ប្រទេសវៀតណាម

វៀតណាមរំពឹងវិស័យអាកាសចរណ៍វៀតណាមនឹងវិលមករកកម្រិតមុនកូវីដ១៩ឡើងវិញ នៅឆ្នាំនេះ


កំណើននៃការធ្វើដំណើរអន្តរជាតិនៅមួយរយៈចុងក្រោយនេះ បាននិងកំពុងជំរុញឲ្យវិស័យអាកាសចរណ៍កាន់តែមានក្ដីសង្ឃឹមខ្ពស់ ចំពោះការងើបឡើងពីវិបត្តិកូវីដ១៩បានពេញលេញឡើងវិញក្នុងពេលឆាប់ៗនេះ។ យ៉ាងណាមិញ អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់វៀតណាម បានព្យាករដែរថា ទីផ្សារអាកាសចរណ៍របស់ខ្លួន នឹងអាចងើបឡើងទាំងស្រុងពីផលប៉ះពាល់នៃការបិទខ្ទប់កូវីដ១៩ ឡើងវិញនៅចុងឆ្នាំ២០២៣នេះជាក់ជាមិនខាន។ តើមានហេតុផលសម្អាងអ្វីខ្លះ ទើបវៀតណាមមានក្ដីរំពឹងខ្ពស់យ៉ាងដូច្នេះ?
វៀតណាមរំពឹងថាកំណើននៃការធ្វើដំណើរអន្តរជាតិនិងត្រឡប់មកកវិញនៅឆ្នាំនេះ បន្តពីវិបត្តិកូវីដ១៩

ប្រភពព័ត៌មានពីសារព័ត៌មាន VN Express បានចុះផ្សាយដោយយោងរបាយការណ៍ពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាមបានឲ្យដឹងថា ការដឹកជញ្ជូនអ្នកដំណើររបស់វៀតណាមត្រូវបានរំពឹងនឹងកើនឡើងដល់ ៨០លាននាក់នៅឆ្នាំ២០២៣ ពោលគឺមានកំណើនប្រមាណ ៤៥% ធៀបនឹងឆ្នាំមុន។ ក្នុងនោះ ការដឹកជញ្ជូនទំនិញនៅក្នុងឆ្នាំ២០២៣ ក៏រំពឹងមានដល់ជាង១លាន៤សែនតោន ស្មើនឹងកំណើនប្រមាណ ១៥% ធៀបនឹងឆ្នាំមុន។

បើគេធ្វើការប្រៀបធៀបកាលពីឆ្នាំ២០១៩ ពោលគឺនៅមុនពេលកូវីដ១៩រាតត្បាត ឃើញថា កំណើននៅក្នុងការដឹកជញ្ជូនអ្នកដំណើរដែលរំពឹងទុកនៅឆ្នាំ២០២៣ នឹងកើនឡើងលើសឆ្នាំ២០១៩ប្រមាណ ១% ខណៈដែលការដឹកជញ្ជូនទំនិញវិញមានកំណើនលើសឆ្នាំ២០១៩ជិត១៥% ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម ក៏បានរំពឹងទុកដែរថា នៅឆ្នាំ២០២៣ ចំនួនអ្នកដំណើរពីវៀតណាមប្រមាណ ៣៤លាននាក់ នឹងធ្វើដំណើរទៅកាន់ទីផ្សារអន្តរជាតិផងដែរ ដែលមានកំណើនប្រមាណ ៣ដង បើធៀបនឹងឆ្នាំមុន។

បើទោះបីជា អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម កំពុងមើលឃើញពីកំណើនខ្ពស់នៅក្នុងទីផ្សារអាកាសចរណ៍ក្នុងស្រុក និងទីផ្សារអន្តរជាតិនឹងអាចឈានដល់កម្រិតកំណើនប្រហាក់ប្រហែលនៅមុនកូវីដ១៩ នៅត្រឹមឆ្នាំចុង២០២៣នេះក្ដី ប៉ុន្ដែ ទីផ្សារអាកាសចរណ៍ ក៏នៅតែប្រឈមនឹងបញ្ហាជាច្រើនផងដែរ។ តួយ៉ាង នៅវៀតណាមមានអាកាសយានដ្ឋានខ្នាតធំតិចតួចប៉ុណ្ណោះ ដែលអាចប្រឈមនឹងការខ្វះខាតសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលអ្នកដំណើរ។ ជាមួយគ្នានេះ ការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈ កង្វះខាតបុគ្គលិក និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងក្ដីបារម្ភអំពីការឆ្លងរាតត្បាតកូវីដ១៩ឡើងវិញ ក៏ជាកត្តាជះឥទ្ធិពលអវិជ្ជមានដល់ឧស្សាហកម្មអាកាសចរនៅឆ្នាំនេះផងដែរ។

ចំពោះទំនាក់ទំនងទេសចរណ៍រវាងវៀតណាម និងចិនវិញ ត្រូវបានគេមើលឃើញថា អាចនឹងត្រូវការពេលវេលាយូរទៀត ទើបអាចវិលត្រឡប់មករកកម្រិតកំណើននៅមុនកូវីដ១៩ឡើងវិញបាន បើទោះបីជា ប្រទេសចិនបច្ចុប្បន្នមានសកម្មភាពធ្វើដំណើរ និងសេដ្ឋកិច្ចជាមួយវៀតណាមឡើងវិញក៏ដោយ។

របាយការណ៍ពីការិយាល័យស្ថិតិទូទៅវៀតណាមបង្ហាញថា កាលពីឆ្នាំ២០២២ វៀតណាមទទួលបានភ្ញៀវទេសចរបរទេសជាង ៣លាន៦សែននាក់ ប៉ុន្ដែ មានកម្រិតប្រមាណត្រឹមតែ ២០% ប៉ុណ្ណោះ នៃចំនួនភ្ញៀវទេសចរអន្តរជាតិដែលធ្លាប់ទទួលបាន ១៨លាននាក់ កាលពីឆ្នាំ២០១៩។ ដោយឡែក នៅឆ្នាំ២០២៣នេះ វៀតណាមមានគោលដៅ នឹងស្រូបទាញទេសចរអន្តរជាតិឲ្យបាន៨លាននាក់៕




អត្ថបទបន្ទាប់


អូស្ត្រាលី គ្រោងនឹងឈប់ប្រើមេរ៉ាសុវត្ថិភាពដែលផលិតដោយចិន នៅតាមអគារស្ថាប័នរដ្ឋរបស់ខ្លួន ដោយសារបារម្ភពីសន្តិសុខជាតិ និងចារកម្ម

ព័ត៌មាន
ក្រសួងការពារជាតិអូស្ត្រាលីនឹងយកកាមេរ៉ាសុវត្ថិភាពដែលជាផលិតផលរបស់ប្រទេសចិន ហើយដែលកំពុងប្រើប្រាស់នៅក្នុងអគារនៃក្រសួងមួយនេះ ទៅធ្វើការពិសោ…

ចិនមានមហិច្ឆតាជំរុញទីផ្សារឧស្សាហកម្មយានយន្ដថាមពលថ្មី ឲ្យបានដល់ ១១៨ពាន់លានដុល្លារនៅឆ្នាំ២០២៥

ព័ត៌មាន
ក្រុមអ្នកវិភាគទីផ្សាររបស់ចិនបានអះអាងថា ការជំរុញរបស់ទីក្រុងប៉េកាំងក្នុងការប្រើប្រាស់ពេញលេញនូវយានយន្ដអគ្គិសនីសម្រាប់វិស័យសាធារណៈ ត្រូវបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ