ប្រទេសថៃ

ធនាគារកណ្ដាលថៃថា ៥ឆ្នាំខាងមុខទីផ្សារទុរេននឹងមានការប្រកួតប្រជែងខ្លាំង


ប្រទេសថៃ ត្រូវការបង្កើនសមត្ថភាពផលិតកម្មទុរេនរបស់ខ្លួនបន្ថែមទៀត ដើម្បីអាចនៅឈរជើងក្នុងតំណែងជាអ្នកនាំចេញកំពូលបាន ខណៈដែលនៅ៥ឆ្នាំខាងមុខនេះ ទីផ្សារទុរេននឹងមានការប្រកួតប្រជែងកាន់តែតានតឹងខ្លាំងឡើង។ នេះបើតាមការអះអាងនៅក្នុងរបាយការណ៍មួយរបស់ ធនាគារកណ្ដាលថៃ ដែលបានចេញផ្សាយនៅលើកាសែតបាងកកប៉ុស្ដិ៍នាពេលថ្មីៗនេះ។
ធនាគារកណ្ដាលថៃថា ៥ឆ្នាំខាងមុខទីផ្សារទុរេននឹងមានការប្រកួតប្រជែងខ្លាំង
ដោយ

ប្រទេសថៃ បានឈរលើកំពូលតារាងជាអ្នកនាំចេញទុរេនទៅកាន់ប្រទេសចិនច្រើនជាងគេបំផុត ជាមួយនឹងកំណើនខ្ពស់គួរឲ្យកត់សម្គាល់នៅក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។

នៅក្នុងឆ្នាំ២០២២ តម្លៃនៃការនាំចេញទុរេនសរុបរបស់ថៃ មានដល់ប្រមាណជាង ៣ពាន់៥រយលានដុល្លារ កើនឡើងប្រហែល៤០% បើធៀបនឹងឆ្នាំ២០១៨។ បើគិតនៅអំឡុងរយៈពេល៥ឆ្នាំចុងក្រោយនេះ កំណើននៃការនាំចេញទុរេនរបស់ថៃ គឺមានជាមធ្យម២២%។ នេះបើតាមរបាយការណ៍ពីធនាគារកណ្ដាលថៃ។

ខណៈដែលទុរេនកំពុងមានការពេញនិយមទទួលទានច្រើនពីជនជាតិចិន តម្លៃទុរេនរបស់ថៃ ក៏បានកើនឡើងមកដល់ជាង ៣ដុល្លារក្នុងមួយគីឡូក្រាម ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ពោលគឺកើនខ្ពស់ជាងមុនជិត ១ដុល្លារ។ ជាមួយគ្នានេះ ការដាំដុះទុរេននៅទូទាំងប្រទេសថៃ ក៏មានការកើនឡើងច្រើនដែរ។

នៅឆ្នាំ២០២២ ប្រទេសចិនបាននាំចូលទុរេនពីថៃក្នុងបរិមាណជាង៨២ម៉ឺនតោន ដែលមានប្រមាណ៨០% នៃតម្រូវការសរុបក្នុងពិភពលោក។ ក្នុងនោះ ចិននាំចូល៩៥% នៃទុរេនស្រស់ពីថៃ ប៉ុន្ដែ នាំចូលតែប្រមាណ៥% ប៉ុណ្ណោះពីវៀតណាម។

តាមការកត់សម្គាល់នៅក្នុងរបាយការណ៍របស់ធនាគារកណ្ដាលថៃ នៅ៥ឆ្នាំខាងមុខ ការទទួលទានទុរេននៅក្នុងប្រទេសចិន នឹងកើនឡើង១គីឡូក្រាមបន្ថែមទៀត សម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ ពោលគឺនឹងធ្វើឲ្យតម្រូវការទុរេននៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេក្នុងពិភពលោកមួយនេះ នឹងមានដល់ជាង ១លានតោនក្នុងមួយឆ្នាំ។

ទន្ទឹមនឹងកំណើនតម្រូវការនេះ ប្រទេសមាជិកអាសានមួយចំនួន ក៏កំពុងរង់ចាំការទទួលបានការអនុញ្ញាតសម្រាប់ការនាំចេញទុរេនស្រស់ទៅកាន់ប្រទេសចិនដូចគ្នា រួមទាំងប្រទេសឡាវ ម៉ាឡេស៊ី និងកម្ពុជា ខណៈដែលប្រទេសចិនវិញក៏កំពុងព្យាយាមដាំដុះទុរេនដោយខ្លួនឯងដែរ។

ក្នុងន័យនេះ ធនាគារកណ្ដាលថៃ មើលឃើញថា ការផ្គត់ផ្គង់ទុរេនស្រស់អាចនឹងកើនឡើងខ្លាំងនៅ៥ឆ្នាំខាងមុខ ដែលអាចនឹងធ្វើឲ្យមានលើសតម្រូវការនៅក្នុងទីផ្សារចិន។ ក្នុងបរិការណ៍នេះ ប្រទេសថៃ អាចនឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងជាមួយវៀតណាមលើការនាំចេញទុរេន ដ្បិតវៀតណាមក៏កំពុងសម្រុកដាំដុះទុរេនយ៉ាងសន្ធឹកដែរ។ អ្វីដែលមានប្រៀបរបស់វៀតណាមទៅលើថៃនោះ គឺការដឹកជញ្ជូនទុរេនស្រស់ទៅចិនបានលឿន ហើយតម្លៃក៏ទាបជាងដែរ។

របាយការណ៍ដដែលបានចង្អុលបង្ហាញថា ប្រទេសថៃ គួរតែស្វែងរកទីផ្សារនាំចេញថ្មី ជាពិសេសទីក្រុងធំៗផ្សេងទៀតរបស់ចិន និងប្រទេសមួយចំនួនទៀតផងដែរ។ ជាមួយគ្នានេះ ថៃក៏ត្រូវពង្រឹងផលិតភាព និងអភិវឌ្ឍប្រព័ន្ធភស្ដុភារកម្មបន្ថែមទៀត ព្រោះទាំង វានឹងជួយធ្វើឲ្យប្រទេសនេះ អាចនៅគ្រងតំណែងជាកំពូលអ្នកនាំចេញទុរេនបានក្នុងរយៈពេលយូរអង្វែអទៅមុខទៀត៕




អត្ថបទបន្ទាប់


កូរ៉េខាងត្បូងនឹងបញ្ចុះពន្ធលើការនាំចូលផលិតផលកសិកម្មសំខាន់ៗ ចំពេលមានអតិផរណា

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអង្គារថា ក្រសួងនេះបានសម្រេចអនុវត្តការកាត់បន្ថយអត្រាពន្ធលើការនាំចូលផលិតផលកសិកម្មសំខាន…

ចិនបដិសេធការចូលរួមកិច្ចប្រជុំរវាងប្រមុខការពារជាតិទ្វេភាគីជាមួយអាមេរិក

ព័ត៌មាន
ទីក្រុងប៉េកាំងបានបដិសេធសំណើរបស់មន្ទីរបញ្ចកោណដែលចង់ឱ្យមានកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន និងរដ្ឋមន្ត្រីការពារជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ