ការដឹកជញ្ជូន iPhone 14 Pro និង Pro Max ក្នុងពិភពលោក នឹងធ្លាក់ចុះ២០លានគ្រឿង

ចំនួនចេញលក់ iPhone 14 pro និង Pro Max នឹងធ្លាក់ចុះ ២០លានគ្រឿង ដោយសារបញ្ហាបិទខ្ទប់រោងចក្រផលិតនៅចិន


រោងចក្រផលិត iPhone ដ៏ធំបំផុតមួយនៅចិនរបស់ក្រុមហ៊ុន Foxconn ដែលកំពុងជួបបញ្ហាផ្ទួនៗនោះ ត្រូវបានអ្នកវិភាគលើកឡើងថា វាគឺជាកត្តាចម្បងដែលបណ្តាលឱ្យគោលដៅនៃចំនួនលក់ iPhone ស៊េរីថ្មីគឺ iPhone 14 Pro និង iPhone 14 Pro Max អាចធ្លាក់ចុះអស់ ២០លានគ្រឿងឯណោះ ហើយវាក៏នឹងធ្វើឱ្យប្រាក់ចំណូលរបស់ Apple ធ្លាក់ចុះផងដែរ។ បញ្ហាចលាចលបែបនេះ អាចនឹងធ្វើឱ្យក្រុមហ៊ុនគិតគូបង្វែររោងចក្រចេញពីប្រទេសចិនជាមិនខាន។ នេះបើតាមការចុះផ្សាយរបស់ Reuter។
ចំនួនចេញលក់ iPhone 14 pro និង Pro Max នឹងធ្លាក់ចុះ ២០លានគ្រឿង ដោយសារបញ្ហាបិទខ្ទប់រោងចក្រផលិតនៅចិន

លោក Ming-Chi Kuo អ្នកវិភាគដ៏ល្បីនៅក្រុមហ៊ុន TF Securities បាននិយាយថា ការធ្វើបាតុកម្ម និងការរឹតត្បិតដោយសារកូវីដ១៩ នៅរោងចក្រផលិត iPhone របស់ក្រុមហ៊ុន Foxconn ក្នុងក្រុងជីងចូវ ខេត្តហ៊ឺណាន ប្រទេសចិន ដែលនៅតែបន្តអូសបន្លាយនោះ គឺនឹងបណ្តាលឱ្យមានការអាក់ខានក្នុងការដឹកជញ្ជូន iPhone ស៊េរីថ្មីតាមការកំណត់ ពោលគឺនឹងទាបជាងការរំពឹងទុកចន្លោះពី ១៥ ទៅ ២០លានគ្រឿង។

អ្នកវិភាគរូបនេះ បានប៉ាន់ស្មានថា ការដឹកជញ្ជូន iPhone ចូលក្នុងទីផ្សារនឹងបាត់បង់ប្រហែល ២០% ពោលគឺថយពី ៨០ ទៅ ៨៥លានគ្រឿង មកនៅត្រឹម ៧០ ទៅ ៧៥លានគ្រឿងតែប៉ុណ្ណោះ។

នៅក្នុងការបង្ហោះលើ Blog មួយរបស់អ្នកវិភាគរូបនេះ បានបង្ហាញថា ការធ្លាក់ចុះការផ្គត់ផ្គង់នេះ នឹងអាចបន្ថយតម្រូវការស្មាតហ្វូនម៉ូឌែល Pro នេះកាន់តែច្រើនផងដែរ ខណៈអ្នកប្រើប្រាស់ ក៏រងផលប៉ះពាល់ពីសេដ្ឋកិច្ចដែលកំពុងចុះខ្សោយនេះដូចគ្នា។

បើតាមលោក Kuo អត្រាសមត្ថភាពផលិតជាមធ្យមរបស់រោងចក្រ Foxconn មានតែ ២០% ប៉ុណ្ណោះក្នុងខែវិច្ឆិកានេះ ប៉ុន្តែវានឹងអាចកើនឡើងវិញដល់ ៣០% និង ៤០% នៅក្នុងខែធ្នូ។

យោងតាមទិន្នន័យរបស់គយចិន បង្ហាញថា ការនាំចេញស្មាតហ្វូនកាលពីខែតុលារបស់ខេត្តហ៊ឺណាន ដែលជាជម្រុកផលិតទូរស័ព្ទម៉ាក iPhone នោះមានចំនួនត្រឹមតែ ៨លាន ៤សែនគ្រឿងប៉ុណ្ណោះ ពោលគឺបានថយចុះប្រមាណ១៧% ពីចំនួនជាង ១០លានគ្រឿងកាលពីខែកញ្ញា។

ក្នុងរយៈពេល ១០ខែនៃឆ្នាំ២០២២នេះ ការនាំចេញរបស់ខេត្តហ៊ឺណាន មានចំនួនសរុបជាង ៦៧ពាន់លានដុល្លារ ក្នុងនោះផលិតផលស្មាតហ្វូនពាក់កណ្តាលត្រូវបាននាំចេញទៅអាមេរិក។

យ៉ាងណាក៏ដោយចុះ ថ្វីបើការផលិតនៅរោងចក្រហ៊ឺណាននេះជួបឧបសគ្គក៏ពិតមែន ប៉ុន្តែក្រុមហ៊ុន Foxconn នឹងសម្របសម្រួលការផលិតជាមួយរោងចក្ររបស់ខ្លួននៅខេត្តផ្សេងទៀត។ តួយ៉ាងការនាំចេញស្មាតហ្វូនរបស់ Foxconn ដែលដំឡើងនៅក្នុងខេត្តជាំងស៊ូ បានកើនឡើង ៣១% ក្នុងខែតុលា បើធៀបនឹងខែកញ្ញាកន្លងទៅ៕




អត្ថបទបន្ទាប់


មន្ទីរបញ្ចកោណអាមេរិកថា ចិនទំនងជាបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដល់ ១៥០០ គ្រាប់ត្រឹមឆ្នាំ២០៣៥

ព័ត៌មាន
យោងតាមរបាយការណ៍ដែលចេញផ្សាយដោយមន្ទីរបញ្ចកោណកាលពីថ្ងៃអង្គារ ទី ២៩ វិច្ឆិកា បានឱ្យដឹងថា ប្រទេសចិនទំនងជានឹងបង្កើនការស្តុកទុកក្បាលគ្រាប់នុយក្ល…

ទីផ្សារបន្ទះឈីបសកលនៅឆ្នាំ២០២៣ថយចុះ ខណៈស្ថានភាពសេដ្ឋកិច្ចសកលមិនច្បាស់លាស់

ព័ត៌មាន
អង្គការស្ថិតិពាណិជ្ជកម្មបន្ទះសៀគ្វីពិភពលោក ហៅកាត់ថា WSTS បានបន្ទាបការព្យាកររបស់ខ្លួនចំពោះទីផ្សារឈីបសាកលនៅក្នុងឆ្នាំ២០២២នេះ និងឆ្នាំ២០២៣ ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ