រោងចក្រវៀតណាមបង្ខំចិត្តកាត់បន្ថយម៉ោងធ្វើការកម្មក

រោងចក្រវៀតណាមបង្ខំចិត្តកាត់បន្ថយម៉ោងធ្វើការកម្មក ខណៈការបញ្ជាទិញមានការធ្លាក់ចុះ


បន្ទាប់ពីរយៈពេល ៦ ខែ នៃការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយមានភាពធូរស្រាលនៃកូវីដ១៩ រោងចក្រនៅទីក្រុងហូជីមិញបានប្រឈមនឹងកង្វះខាតសម្ភារៈ និង ការបញ្ជាទិញធ្លាក់ចុះ ដោយសារកត្តាអតិផរណាកើនឡើង និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន បានបង្ខំឱ្យថៅកែរោងចក្រវាយនភណ្ឌ កាត់ដេរនៅវៀតណាមសម្រេចកាត់បន្ថយម៉ោងធ្វើការរបស់កម្មករ ដែលបានប៉ះពាល់ដល់ប្រាក់ចំណូលរបស់កម្មករគួរឲ្យកត់សម្គាល់ ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន VN Express។
Vietnamese factories forced to cut working hours as orders fall

លោក Tran Thi Tuyet Mai អគ្គលេខាធិការរងសមាគមវាយនភណ្ឌ និង កាត់ដេរវៀតណាម  បាននិយាយថា នៅក្នុងត្រីមាសទី ២ នៅពេលដែលសង្រ្គាមនៅអ៊ុយក្រែនបានផ្ទុះឡើង រួមជាមួយនឹងការកើនឡើងតម្លៃប្រេង និងកត្តាផ្សេងទៀត វាបានបង្កឱ្យការបញ្ចាទិញ បានចាប់ផ្តើមធ្លាក់ចុះជាសកល ខណៈយីហោមួយចំនួន​បានចាប់ផ្តើមកាត់បន្ថយ​​ចំនួន​ការបញ្ជាទិញ​របស់ពួកគេ ដែលមានន័យថា រោងចក្រត្រូវកាត់បន្ថយ​ការផលិត និង កម្មករត្រូវបន្ថយម៉ោងធ្វើការ។

ក្រុមកម្មកររោងចក្រ ដែលត្រូវបាន​ស្រង់សម្ដីដោយ​សារព័ត៌មាន VN Express បានបញ្ជាក់ថា រោងចក្រ​របស់ពួកគេ គឺមានការបន្ថយម៉ោងធ្វើការ​ លែងមានឲ្យធ្វើការថែមម៉ោងដូចមុនតទៅទៀតហើយ។ ហើយម៉ោងការងារ ក៏ត្រូវបានកាត់បន្ថយ។ កម្មករខ្លះ និយាយថា ប្រាក់ចំណូលរបស់ពួកគេ គឺបានធ្លាក់ចុះដល់ទៅពាក់កណ្ដាល​ឯណោះ ដោយសារតែមិនមានការធ្វើការថែមម៉ោងដូចមុន ហើយម៉ោងការងារត្រូវបានបន្ថយ។

លោក Nguyen Huu Tuan នាយកធនធានមនុស្សនៃក្រុមហ៊ុនវាយនភណ្ឌ និង ពាណិជ្ជកម្មវៀតណាម បាននិយាយថា ការបញ្ជាទិញនឹងធ្លាក់ចុះខ្លាំងថែមមួយកម្រិតទៀត​នៅក្នុងខែកញ្ញា និង ខែតុលា​ខាងមុខនេះ ហើយចំនួន​​កម្មករ​ច្រើន​​នឹង​ត្រូវ​ឈប់​ធ្វើ​ការ​ជាបន្តបន្ទាប់នៅ​ចំពេល ដែលរោងចក្រ​នឹង​បិទ​ប្រហែល​ ៨​ ថ្ងៃនៃ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិវៀតណាម​ដែលនឹងចូលថ្ងៃ​ទី​១ ដល់ ទី ៤ ខែ​កញ្ញា។ លោក​បន្ត​ថា ការ​ផ្លាស់​ប្តូរ​កាលវិភាគ​ការងារ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​កាត់​ប្រាក់​ខែ​កម្មករ​ពី ១០% ទៅ ២០%។

នាយកធនធានមនុស្សរូបនេះបានបន្ថែមថា អាជីវកម្មជាច្រើន ដែលមានហិរញ្ញវត្ថុខ្សោយនឹងមិនអាចដំណើរការរហូតដល់ដំណាច់ឆ្នាំនេះទេ ជាពិសេសចំពេលមានការខ្វះខាតនៃ​ការបញ្ជាទិញ និង តម្លៃកើនខ្ពស់ ហើយកម្មករបាត់បង់ការងារ​នឹងជៀសមិនរួចឡើយ។

លោក Tran Viet Anh អនុប្រធានសមាគមធុរកិច្ចនៅទីក្រុង ហូជីមិញ បាននិយាយថា វិស័យជាច្រើនកំពុងទទួលរងការបញ្ជាទិញទាប​ក្នុងចំណោមទីផ្សារសំខាន់ៗដូចជាអាមេរិក និង អឺរ៉ុប។

លោកបានមានប្រសាសន៍ថា មានផលិតផល​ដែលនៅសល់ក្នុងស្តុកជាច្រើន​នៅក្នុងរោងចក្រមួយចំនួនធំ ខណៈមានការបញ្ចុះតម្លៃ ប៉ុន្តែនៅតែគ្មាន​អ្នកទិញ ដោយផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត សង្គ្រាម​ដែល​កំពុងបន្ត និងអតិផរណាកំពុងត្រូវបានធ្វើឱ្យមានភាពជាប់គាំងដល់វិស័យនេះ។ ទន្ទឹមនឹងនោះ អនុប្រធាន​សមាគមធុរកិច្ច​រូបនេះ​បាននិយាយថា អាជីវកម្មមួយចំនួន ដែលមានហិរញ្ញវត្ថុខ្ពស់នឹងបន្តរក្សាកម្មក ដើម្បីរង់ចាំលក្ខខណ្ឌ​ទីផ្សារប្រសើរឡើងវិញ ប៉ុន្តែនៅតែបន្តកាត់បន្ថយម៉ោងធ្វើការសម្រាប់កម្មករ។

លោក Viet Anh បានបន្ថែមថា ប្រាក់ចំណូលកាត់​បន្ថយ​អាចធ្វើឲ្យកម្មករ​ស្វែងរក​ការងារថ្មី ហើយនៅពេលដែលទីផ្សារ​ងើបឡើងវិញ រោងចក្រក្នុង​ប្រទេស​វៀតណាម​នឹងប្រឈមមុខ​នឹងការ​ខ្វះខាតកម្មករម្តងទៀត៕




អត្ថបទបន្ទាប់


ថៃនាំចេញផ្លែឈើទៅចិនកើនឡើងដល់ជាង ២,៥ពាន់លានដុល្លារនៅឆមាសទី១ឆ្នាំនេះ

ព័ត៌មាន
អត្ថបទ៖ សុខ ជា ប្រទេសថៃបាននាំចេញផ្លែឈើជាង ១ លានតោនមានជាង ២ពាន់៥រយលានដុល្លារទៅកាន់ទីផ្សារប្រទេសចិននៅក្នុងឆមាសទី១នៃឆ្នាំនេះ ខណៈដែលនាយ…

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Blinken នឹងមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-អាមេរិក

ព័ត៌មាន
កម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅក្នុងសប្ដាហ៍នេះ ហើយក្នុងឱកាសនោះ ក៏មានកិច្ចប្រជុំផ្សេងៗទៀតរវាងអ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ