តម្លៃអគ្គិសនីវៀតណាម

រដ្ឋាភិបាលវៀតណាម បញ្ចុះតម្លៃអគ្គិសនីជាលើកទី២ ដើម្បីជួយសម្រាលផលប៉ះពាល់ដោយសារកូវីដ-១៩


រដ្ឋាភិបាលថៃ បានកាត់បន្ថយតម្លៃអគ្គិសនី ១០% នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២០ ដើម្បីជួយគាំទ្រដល់ការងើបឡើងវិញសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩។ ការបញ្ចុះថ្លៃនេះ គឺមានសម្រាប់តែអាជីវកម្ម និងគ្រួសារណា ដែលមានប្រើប្រាស់ថាមពលអគ្គិសនីប្រចាំខែ មិនលើសពី៣០០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ ចាប់ពីខែតុលាដល់ខែធ្នូឆ្នាំ២០២០ ខណៈដែលអ្នកប្រើប្រាស់លើសពីការកំណត់ខាងលើនេះ នឹងត្រូវបង់ថ្លៃតាមតម្លៃធម្មតា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន VN Express។
រដ្ឋាភិបាលវៀតណាម បញ្ចុះតម្លៃអគ្គិសនីជាលើកទី២ ដើម្បីជួយសម្រាលផលប៉ះពាល់ដោយសារកូវីដ-១៩ (រូបភាព៖ VN Express)
ដោយ

មជ្ឈមណ្ឌល​ចត្តាឡីស័ក នៅវៀតណាម នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​អគ្គិសនី​រហូតដល់ ១០០%  ខណៈដែល​កន្លែង​វិជ្ជសាស្ត្រ​ដូចជា កន្លែងធ្វើតេស្ដ និង​ព្យាលបាលអ្នកជំងឺ​កូវីដ-១៩ ក៏ទទួលបាន​ការបញ្ចុះតម្លៃ​អគ្គសិនី​២០%ផងដែរ។

កាលពី​ត្រីមាសទី ២ ឆ្នាំ២០២០ រដ្ឋាភិបាលវៀតណាម បាន​បញ្ចុះតម្លៃ​អគ្គិសនី ១០% រួចហើយដែរ ដែល​ត្រូវបាន​ប៉ាន់ប្រមាណថា រដ្ឋបាន​ចំណាយ​ថវិកា​អស់​ប្រមាណ ៤៦៧លាន​ដុល្លារអាមេរិក។

ការបញ្ចុះតម្លៃអគ្គិសនី​ប្រើប្រាស់នាពេលនេះ គឺធ្វើឡើង​ស្របពេលដែល​សេដ្ឋកិច្ចវៀតណាម ត្រូវបាន​រង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​តែកូវីដ-១៩ ដោយវិស័យស្នូល​មានការថយចុះ​ជាលំដាប់ ឬក៏មាន​កំណើន​អវិជ្ជមាន​ថែមទៀតផង។

នៅក្នុងរយៈពេល ៩ខែដំបូង នៅឆ្នាំ២០២០ មាន​កម្មករ​ជិត​៣២លាន​នាក់ បាន​រងប៉ះពាល់​ ដោយសារតែ​ការរាតត្បាត​នៃជំងឺកូវីដ-១៩ ដោយពួកគេ​បានបាត់បង់ការងារ ឬមានការ​កាត់បន្ថយ​ម៉ោងការងារ។ នេះបើតាម​ទិន្នន័យ​ពី​ការិយាយល័យ​ស្ថិតិទូទៅ​វៀតណាម>

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដំណឹងល្អ! អេស៊ីលីដាម៉ូបាលនឹងផ្ដល់ជម្រើសកាន់តែឆ្លាតវៃ ពិសេសឥតគិតថ្លៃចាប់ពីឆ្នាំ២០២១!

ព័ត៌មាន
ចាប់ពីឆ្នាំ២០២១ តទៅ App អេស៊ីលីដាម៉ូបាល (អេស៊ីលីដាទាន់ចិត្ត) នឹង ផ្ដល់ ការប្រើប្រាស់ ដោយ ឥត គិតថ្លៃ សម្រាប់ អតិថិជន ក្រោម រូបរាងថ្មី…

អេសស៊ីជី និងក្រុមហ៊ុនពិភព​លោក​ធំៗ ជាង ៥០ហើយ ចូលរួមក្នុងសម្ព័ន្ធដើម្បីលុបបំបាត់សំណល់ប្លាស្ទិក

ព័ត៌មាន
មួយឆ្នាំក្រោយការសម្ពោធរបស់ខ្លួននាឆ្នាំ២០១៩ សម្ព័ន្ធដើម្បីលុបបំបាត់សំណល់ប្លាស្ទិក(AEPW) – ជាអង្គការមិនរកប្រាក់ចំណេញ ដែលមានគោលបំណងដោះស្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ