប្រទេសនេះវិញហើយ ដោយវិនិយោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ