រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Blinken នឹងមកកម្ពុជា

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Blinken នឹងមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-អាមេរិក


កម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅក្នុងសប្ដាហ៍នេះ ហើយក្នុងឱកាសនោះ ក៏មានកិច្ចប្រជុំផ្សេងៗទៀតរវាងអាស៊ាន និងប្រទេសធំៗជាច្រើនទៀតផងដែរ។ តួយ៉ាង កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-អាមេរិក ដែលក្នុងនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខេន ក៏នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំនៅសប្ដាហ៍នេះផងដែរ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីក្រសួងការបរទេសអាមេរិក។
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Blinken នឹងមកកម្ពុជា

កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-អាមេរិក នឹងផ្តោតលើ ជំងឺរាតត្បាតនៃកូវីដ ១៩ ការប្រែប្រួលអាកាសធាតុ បញ្ហារដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា និង សង្រ្គាមនៅអ៊ុយក្រែនជាដើម។

ក្រសួងការបរទេស​អាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Blinken នឹងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក នៅ​ទីក្រុងភ្នំពេញចាប់ពីថ្ងៃពុធ ទី ៣ ដល់ថ្ងៃទី ៥ ខែ សីហា បន្ទាប់មកលោកនឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជួបជាមួយប្រធានាធិបតី​លោក Ferdinand Marcos Jr និង រដ្ឋមន្ត្រីការបរទេស លោក Enrique Manalo ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសម្ព័ន្ធភាពអាមេរិក និង ហ្វីលីពីន។

សូមបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជា បាននិងកំពុងរៀបចំ​នូវកិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើកទី ៥៥ និងកិច្ចប្រជុំ​ពាក់ព័ន្ធ​ក្នុងក្របខណ្ឌអាស៊ាន​ផ្សេងៗទៀត ចាប់ពីថ្ងៃទី ២៩ កក្កដា ដល់ថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

ក្រោយពីចាកចេញពីហ្វីលីពីន រដ្ឋមន្ត្រីការបរទេស​អាមេរិក​ លោក ប្លីងខេន ក៏នឹង​ធ្វើដំណើរបន្ដទៅកាន់​ប្រទេស​អាហ្រ្វិកខាងត្បូង ក្នុងដំណើរទស្សនៈកិច្ចចាប់ពីថ្ងៃទី ៧ ដល់ ៩ ខែសីហា បន្ទាប់មកលោកនឹងបន្តដំណើរទស្សនកិច្ចរបស់លោកទៅកាន់សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ និង អរវ៉ាន់ដា(Rwanda)។

សេចក្តីថ្លែងការណ៍ក្រសួងការបរទេស​អាមេរិក​បាននិយាយថា លោក អាន់តូនី ប្លីងខេន នឹងផ្តោតលើតួនាទីដែលរដ្ឋាភិបាល​នៃប្រទេស Rwanda អាចដើរតួ​ក្នុង​ការកាត់បន្ថយភាពតានតឹង និង អំពើហិង្សាដែលកំពុង​បន្ត​នៅភាគខាងកើត​នៃ​ប្រទេសនេះ។ ចំពោះដំណើរទស្សនៈកិច្ចរបស់លោក Blinken នៅក្នុងប្រទេស Rwanda ក៏នឹងលើកឡើងអំពីការឃុំឃាំងនៃអ្នករស់នៅអចិន្ត្រៃយ៍របស់ប្រជាជនអាមេរិកម្នាក់ផងដែរ ។ ជនជាតិអាមេរិកម្នាក់ គឺលោក Rusesabagina អាយុ ៦៧ ឆ្នាំត្រូវបានកាត់ទោសនៅខែកញ្ញាឆ្នាំ ២០២១ ឱ្យជាប់គុក ២៥ ឆ្នាំលើការចោទប្រកាន់​ភេរវកម្មចំនួនប្រាំបី ដែលទាក់ទងនឹងអង្គការដែលប្រឆាំងនឹងការគ្រប់គ្រង​របស់​ប្រធានាធិបតី Rwandan លោក Paul Kagame៕




អត្ថបទបន្ទាប់


រោងចក្រវៀតណាមបង្ខំចិត្តកាត់បន្ថយម៉ោងធ្វើការកម្មក ខណៈការបញ្ជាទិញមានការធ្លាក់ចុះ

ព័ត៌មាន
បន្ទាប់ពីរយៈពេល ៦ ខែ នៃការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយមានភាពធូរស្រាលនៃកូវីដ១៩ រោងចក្រនៅទីក្រុងហូជីមិញបានប្រឈមនឹងកង្វះខាតសម្ភារៈ និង ការប…

អ្នកជំនាញ៖ ទីផ្សារផ្ទះផ្តោតលើអ្នកមានចំណូលមធ្យមឡើងមិនសូវប៉ះពាល់ ដូចផ្ទះផ្តោតលើអ្នកមានចំណូលក្រោមមធ្យមទេ

ព័ត៌មាន
ទោះបីវិបត្តិឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលអវិជ្ជមានមកលើវិស័យអចលនទ្រព្យនៅកម្ពុជាក៏ដោយ ប៉ុន្ដែ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ