គម្រោងវិនិយោគធំ នៅខេត្តកំពត

ក្រុមហ៊ុនធំមួយ គ្រោងបោះទុនវិនិយោគជិត២៥ លានដុល្លារ នៅខេត្តកំពត សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ខុនដូរ និងសេវាទេសចរណ៍


ក្រុមហ៊ុន Gold Coast International Development Co.,Ltd បានស្នើសុំអាជ្ញាធរខេត្តកំពតវិនិយោគលើផ្ទៃដីទំហំ ៤២ហិកតានៅតំបន់មាត់សមុទ្រ ដែលមានទីតាំងនៅស្រុកកំពង់ត្រាចខេត្តកំពត ដើម្បីវិនិយោគមជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារផ្កាយ៤ អគារផ្សារទំនើប មណ្ឌលកម្សាន្ដ ខុនដូរ និងសេវាទេសចរណ៍ ដោយគម្រោងនេះ គ្រោងនឹងបោះទុនវិនិយោគប្រមាណ ២៤,៨លានដុល្លារអាមេរិក។ នេះបើតាមការអះអះរបស់រដ្ឋបាលខេត្តកំពតនៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន។
ការធ្វើបទបង្ហាញពីគម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន Gold Coast International Development (រូបភាព៖ ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​កំពត)

តាម​រដ្ឋបាល​ខេត្ត​កំពត បាន​ឲ្យដឹងថា ឯកឧត្តម ជាវ តាយ អភិបាល​ខេត្ត​កំពត​កាលពីថ្ងៃទី ១៣ ខែ​សីហា ឆ្នាំ២០២០ បាន​ដឹកនាំកិច្ចប្រជុំ​ពិភាក្សាស្ដីពីគម្រោងវិនិយោគ​របស់​ក្រុមហ៊ុន Gold Coast International Development នេះ ជាមួយនឹង​អគ្គនាយកក្រុមហ៊ុននេះ រួមទាំង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងៗទៀត។
ថ្លែង​ក្នុង​កិច្ចប្រជុំនោះ អភិបាលខេត្ត​កំពត ឯកឧត្តម ជាវ តាយ បាន​ទទួលយក​សំណើរ​សុំ​វិនិយោគ​របស់ក្រុមហ៊ុន​ Gold Coast International Development នេះ ដើម្បីរដ្ឋបាល​ខេត្ត​រៀបចំ​ក្រុមការងារ​ជំនាញ​ធ្វើការលើ​ការងារ​បច្ចេកទេស​ ផ្លូវច្បាប់ និងឯកសារ​ពាក់ព័ន្ធ រួចគោរព​ស្នើសុំ​ទៅក្រុមប្រឹក្សា​អភិវឌ្ឍន៌​កម្ពុជា និងសម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា ពិនិត្យ​និងសម្រេច​លើគម្រោង​ស្នើសុំ​នេះ។

តាមការស្នើសុំ​របស់​ក្រុមហ៊ុននេះ គឺស្នើ​សុំវិនិយោគ​​លើផ្ទៃដី ៤២ហិកតា ជាតំបន់​ជាប់មាត់​សមុទ្រ​មានទីតាំង​ស្ថិត​នៅ ភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

គម្រោង​នេះ​អាចនិយាយបានថា គឺជា​គម្រោង​វិនិយោគ​ដ៏ំធំមួយ​សម្រាប់​ទឹដី​ខេត្ត​កំពត​ទាក់ទង​នឹង​វិនិយោគចម្រុះ​រួមមាន​ការមជ្ឃមណ្ឌលពាណិជ្ជកម្ម ខុនដូរ និងសេវាទេសចរណ៍​ផ្សេងទៀត៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទោះបីមានកូវីដ-១៩ តែចំណូលពន្ធដារនៅតែប្រមូលបានជិត២ពាន់លានដុល្លារ កើនជិត១០% នៅ៧ខែឆ្នាំនេះ

ព័ត៌មាន
បើទោះបីជាបញ្ហាកូវីដ-១៩បាននិងកំពុងធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងក្ដី ប៉ុន្ដែ នៅរយៈពេល៧ខែ ដំបូងនៃឆ្នាំ២០២០ ចំណូលពន្ធដ…

ឱកាសមាស! ដោយ​គ្រាន់​តែ​អញ្ជើញ​មក បុរី ប៊ុន លី អ្នក​អាច​នឹង​ឈ្នះ​រង្វាន់ 10,000​ដុល្លារ និង​​អត្ថប្រយោជន៍​ជាច្រើនទៀត

ព័ត៌មាន
ក្នុងឱកាស បើកលក់ប្រភេទផ្ទះ ថោន ហោស៍ - ប៊ីTown House-B ដំណាក់កាលទី២ ក្នុងទីតាំងថ្មី គម្រោងតែមួយ ដែរមានត្រឹមតែ 50ខ្នងតែប៉ុណ្ណោះ បុរី ប៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ