បច្ចេកវិទ្យា

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក IBM នឹងបិទប្រតិបត្តិការនៅចិន ដែលនឹងធ្វើឱ្យប៉ះពាល់ដល់កម្មករជាង១ពាន់នាក់


ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាម៉េរិក IBM កំពុងរៀបចំបិទមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) នៅក្នុងប្រទេសចិន ហើយផ្លាស់ប្តូរទីតាំងទៅក្រៅប្រទេសនេះ ខណៈដែលភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បានបង្ខំឱ្យក្រុមហ៊ុនអាម៉េរិកកាន់តែច្រើនពិចារណាជាថ្មីអំពីសកម្មភាពរបស់ពួកគេនៅទីនោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេ។
បច្ចេកវិទ្យា
ដោយ

ទីភ្នាក់ងារព័ត៌មានហិរញ្ញវត្ថុចិនមួយបានរាយការណ៍ថា ក្រុមហ៊ុនបុត្រសម្ពន្ធចិនរបស់ក្រុមហ៊ុន IBM បានបញ្ជាក់ពីផែនការបិទប្រតិបត្តិការមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ខ្លួននៅប្រទេសចិន។ ក្រុមហ៊ុនបុត្រសម្ពន្ធ IBM China នឹងកែសម្រួលប្រតិបត្តិការរបស់ខ្លួនដោយផ្អែកលើតម្រូវការ ហើយវិធានការនេះនឹងមិនប៉ះពាល់ដល់សមត្ថភាពរបស់ពួកគេក្នុងការគាំទ្រអតិថិជននៅប្រទេសចិនឡើយ។

ប្រព័ន្ធផ្សព្វផ្សាយហិរញ្ញវត្ថុចិន Caixin បានរាយការណ៍ថា ការបិទប្រតិបត្តិការនេះនឹងធ្វើឱ្យប៉ះពាល់ដល់ផ្នែកសំខាន់ពីរដោយផ្នែកទីមួយគឺជាការបង្កើតកម្មវិធីសូហ្វវែរ ហើយផ្នែកទីពីរគឺជាការស្រាវជ្រាវ និងអភិវឌ្ឍប្រព័ន្ធទាក់ទងនឹងទិន្នន័យ។ ផ្នែកទីពីរនឹងត្រូវផ្លាស់ប្ដូរចេញពីប្រទេសចិនដែលគេរំពឹងថា នឹងប៉ះពាល់ដល់កម្មករនិយោជិតជាង១,៦០០នាក់។

ការផ្លាស់ប្ដូរនេះបានធ្វើឡើងចំពេលអាជ្ញាធរចិន កំពុងរឹតបន្តឹងការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត និងការផ្ទេរទិន្នន័យទៅក្រៅប្រទេស ធ្វើឱ្យកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនស្រាវជ្រាវ R&D របស់អាម៉េរិកជួបការលំបាកកាន់តែខ្លាំង ខណៈដែលក្រុមហ៊ុនចិនកាន់តែច្រើនកំពុងលុបចោលសេវាកម្មពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាម៉េរិក ហើយងាកទៅរកក្រុមហ៊ុនផ្តល់សេវាក្នុងស្រុកជំនួសវិញ។

ចំណែកក្រុមហ៊ុន Microsoft របស់អាម៉េរិកវិញកាលពីខែឧសភា ក៏ត្រូវបានគេរាយការណ៍ដែរថា ក្រុមហ៊ុននេះបានស្នើឱ្យបុគ្គលិកមួយចំនួននៅប្រទេសចិន ពិចារណារើកន្លែងទៅកាន់អាម៉េរិក ឬកន្លែងផ្សេងទៀតជាពិសេសពាក់ព័ន្ធនឹងក្រុមស្រាវជ្រាវ R&D តែម្ដងដែលអាចប៉ះពាល់ដល់បុគ្គលិកប្រហែល៨០០ នាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការសិក្សាបង្ហាញថា តំបន់អាស៊ីអាគ្នេយ៍មានសក្ដានុពលក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មផលិតរថយន្តអគ្គិសនីបន្ទាប់របស់ពិភពលោក

ព័ត៌មាន
តំបន់អាស៊ីអាគ្នេយ៍ នឹងក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មផលិតរថយន្តអគ្គិសនីបន្ទាប់របស់ពិភពលោក។ នេះបើយោងតាមរបាយការណ៍ទស្សនវិស័យរថយន្តអគ្គិសនីអាស៊ីអ…

អ្នកឧកញ៉ា សៀ ឫទ្ធី បណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនថៃធំមួយ បង្កើតវេទិកាសម្រាប់សេវាទ្រព្យសម្បត្តិឌីជីថលនៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន WorldBridge Group របស់អ្នកឧកញ៉ា សៀ ឫទ្ធី នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៤ បានសម្រេចកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ