រដ្ឋាភិបាលសហព័ន្ធអាមេរិកអាចនឹងបិទក្នុងពេល៥ថ្ងៃទៀត

រដ្ឋាភិបាលអាមេរិកប្រឈមនឹងការបិទនៅ៤ថ្ងៃខាងមុខ ខណៈសមាជិកសភានៃគណបក្សទាំងពីរកំពុងបញ្ចេញស្នៀតផ្ដួលគ្នាជុំវិញសេចក្ដីព្រាងថវិកា


ការប្រយុទ្ធតតាំងគ្នាផ្នែកនយោបាយប្រចាំឆ្នាំរវាងសមាជិកគបក្សទាំងពីរនៅក្នុងសភា និងព្រឹទ្ធអាមេរិក ពាក់ព័ន្ធនឹងសេចក្ដីព្រាងកញ្ចប់ថវិកាចំណាយ របស់រដ្ឋាភិបាលសហព័ន្ធ បានធ្វើឱ្យប្រទេសមហាអំណាចទី១ក្នុងលោកមួយនេះ កំពុងឈានទៅរកការបិទដំណើរការរដ្ឋាភិបាលនៅ ក្នុងរយៈពេល៤ថ្ងៃខាងមុខនេះ បើគិតចាប់ពីថ្ងៃទី២៧ខែកញ្ញា ប្រសិនបើរដ្ឋាភិបាលសហព័ន្ធមិនព្រមកាត់បន្ថយចំណាយខ្លះទេនោះ។
រដ្ឋាភិបាលសហព័ន្ធអាមេរិកអាចនឹងបិទក្នុងពេល៥ថ្ងៃទៀត

នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗ។
ព្រឹទ្ធសភាអាមេរិក ដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ នៅថ្ងៃទី២៦0 ខែកញ្ញា បានបោះឆ្នោតក្នុងសំឡេងគាំ ៧៧ ទល់នឹង ១៩សំឡេង ដើម្បីឲ្យមានពន្យារពេលក្នុងការផ្ដល់មូលនិធិរហូតដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ក្នុងគោលបំណងបញ្ជៀសការបិទរដ្ឋាភិបាលនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ប៉ុន្ដែ គេមិនទាន់ប្រាកដថាសេចក្ដីព្រាងច្បាប់ថវិកានេះ នឹងអាចឆ្លងផុតការសម្រេចរបស់សភាជាន់ទាបរបស់អាមេរិក ឬយ៉ាងណានោះទេ។
ក្នុងសេចក្ដីព្រាងថវិកានោះ ក៏មានការចំណាយប្រមាណជាង៦ពាន់លានដុល្លារសម្រាប់ជំនួយដល់អ៊ុយក្រែន និង៦ពាន់លានដុល្លារសម្រាប់សង្គ្រោះគ្រោះមហន្ដរាយនៅក្នុងស្រុក។
មែនទែនទៅ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក ខេវិន ម៉េកខាធី មានវត្ថុបំណងដូចគ្នា គឺមិនចង់ឱ្យបិទដំណើរការផ្នែកណាមួយនៃរដ្ឋាភិបាលសហព័ន្ធ ដោយសារតែការរាំងស្ទះផ្នែកច្បាប់ថវិកាប្រចាំឆ្នាំនេះទេ។ ដូច្នេះហើយពួកគេបានព្រមព្រៀងគ្នាក្នុងខែឧសភា ចំពោះការចំណាយប្រចាំឆ្នាំចំនួនជិត១,៦ទ្រីលានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធគិតចាប់ពីថ្ងៃទី១ ខែតុលាខាងមុខនេះ។

ប៉ុន្តែក្រុមស្តាំនិយមក្នុងជួរគណបក្សសាធារណរដ្ឋបានច្រានចោលកិច្ចព្រមព្រៀងនេះ ដោយបានអំពាវនាវឱ្យមានការពិភាក្សាកាន់តែទូលំទូលាយលើការចំណាយរបស់រដ្ឋាភិបាលនេះ និងបានស្នើសុំឱ្យកាត់បន្ថយថវិកាប្រហែល១២០ពាន់លានដុល្លារ នៃកញ្ចប់ថវិកាសរុប។
ដោយនៅសល់ពេលត្រឹមតែ៤ថ្ងៃទៀត ប៉ុណ្ណោះ គឺដល់គម្រប់ខួបសារពើពន្ធថ្មី ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែតុលានោះ សមាជិកសភាអាមេរិកកំពុងព្យាយាមទម្លុះទម្លាយភាពជាប់គាំង ដែលបង្កឡើងដោយគណបក្សសាធារណរដ្ឋរឹងរូសទាំងនោះ ដែលពូកគេបានប្រកាសហើយថា នឹងរារាំងច្បាប់ថវិកានេះ រហូតទាល់តែមានការយល់ព្រមកាត់បន្ថយចំណាយតាមសំណើរបស់ពួកគេ។
ប្រសិនបើគ្មានវិធានការណាមួយត្រូវបានអនុម័តនៅមុនថ្ងៃផុតកំណត់ត្រឹមយប់អាធ្រាត្រនៅថ្ងៃសៅរ៍ឈានដល់ថ្ងៃអាទិត្យខាងមុខនេះទេ ផ្នែករដ្ឋាភិបាលជាច្រើននឹងត្រូវបង្ខំឱ្យបិទដំណើរការ ដោយរក្សាទុកតែសេវាកម្មសំខាន់ៗមួយចំនួនតែប៉ុណ្ណោះ។
ការបំបែកគ្នារវាងសភាទាំង២នេះបានបង្ហាញថា រដ្ឋាភិបាលសហព័ន្ធទំនងជានឹងឈានចូលដល់ការបិទជាទី៤របស់ខ្លួនមិនធ្លាប់មានក្នុងរយៈពេល១ទសវត្សរ៍មកនេះ ហើយដែលវាអាចបង្ហាញពីគំរូ មិនល្អសម្រាប់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក បៃដិន។
ទោះយ៉ាងណា ប្រធានសភាតំណាងរាស្ត្រលោក ខេវិន ម៉េកខាធី កាលពីថ្ងៃអង្គារទី២៦ខែកញ្ញា បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងព្យាយាមបញ្ចុះបញ្ចូលសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ដែលមិនបានយល់ស្របជាមួយសមាជិកបក្សសាធារណរដ្ឋដទៃទៀត ពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់មួយ ដែលនឹងផ្តល់មូលនិធិបណ្តោះអាសន្នដល់រដ្ឋាភិបាលបច្ចុប្បន្នផងដែរ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


រដ្ឋាភិបាលថៃនឹងខ្ចីបំណុលថែមជាង ៥ ពាន់លានដុល្លារ នៅឆ្នាំសារពើពន្ធ២០២៤

ព័ត៌មាន
អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយកាលពីថ្ងៃអង្គារ៍ទី២៦កញ្ញាថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃដឹកនាំដោយលោក ស្រ៊ីថា ថាវេស៊ីន បានអនុម័តឲ្យរដ្ឋាភិបា…

សហភាពអឺរ៉ុប និងអាជ្ញាធរកម្ពុជា ពិនិត្យមើលសមិទ្ធិផលកម្មវិធី CAPFISH នៅតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប

ព័ត៌មាន
គណៈប្រតិភូជាន់ខ្ពស់ពីរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងគណកម្មការតម្រង់ទិសកម្មវិធីជំរុញកំណើន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ