វិស័យសេដ្ឋកិច្ច

អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិអះអាងថា អាម៉េរិកមានឱកាសខ្ពស់៨៥% អាចធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៤ នេះ


អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិដ៏ល្បីល្បាញលោក ដេវីដ រ៉ូសេនបឺក (David Rosenberg) ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនពិគ្រោះយោបល់សេដ្ឋកិច្ច Rosenberg Research & Associates បានលើកឡើងថា សហរដ្ឋអាម៉េរិកមានឱកាសខ្ពស់រហូតដល់ទៅ៨៥% ដែលអាចធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៤នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider។
វិស័យសេដ្ឋកិច្ច
ដោយ

យោងតាមម៉ូឌែល ឬ គំរូវិភាគសេដ្ឋកិច្ចថ្មីមានឈ្មោះថា Full Model របស់អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិដ៏ល្បីល្បាញលោក ដេវីដ រ៉ូសេនបឺក (David Rosenberg) បង្ហាញថា សហរដ្ឋអាម៉េរិក មានឱកាសខ្ពស់ដល់ទៅ៨៥% អាចធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៤ នេះ ហើយនេះ គឺជាហានិភ័យសេដ្ឋកិច្ចដ៏ខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុសកលដ៏ធ្ងន់ធ្ងរក្នុងឆ្នាំ២០០៨ មក។

គំរូវិភាគសេដ្ឋកិច្ចនេះ ត្រូវបានបង្កើតឡើងដោយផ្អែកលើរបាយការណ៍ផ្លូវការរបស់អង្គការស្រាវជ្រាវអាម៉េរិក មួយមានឈ្មោះថា ការិយាល័យជាតិស្រាវជ្រាវសេដ្ឋកិច្ច (NBER) ព្រមទាំងសន្ទស្សន៍ស្ថានភាពហិរញ្ញវត្ថុ អនុបាទបង់សងបំណុល ដែលជាវិធីសាស្រ្តវាស់វែងទៅលើលទ្ធភាពនៃការបង់សងបំណុលត្រលប់មកវិញរបស់កូនបំណុល អស្ថិរភាពហិរញ្ញវត្ថុ និងសូចនាករខ្សែកោងដែលបង្ហាញថា កំណើនសេដ្ឋកិច្ចនឹងបង្អង់ល្បឿនក្នុងឆ្នាំ២០២៤ នេះ។

លោក ដេវីដ រ៉ូសេនបឺក (David Rosenberg) និយាយថា គំរូវិភាគសេដ្ឋកិច្ចនេះមានលក្ខណៈល្អប្រសើរជាងគំរូវិភាគសេដ្ឋកិច្ចផ្សេងៗទៀត ដោយសារគំរូវិភាគសេដ្ឋកិច្ចនេះធ្លាប់មានប្រវត្តិចេញការព្រមានទាន់ពេលវេលា និងសុក្រឹតអំពីការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចចាប់តាំងពីឆ្នាំ១៩៩៩ មក។

អ្វីដែលគួរកត់សម្គាល់នោះ គឺលោក ដេវីដ រ៉ូសេនបឺក (David Rosenberg) បានសង្កេតឃើញថា នៅដើមឆ្នាំ២០២៣ កន្លងទៅ គំរូវិភាគសេដ្ឋកិច្ចនេះបានបង្ហាញថា មានឱកាសត្រឹមតែ១២%ប៉ុណ្ណោះ ដែលសហរដ្ឋអាម៉េរិក អាចនឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ខណៈសូចនាករខ្សែកោងខាងលើបង្ហាញនៅពេលនោះថា មានឱកាស៥០% ដែលសហរដ្ឋអាម៉រិក អាចនឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានបន្ថែមថា ប្រសិនបើសហរដ្ឋអាម៉េរិក ពិតជាធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចដូចការព្យាករមែននោះ ផ្សារហ៊ុនច្បាស់ជានឹងជួបមហន្តរាយជាក់ជាមិនខាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញថា វិស័យអចលនទ្រព្យកម្ពុជា កំពុងស្ថិតដំណាក់កាលសំងំ មិនទាន់ឈានដល់មាត់ជ្រោះនោះទេ

ព័ត៌មាន
វិស័យអចលនទ្រព្យកម្ពុជា ដែលកំពុងនៅទ្រឹងដោយសារឥទ្ធិពលនៃជំងឺកូវីដ-១៩ បញ្ហាសង្រ្គាមនិងភាពតានតឹងភូមិសាស្ត្រនយោបាយសកល ត្រូវបានអ្នកជំនាញសេដ្ឋកិច្…

ការរឹតបន្តឹងការផ្តល់ប្រាក់កម្ចីរបស់ធនាគារនៅថៃ កំពុងធ្វើឱ្យរាំងស្ទះដល់ទីផ្សារលក់ខុនដូ

ព័ត៌មាន
ក្រុមហ៊ុនផ្នែកប្រឹក្សាយោបល់ពីវិស័យអចលនទ្រព្យមួយនៅប្រទេសថៃ បាននិយាយថា វិស័យឧស្សាហកម្ម និងសណ្ឋាគារនៅប្រទេសថៃ នឹងបន្តកើនឡើងនៅឆ្នាំនេះ។ ចំណែក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ