ក្រុមហ៊ុន Alibaba

ក្រោយពីរងការពិន័យដល់ទៅជិត៣ពាន់លានដុល្លារ តើក្រុមហ៊ុនមហាសេដ្ឋី Jack Ma កំពុងប្រឈមវិបត្តិអ្វីខ្លះ?


ក្រុមហ៊ុនយក្សចិន អាលី បាបា កាលពីថ្ងៃច័ន្ទទី១២ ខែមេសាម្សិលមិញបានឲ្យដឹងថា ខ្លួននឹងមិនរងផលប៉ះពាល់អ្វីធំដុំពីការដាក់ពិន័យជិត៣ពាន់លានដុល្លារ របស់រដ្ឋាភិបាលចិនកាលពីសប្តាហ៍មុននោះទេ ហើយក៏មិនអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរកស៊ីរវាងក្រុមហ៊ុននឹងឈ្មួញបោះដុំទំនិញ ដែលរកស៊ីជាមួយ Alibaba នោះដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Jack Ma ម្ចាស់ក្រុមហ៊ុន Alibaba Group
ដោយ

លោក ដា​ញ៉េ​ល ចាង (Daniel Zhang) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Alibaba បាន​និយាយ​ថា ដោយ​យោង​តាម​ការ​កំណត់​ពី​រដ្ឋាភិបាល​ចិន​ឲ្យ​មានការ​កែតម្រូវ​គោលការណ៍​រកស៊ី​មួយ​ចំនួន ក្រុមហ៊ុន Alibaba នឹង​ព្យាយាម​សម្រួល​ឲ្យ​មាន​ភាព​ងាយស្រួល​ដល់​ឈ្មួញ​បោះ​ដុំ​ទំនិញ ដែល​រកស៊ី​ជាមួយ​ក្រុមហ៊ុន និង​ធានា​ឲ្យ​បាន​ថា​គ្មាន​ផល​ប៉ះពាល់​ដល់​ពួក​គេ​ឡើយ​។

ការ​លើក​ឡើង​ដូចនេះ​ធ្វើ​ឡើង​នៅ​ក្រោយ​ពី​មាន​ក្តី​បារម្ភ​ថា ក្រុមហ៊ុន​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ដ៏​ធំ​របស់​មហាសេដ្ឋី Jack Ma មួយ​នេះ​នឹង​រង្គោះរង្គើ​ក្រោយ​រដ្ឋាភិបាល​ចិន​ទើប​ដាក់​ពិន័យ​ជា​ប្រាក់​ជិត​៣​ពាន់​លាន​ដុល្លារ និង​កំរិត​ជា​បទបញ្ញត្តិ​នានា​សម្រាប់​ការ​រកស៊ី​របស់​ក្រុមហ៊ុន​នេះ​។

គួ​រំឭក​ថា  អាជ្ញាធរ​ចិន​កាលពី​ចុង​ស​ប្តា​ហ៍​មុន​នេះ បាន​សម្រេច​ដាក់​ពិន័យ​លើ​ក្រុមហ៊ុន Alibaba Group Holding Ltd របស់​មហាសេដ្ឋី Jack Ma ក្នុង​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ​ជិត ៣​ពាន់​លាន​ដុល្លារ ពី​បទ​រំលោភច្បាប់​ប្រឆាំង​ការ​រកស៊ី​ផ្ដាច់មុខ (Anit-monopoly) និង​រំលោភ​បំពាន​ទីផ្សារ ដែល​ចំនួន​នៃ​ការ​ផាកពិន័យ​នេះ​មាន​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ឡើយ​នៅ​ក្នុង​ប្រទេស​ចិន​។

ក្រុមហ៊ុន Alibaba បាន​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​យ៉ាង​ខ្លាំង​ពី​សំណាក​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​ចាប់តាំងពី​មានការ​រិះគន់​ជា​សាធារណៈ​របស់​មហាសេដ្ឋី Jack Ma ទៅ​លើ​ប្រព័ន្ធ​ច្បាប់​របស់​ចិន​កាលពី​ខែតុលា​ឆ្នាំ​មុន​។

សម្រាប់​ការ​ពិន័យ​លើក​នេះ ចិន​បាន​កំណត់​ឲ្យ Alibaba បញ្ចប់​លក្ខខណ្ឌ​របស់​ខ្លួន​ជាមួយនឹង​ឈ្មួញ​បោះ​ដុំ​ទំនិញ ដែល​កន្លង​មក​ក្រុមហ៊ុន​ទាមទារ​ឲ្យ​ឈ្មួញ​ទាំងនោះ រកស៊ី​ជាមួយ​ខ្លួន​ផ្តាច់​មុខតែ​មួយ​ប៉ុណ្ណោះ​។ ប្រការ​នេះ ជា​រឿយ​ៗ ត្រូវ​បាន​គេ​រិះគន់​ថា បាន​ជួយ​ឲ្យ​ក្រុមហ៊ុន Alibaba ក្លាយជា​ប្រតិបត្ដិ​ករ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ធំ​បំផុត​នៅ​ប្រទេស​ចិន​។

សូម​បញ្ជាក់​ថា ទោះបី​ត្រូវ​រង​ពិន័យ​ពី​រដ្ឋាភិបាល​ចិន​ក្តី ភាគហ៊ុន​របស់​ក្រុមហ៊ុន Alibaba បាន​កើនឡើង​ប្រមាណ ៨% នៅ​ហុងកុង​កាលពី​ថ្ងៃ​ទី ១២ ខែមេសា ដោយ​បាន​បន្ថែម​ទឹកប្រាក់​ជាង ៤៨ ពាន់​លាន​ដុល្លារ​ទៀត​ទៅ​ក្នុង​តម្លៃ​ទីផ្សារ​របស់​ខ្លួន​។ នេះ​ជា​តម្លៃ​ហ៊ុន​ប្រចាំ​ថ្ងៃ​កើនឡើង​ច្រើន​បំផុត​មិន​ធ្លាប់​មាន​នោះ​ទេ សម្រាប់ Alibaba  ក្នុង​ពេល​៣​ខែ​ចុង​ក្រោយ​នេះ​៕

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីស​ និងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការផលិតវ៉ាក់របស់ឥណ្ឌាកំពុងខ្វះខាត ខណៈករណីឆ្លងរីករាលដាលក្នុងស្រុកកំពុងកើនឡើង

ព័ត៌មាន
ប្រទេសឥណ្ឌា ជាប្រទេសផលិតវ៉ាក់សាំងកូវីដ-១៩ ធំមួយដែលគេរំពឹងថា ជាមូលដ្ឋានជំរុញការផលិតដើម្បីចែកចាយវ៉ាក់សាំងសម្រាប់ប្រទេសជាច្រើនទៀតពិសេសន…

ក្រុមហ៊ុនឱសថបារាំង Sanofi វិនិយោគជាង៦០០លានដុល្លារចូលរួមផលិតវ៉ាក់សាំងកូវីដ-១៩

ព័ត៌មាន
ក្រុមហ៊ុនផលិតឱសថដ៏ធំរបស់ប្រទេសបារាំងមានឈ្មោះថា Sanofi បានឲ្យដឹងកាលពីថ្ងៃច័ន្ទទី ១២ ខែមេសាថា ខ្លួននឹងវិនិយោគក្នុងទឹកប្រាក់ ៤០០លានផោន ឬ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ