ទីផ្សារដីឡូត៍

តើទីផ្សារដីឡូត៍បច្ចុប្បន្នមានការប្រែប្រួលយ៉ាងណា ហើយគម្រោងដីឡូត៍បែបណាដែលនៅតែមានតម្រូវការ?


ការអភិវឌ្ឍវិស័យដីឡូត៍ និងលំនៅឋានមានសម្ទុះកើនឡើងយ៉ាងគំហុកកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែនៅរយៈពេលចុងក្រោយនេះការអភិវឌ្ឍក្នុងវិស័យនេះហាក់មានការថមថយមកវិញ ដោយសារបញ្ហាប្រឈមមួយចំនួនទាំងខាងក្នុង និងខាងក្រៅ។ ទោះជាបែបនេះក្តី ក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យកម្ពុជាកត់សម្គាល់ឃើញថា បច្ចុប្បន្នគម្រោងអភិវឌ្ឍដីឡូត៍ ដែលមានភាពច្បាស់លាស់ មានទីតាំងល្អ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គា្រន់ គឺនៅតែមានទីផ្សារ និងចរន្តទិញលក់ជាហូរហែ។
ទីផ្សារដីឡូត៍
ដោយ

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា កត់សម្គាល់ឃើញថា កន្លងមកការអភិវឌ្ឍវិស័យដីឡូត៍នៅកម្ពុជា គឺមានបញ្ហាមួយចំនួនរវាងអ្នកវិនិយោគជាមួយអតិថិជន ដោយសារអ្នកវិនិយោគមួយចំនួនមិនបានផ្តល់ឱ្យអតិថិជនទៅតាមកិច្ចសន្យា ហើយគម្រោងដីឡូត៍ខ្លះទៀត គ្មានស្ដង់ដារត្រឹមត្រូវស្របតាមបទដ្ឋាន ឬប្លង់គោលរបស់អាជ្ញាធរ ដែលធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍរបស់វិស័យនេះ ក៏ដូចជាបង្កឱ្យមានបញ្ហានៅក្នុងសង្គម។ អ្នកជំនាញរូបនេះជឿជាក់ថា ចាប់ពីពេលនេះតទៅ ការអភិវឌ្ឍដីឡូត៍ដែលមានកម្រិតស្តង់ដារត្រឹមត្រូវ និងមានអាជ្ញាបណ្ណ ទើបអាចទទួលបានតម្រូវការទីផ្សារពីអតិថិជន ពោលគឺទាល់តែគម្រោងដីឡូត៍នោះ អាចបង្កភាពងាយស្រួលដល់អតិថិជន ដោយទិញហើយអាចសាងសង់បានជាដើម។

​យ៉ាងណាមិញ លោក ឈួរ ឈុនហួរ អគ្គនាយករងក្រុមហ៊ុន ព្រីមៀរ៍ ផាក បានគូសបញ្ជាក់ថា វិបត្តិកូវីដ-១៩ និងបញ្ហាសង្រ្គាមនានានៅលើសកលលោក បានជះឥទ្ធិពលអវិជ្ជមានដល់វិស័យអចលនទ្រព្យនៅកម្ពុជា រួមទាំងវិស័យដីឡូត៍ផងដែរ។ ​ក្រៅពីផលប៉ះពាល់នៃឥទ្ធិពលខាងក្រៅ វិស័យអភិវឌ្ឍដីឡូត៍កម្ពុជាបច្ចុប្បន្ន ក៏ជួបបញ្ហាប្រឈមខាងក្នុងមួយចំនួនដែរ ដូចជាការបាត់បង់នូវទំនុកចិត្តពីអតិថិជនជាដើម ដោយសារតែកន្លងមកមានអ្នកអភិវឌ្ឍន៍ដីឡូត៍មិនមានភាពច្បាស់លាស់មួយចំនួនបានបោកទំនុកចិត្តអតិថិជន និងមិនប្រគល់ប្លង់ដីជូនអតិថិជនជាដើម។ តែយ៉ាងណាសម្រាប់អ្នកជំនាញរូបនេះគម្រោងដីឡូត៍ដែលមានភាពច្បាស់លាស់អាចផ្តល់ទំនុកចិត្តដល់អតិថិជន និងមានទីតាំងល្អ គឺនៅតែមានតម្រូវការទីផ្សារជាបន្តបន្ទាប់ គ្រាន់តែតម្រូវការនោះនៅមានកម្រិត ដោយសារវិស័យអចលនទ្រព្យកម្ពុជាទើបនឹងចាប់ផ្តើមកម្រើកឡើងវិញ។

បើតាម លោក សន សៀប ការអភិវឌ្ឍន៍ដីឡូត៍ដែលអាចទាក់ទាញតម្រូវការពីអតិថិជន គឺចាំបាច់មើលទៅលើកត្តាមួយចំនួនដូចជា ទីតាំងត្រូវតែមានការតភ្ជាប់ទៅកាន់ផ្លូវធំ ទៅកាន់ទីប្រជុំជន ផ្សារ សាលារៀន និងមន្ទីរពេទ្យជាដើម។ កត្តាសំខាន់មួយទៀតនោះ គឺជាទីតាំងដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្របតាមទិសដៅអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ដ្បិតទីតាំងនោះមិនត្រឹមតែផ្តល់ភាពងាយស្រួលដល់ការរស់នៅប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ការវិនិយោគក៏ងាយស្រួលផងដែរ ដោយសារតម្លៃដីនៅទីនោះនឹងមានការកើនឡើងបន្តទៀតនៅពេលខាងមុខ។

​សូមជម្រាបថា ក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យកម្ពុជា នៅតែ​ជឿជាក់ថា ទីផ្សារអចលនទ្រព្យកម្ពុជា ​នៅឆ្នាំ២០២៤នេះ នឹងមានភាពល្អប្រសើរជាងឆ្នាំមុន ក្រោយរំពឹងការកើនឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការទទួលបានវិនិយោគិនបរទេសចូលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យសក្កានុពលមួយចំនួន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុនគ្រោងបោះទុនវិនិយោគបន្ថែម ៦៥០លានដុល្លារ នៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុនមីនីបៀ បានប្រកាសពី ផែនការបង្កើតរោងចក្រទី២ របស់ខ្លួន ក្នុងគោលបំណងជំរុញ ការពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ខ…

ពលរដ្ឋវៀតណាមរស់នៅបរទេស ចាប់អារម្មណ៍កាន់តែខ្លាំងលើការវិនិយោគវិស័យអចលនទ្រព្យក្នុងស្រុក

ព័ត៌មាន
ជនជាតិវៀតណាម ដែលរស់នៅបរទេសកំពុងផ្ដោតការចាប់អារម្មណ៍កាន់តែខ្លាំងលើការចំណាយប្រាក់យ៉ាងច្រើន ដើម្បីទិញផ្ទះអាផាតម៉ិន និងដីនៅក្នុងប្រទេសវៀត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ