Advertisement
សង្គ្រាមបច្ចេកវិទ្យា ចិន អាមេរិក

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗចំនួន ៨ បានកាត់ផ្ដាច់ទំនាក់ទំនងរកស៊ី ជាមួយក្រុមហ៊ុនចិន Huawei


ក្រោយពីរដ្ឋាភិបាលអាមេរិកសម្រេចដាក់ក្រុមហ៊ុនចិន Huawei ចូលក្នុងបញ្ចីខ្មៅរួចមក យ៉ាងហោចណាស់ មានក្រុមហ៊ុនបច្ចេកវិទ្យាធំៗចំនួន៨ ត្រូវបានរដ្ឋាភិបាលអាមេរិក បញ្ជាឲ្យកាត់ផ្ដាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុនចិន Huawei។ រដ្ឋាភិបាលអាមេរិក បញ្ជាក់ថា ក្រុមហ៊ុនទាំងនោះ អាចបន្ដរកស៊ីបាន ប្រសិនបើមានការអនុញ្ញាតពីរដ្ឋាភិបាលអាមេរិកតែប៉ុណ្ណោះ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗចំនួន ៨ បានកាត់ផ្ដាច់ទំនាក់ទំនងរកស៊ី ជាមួយក្រុមហ៊ុនចិន Huawei
Advertisement

តាម​សារព័ត៌មាន Business Insider បាន​បញ្ជាក់ាថ មាន​ក្រុមហ៊ុន​ទាំង៨ ដែលត្រូវបាន​បញ្ជា​ឲ្យ​ផ្ដាច់​ទំនង​ទំនងជាមួយនឹង​ក្រុមហ៊ុន Huaweiនោះ មានដូចជា៖

១, ក្រុមហ៊ុន Google

រយៈពេល​តែ​៣ថ្ងៃ ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាល​អាមេរិក ប្រកាស​ដាក់ក្រុមហ៊ុនចិន Huawei ចូលក្នុង​បញ្ជីខ្មៅ ក្រុមហ៊ុន​Google បាន​ប្រកាសដែរថា ខ្លួន​នឹង​ដក​ប្រតិបត្តិការអាជីវកម្ម​លើ​សេវា​ប្រព័ន្ធប្រតិបត្តិការ Android ចេញពីទូរស័ព្ទ Huawei វិញ។ បន្ថែមពីនេះ សារព័ត៌មាន Bloomberg ក៏បាន​រាយការណ៍ដែរថា ក្រុមហ៊ុន Google ក៏កាត់ចេញ នូវការផ្គត់ផ្គង់​គ្រឿងបង្គុំជា Hardware និងកម្មវិធី ជា Software ទាំងអស់ចេញពីទូរស័ព្ទ Huawei ផងដែរ។ 

តែយ៉ាងណា អាមេរិក​បានទុកពេល​៩០ ថ្ងៃ សម្រាប់ឲ្យក្រុមហ៊ុន​ Google ធ្វើការជាមួយនឹង​ Huawei ដើម្បីដោះស្រាយ​ជាមួយអ្នកប្រើប្រាស់​របស់ខ្លួន មុននឹង​ការ​វិធានការណ៍នេះ ត្រូវអនុវត្តពេញលេញ។

ដ្បិដតែយ៉ាងនេះក្ដី Huawei ក៏បាន​និងកំពុង​បង្កើត​ប្រព័ន្ធ ប្រតិបត្តិការទូរស័ព្ទ​ផ្ទាល់ខ្លួន​ ដែលក្រុមហ៊ុននេះ​បានអះអាងថា គឺជាគម្រោង​ត្រៀមទុក​មុន​របស់ខ្លួន​ជាយូរឆ្នាំមកហើយ ដើម្បីទប់ទល់​នឹង​ការរឹតត្បិត​ពីសំណាក​រដ្ឋាភិបាលអាមេរិក។ ប្រព័ន្ធប្រតិបត្តិការ​ថ្មីនេះ មានឈ្មោះថា Hongmeng OS ដែលនឹងត្រូវប្រើជំនួស​ឲ្យ​ប្រព័ន្ធប្រតិបត្តិការ Android ហើយបើតាម​នាយក្រុមហ៊ុន Huawei និយាយ​ក្នុងសារព័ត៌មាន CNBC បានឲ្យដឹងថា ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មីរបស់ខ្លួននេះ នឹង​ត្រូវ​ដាក់ឲ្យប្រើប្រាស់​ក្នុងប្រទេសចិន នៅចុងឆ្នាំ២០១៩នេះហើយ ហើយនឹងពង្រីកការប្រើប្រាស់​នៅទូទាំងពិភពលោក នៅក្នុង​ត្រីមាសទី១ ឬទី២ នៅឆ្នាំ២០២០។​

Google CEO Sundar Pichai (Business Insider)

២, ក្រុមហ៊ុន Qualcomm

នេះគឺជាក្រុមហ៊ុន​សំខាន់មួយរបស់អាមេរិក ដែលផលិត​ឈីប សម្រាប់ប្រើប្រាស់ក្នុងទូរស័ព្ទ។ ក្រុមហ៊ុនេះ Qualcomm ក៏បាន​បញ្ចេញ​ការឆ្លើយតបភ្លាមៗដែរ ពោលគឺ​នៅ៣ថ្ងៃបន្ទាប់ នៃការដាក់ចូល​ក្រុមហ៊ុន Huawei ចូលក្នុងបញ្ជីខ្មៅ ក្រុមហ៊ុនេះបាន​ប្រាប់ទៅកាន់​បុគ្គលិក​របស់ខ្លួនថា មិនត្រូវ​ផ្គត់ផ្គង់​គ្រឿង ឈីប ទៅឲ្យ​ Huawei ដាច់ខាត ដរាបណា មានការជូនដំណឹង​ពេលក្រោយទៀត។ 

Qualcomm CEO Steven Mollenkopf. (Business Insider)

៣, Intel

ក្រុមហ៊ុននេះ គឺជា​ក្រុមហ៊ុនធំមួយទៀត ដែលមានការផលិត​គ្រឿង ឈីប ទូរស័ព្ទ នៅអាមេរិក និងត្រូវបាន​រដ្ឋាភិបាល​បញ្ជាឲ្យ​ផ្ដាច់​ទំនាក់ទំនង​រកស៊ីជាមួយនឹង Huawei។ តាមការ​រាយការណ៍ពី Bloomberg ក្រុមហ៊ុន Huawei បាន​ស្តុកទុក បន្ទះឈីប​ និងសមាភាព ផ្សេងទៀត សម្រាប់ការប្រើប្រាស់​រយៈពេល ៣ខែ រួចហើយ។

ក្រុមហ៊ុន Lumentum ដែលជាក្រុមហ៊ុន​ផលិត​បំណែក​ទូរស័ព្ទ ក៏បាន​ប្រកាសថា ខ្លួនបានបញ្ឈប់​ការ​លក់​ផលិតផល​របស់ខ្លួន​ទៅឲ្យ​ Huwei ផងដែរ ដោយក្រុមហ៊ុននេះ បាន​ឲ្យដឹងថា ការរកស៊ីជាមួយ Huawei គឺបានបង្កើត​ចំណូល​១៨% នៃចំណូលសរុប​កាលពី​ត្រីមាសទី ១​ឆ្នាំនេះ។ 

Intel CEO Bob Swan (Business Insider)

៤, ក្រុមហ៊ុន​ Panasonic

ក្រុមហ៊ុនយីហោជប៉ុន មួយនេះ ក៏បាន​ប្រកាសដែរថា ខ្លួននឹង​កាត់ផ្ដាច់​ការរកស៊ីជាមួយក្រុមហ៊ុនចិន Huawei ។ ត្រូវបាន​ស្រង់សម្ដី ដោយ សារព័ត៌មានThe Guardian តាមអ្នកនាំពាក្យ​របស់ក្រុមហ៊ុននេះ ឲ្យដឹងថា ក្រុមហ៊ុន Panasonic បាន​បញ្ឈប់​ការធ្វើពាណិជ្ជកម្ម​ទាំងអស់​ជាមួយក្រុមហ៊ុន Huawei និង ក្រុមហ៊ុនចំនួន ៦៨ ផ្សេងទៀត នៃសម្ព័ន្ធ របស់ក្រុមហ៊ុននេះ ដោយសារតែ​រដ្ឋាភិបាលអាមេរិក ដាក់បម្រាមហាមឃាត់។ 

Panasonic's president, Kazuhiro Tsuga (Business Insider)
Advertisement

៥, ក្រុមហ៊ុន Arm

ក្រុមហ៊ុន ផលិត ឈីប របស់ចក្រភពអង់គ្លេសនេះ បាន​ជូនដំណឹង​ដល់​បុគ្គលិក​របស់ខ្លួន​ថា ឲ្យបញ្ឈប់រាល់ កុងត្រា  ការគាំទ្រ និង​កិច្ចការ​ដែលកំពុងរៀបចំ​តែមិនបាន​សម្រេចទាំងអស់ ជាមួយក្រុមហ៊ុន Huawei។ មន្ត្រីជាន់ខ្ពស់​ក្រុមហ៊ុននេះ ប្រាប់​សារព័ត៌មាន BBC ទៀតថា រាល់​រចនាបថ​របស់ផលិតផល​របស់គេ គឺ​មាន​ផ្ទុក​នូវ បច្ចេកវិទ្យា​ដើមកំណើតអាមេរិក។ 

Simon Segars, the CEO of Arm (Business Insider)

៦, ក្រុមហ៊ុន Vodafone

ក្រុមហ៊ុន​បណ្ដាញទូរស័ព្ទ​ធំជាងគេបំផុត របស់អង់គ្លេស Vodafone កាលពីពេលថ្មីៗនេះ ក៏បាន​ប្រកាសថា ខ្លួននឹង​ទម្លាក់ចោល​​ការ​ប្រើប្រាស់​បណ្ដាញ​ 5G របស់​ក្រុមហ៊ុន Huawei ដែលត្រៀមនឹង​ដាក់ដំណើរការ​នៅខែកក្កដាខាងមុខនេះ។ តាមអ្វីដែលអ្នកនាំពាក្យក្រុមហ៊ុន​នេះ ប្រាប់ សារព័ត៌មាន The Guardian ក្រុមហ៊ុននេះ នឹង​ផ្អាក​ការ​បញ្ជាទិញមុន (Preoders) នូវផលិតទូរស័ព្ទ Huawei Mate 20X (5G)  សម្រាប់ទីផ្សារ​ប្រទេសអង់គ្លេស។ អ្នកនាំពាក្យ​បាន​បន្តថា នេះគឺជា​វិធានការ​បណ្ដោះអាសន្ន ខណៈដែល​មានភាពមិនច្បាស់លាស់ទាក់ទងនឹង​ផលិតផលថ្មី 5G របស់ Huawei។

ក្រុមហ៊ុន Vodafone (Business Insider)

៧, ក្រុមហ៊ុន EE

ក្រុមហ៊ុន​បណ្ដាញទូរស័ព្ទ EE របស់​អង់គ្លេស ក៏មិនខុសទៅនឹង​ក្រុមហ៊ុន Vodafone ដែរ គឺបាន​បដិសេធ​លើការ​នាំយក​5G មកប្រើប្រាស់​ដូចគ្នា។ ក្រុមហ៊ុន EE បាន​ឲ្យដឹងថា ខ្លួនសម្រេចចិត្ត​បែបនេះ គឺ​ធ្វើឡើង​តាម​ក្រុមហ៊ុន Google ដែលបាន​ដក​Android ពី ក្រុមហ៊ុន Huawei។ 

ក្រុមហ៊ុន EE របស់អង់គ្លេស (Business Insider)

៨, ក្រុមហ៊ុន Microsoft  

ក្រុមហ៊ុន Microsoft មិនទាន់បាន​បញ្ចេញ​សេចក្ដីថ្លែងការណ៍​ផ្លូវការ​ណាមួយ អំពី​ទំនាក់ទំនង​ជាមួយនឹង​ក្រុមហ៊ុន Huawei នៅឡើយទេ ប៉ុន្ដែផលិតផល របស់ Huawei ដូចជា កុំព្យូទ័រ Matebook ត្រូវបាន​បាត់ចេញ ហាង​លក់​អនឡាញ​របស់ Microsoft បន្ទាប់ពី​បញ្ជា​របស់​ប្រធានាធិបតីអាមេរិគ លោកដូណាល់ត្រាំ។ 

ត្រូវបាន​អ្នកសារព័ត៌មានទាក់ទង​បំភ្លឺរឿងនេះដែរ តែក្រុមហ៊ុន Microsoft សុំបដិសេធ​ធ្វើ​អធិប្បាយ។ 

Microsoft CEO Satya Nadella (Business Insider)

គួរបញ្ជាក់ថា កាលពី ថ្ងៃទី ១៦ ឧសភានេះ រដ្ឋាភិបាល​លោក ដូណាល់​ត្រាំ បាន​សម្រេច​ដាក់​ក្រុមហ៊ុនបច្ចេកវិទ្យា​យក្ស​ Huawei របស់ចិន ចូលក្នុង​បញ្ជីខ្មៅ នឹង​បញ្ជា​ឲ្យក្រុមហ៊ុន​អាមេរិក​ដូចជា Google ជាដើម ត្រូវផ្ដាច់​ទំនាក់ទំនង​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ចិន​មួយនេះ ដោយសារតែ​អាមេរិក ចាត់ទុកថា ផលិតផល​ក្រុមហ៊ុន Huawei មានហានិភ័យដល់​សន្ដិសុខ​ជាតិអាមេរិក។

ក្រុមអ្នកវិភាគ មើលឃើញថា បើសិន ចិន​មានបំណង​សងសឹក​អាមេរិកវិញ នោះ ក្រុមហ៊ុន​ Apple នៅចិន ក៏អាចនឹង​ត្រូវ​រងទុក្ខ​ធំដូចគ្នាដែរ។ 

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហគ្រិនជំនាន់ថ្មី លោក លី វីរៈ៖ ការវិនិយោគវិស័យអប់រំចំណេញប្រាក់តិច តែចំណេញដល់ជាតិច្រើន

ព័ត៌មាន
នៅរយៈពេល១០ឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា ការវិនិយោគលើវិស័យអប់រំចំពោះផ្នែកឯកជនមានការរីកដុះដាលគួរឲ្យកត់សម្គាល់ ដោយឃើញមានសាលាឯកជនថ្ម...

នារី​ខ្មែរ​វ័យ​ក្មេង​«ដែល​គ្មាន​ការ​ភ័យ​ខ្លាច» បង្កើត​កំណត់ត្រា​​ឡើង​ភ្នំ​ខ្ពស់​បំផុតនៅ​លើ​ពិភពលោក

ព័ត៌មាន
នារី​ខ្មែរ​វ័យ​ក្មេង​​ដែល​គ្មាន​ការ​ភ័យ​ខ្លាច​​ពីរ​រូប ​បាន​បង្កើត​កំណត់​ត្រា​ថ្មី​មួយ ដោយ​បាន​ឡើង​​ភ្នំ​ទៅ​ដល់​ចំណុច Everest Base...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ