ប្រព័ន្ធមីស៊ីលផ្លោងឆ្លងទ្វីបថ្មី

កូរ៉េខាងជើងបង្ហាញប្រព័ន្ធមីស៊ីលផ្លោងឆ្លងទ្វីបថ្មីក្នុងក្បួនព្យុហយាត្រាយោធា និងប្ដេជ្ញាថានឹងបង្កើនអាវុធនុយក្លេអ៊ែរឲ្យកាន់តែច្រើន


មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយនៅពេលកំពុងត្រួតពិនិត្យក្បួនដង្ហែ ព្យុហយាត្រាយោធាដ៏ធំមួយ ដោយបានបង្ហាញប្រព័ន្ធមីស៊ីលផ្លោងឆ្លងទ្វីបថ្មី (ICBMs) និងសព្វាវុធផ្សេងៗទៀតថា ប្រទេសកូរ៉េខាងជើងនឹងបង្កើនល្បឿននៃការអភិវឌ្ឍឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនបន្ថែមទៀត ដើម្បីការពារខ្លួនពីការវាយប្រហារពីសត្រូវ ហើយបុរសខ្លាំងកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានប្រាប់ឲ្យកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនត្រូវត្រៀមជើងការឲ្យបានរួចស្រាច់បាច់ផងដែរ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង។
North Korea show ICBMs

ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ KCNA បាន​និយាយ​នៅ​ថ្ងៃនេះ​ថា កាលពី​យប់​ថ្ងៃ​ចន្ទ ប្រទេស​កូរ៉េ​ខាងជើង​បាន​រៀបចំ​ក្បួនព្យុហយាត្រា​យោធា​ក្នុងអំឡុងពេល​ប្រារព្ធ​ខួប​នៃ​ការ​បង្កើត​កងកម្លាំងប្រដាប់អាវុធ​របស់​ប្រទេស​កូរ៉េ​ខាងជើង​។

ការ​រៀបចំ​ពិធី​នេះ​បាន​កើតឡើង​នៅ​ពេល​ដែល​ក្រុង​ព្យុ​ង​យ៉ាង​បាន​បង្កើន​ការ​សាកល្បង​អាវុធ និង​ជា​ការ​បង្ហាញ​ពី​អំណាច​យោធា​កូរ៉េ​ខាងជើង​នៅ​ចំ​ពេល​មានការ​ជាប់​គាំង​កិច្ចចរចា​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​សហរដ្ឋអាមេរិក និង​រដ្ឋាភិបាល​អភិរក្សនិយម​ដែល​នឹង​ចូល​ដឹកនាំ​ប្រទេស​កូរ៉េ​ខាងត្បូង ។

មន្ត្រី​សហរដ្ឋអាមេរិក និង​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថា មាន​សញ្ញា​នៃ​ការ​សាងសង់​ថ្មី​នៅ​កន្លែង​សាកល្បង​នុយក្លេអ៊ែរ​តែ​មួយ​គត់​របស់​ប្រទេស​កូរ៉េ​ខាងជើង ដែល​ត្រូវ​បាន​បិទ​ជា​ផ្លូវការ​តាំងពី​ឆ្នាំ​២០១៨​មក​ម្ល៉េះ​ដោយ​បង្ហាញ​ថា ទីក្រុង​ព្យុ​ង​យ៉ាង​អាច​នឹង​រៀបចំ ដើម្បី​បន្ត​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ឡើង​វិញ​។

លោក គី​ម ជុង​អ៊ុ​ន បាន​ប្រាប់​ទៅ​កាន់​មហាជន​ក្នុង​ពិធី​ខួប​នៃ​ការ​បង្កើត​កងកម្លាំងប្រដាប់អាវុធ​របស់​ប្រទេស​កូរ៉េ​ខាងជើង​ថា ទីក្រុង​ព្យុ​ង​យ៉ាង​នឹង​បង្កើន​ការ​អភិវឌ្ឍ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ការពារ​សត្រូវ​របស់​ខ្លួន ហើយ​កងកម្លាំង​នុយក្លេអ៊ែរ​នៃ​សាធារណរដ្ឋ​កូរ៉េ​ខាងជើង​ត្រូវ​តែ​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​អនុវត្ត​បេសកកម្ម​ប្រកបដោយ​ទំនួល​ខុស​ត្រូវ និង​ការ​ទប់ស្កាត់​ប្រទេស​ជាស​ត្រូវ​របស់​ខ្លួន​គ្រប់ពេលវេលា​។

មេដឹកនាំ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា បេសកកម្ម​ជា​មូលដ្ឋាន​នៃ​កងកម្លាំង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​គឺ​ដើម្បី​រារាំង​សង្គ្រាម ប៉ុន្តែ​នោះ​ប្រហែលជា​មិនមែន​ប្រើប្រាស់​វា​តែ​ក្នុង​បំណង​មួយ​នេះ​ទេ គឺ​អាច​ប្រើ​បាន​ក្នុង​បំណង​ផ្សេង​ទៀត​។

លោក គី​ម ជុង​អ៊ុ​ន បាន​បញ្ជាក់​ថា ប្រសិនបើ​កងកម្លាំង​ណាមួយ​ហ៊ាន​បើក​ការ​ឈ្លានពាន និង​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជា​មូលដ្ឋាន​របស់​ប្រទេស​កូរ៉េ​ខាងជើង នោះ​កងកម្លាំង​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ នឹង​ត្រូវ​បង្ខំចិត្ត​ឱ្យ​បំពេញបេសកកម្ម​ទី​ពីរ​របស់​ពួក​គេ​ដោយ​មិន​បាន​រំពឹង​ទុក​នោះ​ឡើយ​។

ទីភ្នាក់ងារ KCNA បាន​រាយការណ៍​ថា ក្បួន​ដង្ហែ​យោធា​នេះ​បាន​បង្ហាញ​ពី​ប្រព័ន្ធ​មី​ស៊ី​ល​ឆ្លង​ទ្វីប​ថ្មី (ICBM) ដ៏​ធំ​បំផុត​របស់​កូរ៉េ​ខាងជើង ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រព័ន្ធ​មី​ស៊ី​ល Hwasong-17​។ មី​ស៊ី​ល​ដ៏​ធំ​នេះ​ត្រូវ​បាន​បាញ់​សាកល្បង​ជា​លើក​ដំបូង​កាលពី​ខែ​មុន ប៉ុន្តែ​ក្រុម​មន្ត្រី​កូរ៉េ​ខាងត្បូង​ជឿជាក់​ថា ការ​ខំប្រឹង​សាកល្បង​គឺ​មិន​បាន​ទទួល​ជោគជ័យ​នោះ​ទេ​។

សូម​រំលឹក​ថា កម្មវិធី​ផលិត​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប និង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ត្រូវ​បាន​ហាមឃាត់​តាម​រយៈ​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​កុ​ម្មុ​យ​និ​ស្ត​មួយ​នេះ​៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មូលនិធិ IMF ប្រាប់ឱ្យស្រីលង្កាបង្កើនគោលនយោបាយរូបិយវត្ថុ និងបង្កើនពន្ធ ដើម្បីដោះស្រាយវិបត្តិបំណុលវ័ណ្ដក

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់អង្គការ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសស្រីលង្កាត្រូវតែរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ដំឡើ…

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃនិយាយថា ថៃត្រូវផ្ដោតលើការកែសម្រួលឲ្យសេដ្ឋកិច្ចប្រសើរឡើងសិន មុនបញ្ចេញថវិកាលើជំនួយសង្គ្រោះកូវីដ១៩

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Arkhom បាននិយាយ ថា ប្រទេសថៃគួរតែផ្តោតលើការកែសម្រួលឱ្យសេដ្ឋកិច្ចមានភាពល្អប្រសើរឡើងវិញជាមុននឹងចាក់បញ្ចូលថវ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ