វិស័យអចលនទ្រព្យ

ពលរដ្ឋវៀតណាមរស់នៅបរទេស ចាប់អារម្មណ៍កាន់តែខ្លាំងលើការវិនិយោគវិស័យអចលនទ្រព្យក្នុងស្រុក


ជនជាតិវៀតណាម ដែលរស់នៅបរទេសកំពុងផ្ដោតការចាប់អារម្មណ៍កាន់តែខ្លាំងលើការចំណាយប្រាក់យ៉ាងច្រើន ដើម្បីទិញផ្ទះអាផាតម៉ិន និងដីនៅក្នុងប្រទេសវៀតណាម ព្រោះពួកគេមើលឃើញថា តម្លៃអចលនទ្រព្យនៅវៀតណាម នៅមានភាពអំណោយផលខ្ពស់ បើធៀបនឹងតម្លៃនៅតាមទីផ្សារនៅបណ្ដាប្រទេសដែលអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍មួយចំនួននៅក្នុងតំបន់អាស៊ី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យអចលនទ្រព្យ
ដោយ

ពលរដ្ឋវៀតណាមរស់នៅបរទេសកាន់តែច្រើនមានការចាប់អារម្មណ៍កាន់តែខ្លាំងលើការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅវៀតណាម ដោយសារពួកគេមើលឃើញពីឱកាសក្នុងការទទួលបានប្រាក់ចំណេញ ស្របពេលតម្លៃអចលនទ្រព្យក្នុងប្រទេសនេះស្ថិតក្នុងតម្លៃមួយសមរម្យ បើធៀបនឹងតម្លៃអលចនទ្រព្យនៅក្នុងប្រទេសដែលពួកគេកំពុងរស់នៅ។ ជាក់ស្តែងលោក ហារី ង្វៀន ពលរដ្ឋវៀតណាមម្នាក់រស់នៅប្រទេសអូស្ត្រាលី បានជះលុយជាង១២ម៉ឺនដុល្លារអាម៉េរិកទិញអាផាតមិនទំហំ១០០ម៉ែត្រការ៉េនៅទីក្រុងដាណាងប្រទេសវៀតណាម។

លោកបានចាត់ទុកការទិញអាផាតមិននេះ គឺជាការវិនិយោគ«ដ៏ល្អ»មួយសម្រាប់លោក ព្រោះថាផ្ទះអាផាតមិន ក្នុងទំហំដូចគ្នានេះមានតម្លៃប្រហែលជាង១លានដុល្លារ នៅក្នុងទីក្រុងហុងកុង ហើយមានតម្លៃ៤០ម៉ឺនដុល្លារ នៅប្រទេសអូស្ត្រាលី និងមានតម្លៃ៣០ម៉ឺនដុល្លារ នៅប្រទេសហ្វីលីពីន។ លើសពីនេះលោកអាចអាចរស់នៅក្នុងផ្ទះនោះ ឬក៏អាចជួលក្នុងតម្លៃប្រហែលជាង១ពាន់ដុល្លារក្នុងមួយខែ។

ចំណែកជនជាតិវៀតណាមម្នាក់ទៀតរស់នៅប្រទេសសិង្ហបុរី គឺលោក ហ៊ុង ទ្រីញ បាននិយាយថា លោកនិងជនជាតិវៀតណាមនៅបរទេសជាច្រើន ដែលលោកស្គាល់នៅប្រទេសនេះបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទីផ្សារអចលនទ្រព្យនៅវៀតណាម ក្រោយពួកគេមើលឃើញថា តម្លៃអលចនទ្រព្យនៅវៀតណាមបច្ចុប្បន្នមានអំណោយផលខ្ពស់ក្នុងការទទួលបានប្រាក់ចំណេញ។

បើតាមក្រសួងសំណង់នៅវៀតណាម លោក ហារី និងលោក ហ៊ុង គឺស្ថិតនៅក្នុងចំណោមជនបរទេស និងជនជាតិវៀតណាមនៅបរទេសប្រហែល៤លាននាក់ ដែលកំពុងស្វែងរកទិញអចលនទ្រព្យនៅវៀតណាម សម្រាប់ស្នាក់នៅ និងវិនិយោគ។ ការស្ទង់មតិនាពេលថ្មីៗនេះដោយក្រុមហ៊ុនប្រឹក្សាយោបល់ពីអចលនទ្រព្យ CBRE បានបង្ហាញថា ទីផ្សារអចលនទ្រព្យនៅវៀតណាម បានជាប់ចំណាត់ថ្នាក់ទី២ បន្ទាប់ពីប្រទេសឥណ្ឌា ដែលមានភាពទាក់ទាញខ្លាំងជាងគែនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើទីផ្សារដីឡូត៍បច្ចុប្បន្នមានការប្រែប្រួលយ៉ាងណា ហើយគម្រោងដីឡូត៍បែបណាដែលនៅតែមានតម្រូវការ?

ព័ត៌មាន
ការអភិវឌ្ឍវិស័យដីឡូត៍ និងលំនៅឋានមានសម្ទុះកើនឡើងយ៉ាងគំហុកកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែនៅរយៈពេលចុងក្រោយនេះការអភិវឌ្ឍក្នុងវិស័យនេះហាក់ម…

ប្រាក់ដុល្លារឡើងថ្លៃបន្តិច ខណ:សហរដ្ឋអាម៉េរិកគ្រោងធ្វើបច្ចុប្បន្នភាពអត្រាអតិផរណា

ព័ត៌មាន
ស្ថានភាពជួញដូរប្រាក់ដុល្លារធៀបនឹងប្រាក់របស់ប្រទេសផ្សេងៗទៀតនៅដើមសប្តាហ៍នេះឃើញថា មានការកើនឡើងបន្តិច ស្របពេលដែលពិភពលោកកំពុងរង់ចាំអ៊ុតលទ្ធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ