អាមេរិកបានជំទាស់នឹងការរឹតត្បិតការនាំចេញលោហធាតុវត្ថុធាតុដើមរបស់ចិន

អាមេរិកបានជំទាស់នឹងការរឹតត្បិតការនាំចេញលោហធាតុវត្ថុធាតុដើមរបស់ចិន ហើយថា នឹងពិគ្រោះជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនពីបញ្ហានេះ

សហរដ្ឋអាមេរិកបាន«ប្រឆាំងយ៉ាងម៉ឺងម៉ាត់»ចំពោះការរឹតត្បិតការនាំចេញរបស់ប្រទេសចិនលើផលិតផលរ៉ែហ្គាលីយ៉ូម និងរ៉ែហ្គ្រេម៉ាញ៉ូម (germanium) ដែលប្រើសម្រាប់ផលិតឧបករណ៍អេឡិចត្រូនិក ហើយអាមេរិកក៏នឹងពិគ្រោះជាមួយដៃគូ និងសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហានេះផងដែរ ខណៈដែលក្រុមហ៊ុននានាកំពុងប្រឹងប្រែងរកវិធីដោះស្រាយបញ្ហាបង្កពីការទប់ស្កាត់របស់ប្រទេសចិនលើការនាំចេញផលិតផលទាំង២នេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
សហរដ្ឋអាមេរិកបានជំទាស់នឹងការរឹតត្បិតការនាំចេញលោហធាតុវត្ថុធាតុដើមរបស់ចិន
ដោយ

ប្រទេសចិនបាននិយាយកាលពីថ្ងៃទី៣ ខែកក្កដាថា ខ្លួននឹងដាក់កំហិតលើការនាំចេញលោហធាតុសំខាន់ៗចំនួន២ដែលប្រើក្នុងឧបករណ៍អេឡិចត្រូនិក និងរថយន្តអគ្គិសនី។ ការសម្រេចនេះបង្កើនសង្គ្រាមបច្ចេកវិទ្យាជាមួយនឹងសហរដ្ឋអាមេរិក និងអាចបង្កឱ្យមានការរំខានបន្ថែមទៀតដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។

សារធាតុហ្គ្រេម៉ាញ៉ូមប្រើក្នុងបន្ទះឈីបកុំព្យូទ័រដើម្បីឱ្យមានល្បឿនលឿន ប្រើក្នុងប្លាស្ទិក និងប្រើក្នុងកម្មវិធីយោធាដូចជាឧបករណ៍មើលពេលយប់ ព្រមទាំងឧបករណ៍ចាប់សញ្ញារូបភាពផ្កាយរណប។ ចំណែកសារធាតុហ្គាលីយ៉ូមប្រើក្នុងឧបករណ៍ទំនាក់ទំនងរ៉ាដានិងវិទ្យុ ផ្កាយរណប និងក្បាលLED។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយតាមអ៊ីមែលថា វិធានការនេះបានបញ្ជាក់ពីតម្រូវការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ហើយអាមេរិកនឹងរួបរួមជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនដើម្បីដោះស្រាយបញ្ហានេះ និងដើម្បីកសាងភាពរឹងមាំនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់វត្ថុធាតុដើមដ៏សំខាន់នេះ។

ចំណាត់ការរបស់អាមេរិកត្រូវបានអ្នកវិភាគសេដ្ឋកិច្ចមើលឃើញថាជាការឆ្លើយតបទៅនឹងការប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនកាន់តែខ្លាំងឡើងក្នុងការទប់ស្កាត់ភាពជឿនលឿនផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិន។

ការត្រួតពិនិត្យការនាំចេញលើផលិតផលហ្គាលីយ៉ូម និងហ្គ្រេម៉ាញ៉ូមរបស់ចិន នឹងចូលជាធរមាននៅថ្ងៃទី១ ខែសីហាក្រោយនេះ។ នេះជាការអនុវត្តមួយយ៉ាងឆាប់រហ័ស ជាហេតុធ្វើឱ្យក្រុមហ៊ុនពាក់ព័ន្ធមួយចំនួនកំពុងស្រវេស្រវាដើម្បីធានាការផ្គត់ផ្គង់ និងដំឡើងថ្លៃផលិតផលទាំងនេះ។

ក្រុមហ៊ុន វ៉ូលស្វេហ្គិន (Volkswagen) បាននិយាយពីថ្ងៃទី៦ ខែកក្កដាថា ខ្លួនកំពុងតាមដានស្ថានភាពនៅលើទីផ្សារវត្ថុធាតុដើមទាំងនេះ ហើយក៏ត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការរួមគ្នាជាមួយដៃគូរបស់ខ្លួន ប្រសិនបើចាំបាច់។ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់នេះបាននិយាយថា ហ្គាលីយ៉ូម និងហ្រ្គេម៉ាញ៉ូម ដើរតួសំខាន់ក្នុងមុខងារបើកបរដោយស្វ័យប្រវត្តិនាពេលអនាគត។

ចំណែកក្រុមហ៊ុន TSMC របស់តៃវ៉ាន់ ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបជាប់កិច្ចសន្យាធំជាងគេនៅក្នុងពិភពលោក បាននិយាយថា ខ្លួនមិនរំពឹងថាវានឹងមានផលប៉ះពាល់ផ្ទាល់លើការផលិតរបស់ខ្លួននោះទេ ប៉ុន្តែក្រុមហ៊ុននេះនឹងបន្តតាមដានស្ថានការណ៍។

នាយកប្រតិបត្តិក្រុមហ៊ុន ស្តេឡេនធីស (Stellantis) លោក ខាឡូស តាវ៉ារ៉េស (Carlos Tavares) បាននិយាយថា ការរឹតបន្តឹងលើការនាំចេញហ្គាលីយ៉ូម និងហ្គ្រេម៉ាញ៉ូមនេះ មិនគួរជំរុញឱ្យក្រុមហ៊ុនបស្ចិមលោក«កាត់បន្ថយទំនាក់ទំនង»ពីប្រទេសចិននោះទេ។

លោក តាវ៉ារ៉េស បាននិយាយថា ក្រុមហ៊ុនលោកមិនកំពុងធ្វើសង្រ្គាមជាមួយអ្នកផ្គត់ផ្គង់ចិនណាមួយទេ។ ពាក់ព័ន្ធនឹងករណីនេះ គឺវាអាស្រ័យលើសហភាពអឺរ៉ុបក្នុងការសហការជាមួយអាជ្ញាធរចិន ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ៕

អត្ថបទ ៖ សុខ ជា

អត្ថបទបន្ទាប់

ក្រសួងឧស្សាហកម្មប្រើគោលនយោបាយយកអំបិលចិញ្ចឹមអំបិល ដើម្បីអភិរក្សការផលិតនៅកម្ពុជា

ព័ត៌មាន
ក្រោយមើលឃើញដីស្រែអំបិល និងចំនួនអ្នកផលិតអំបិលនៅកម្ពុជាចេះមានតែមានការថយចុះពី១ឆ្នាំទៅ១ឆ្នាំ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវ…

ក្រសួងឧស្សាហកម្មជំរុញឱ្យអាជីវកម្មក្នុងស្រុកពង្រឹងសមត្ថភាពផលិតបន្ថែម ដើម្បីបង្កើនការប្រកួតប្រជែង

ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្មបានជំរុញ និងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មនៅកម្ពុជា បង្កើនការអភិវឌ្ឍខ្លួន និងសមត្ថភាពបន្ថែម ដើម្បីប្រែក្លាយជាអា…
More

Related Stories

ផ្សេងទៀត

ច្រើនទៀត

ពេញនិយមបំផុត

ច្រើនទៀត

ថ្មីៗ